ភ្នំពេញ៖បេក្ខភាពMiss Grand Cambodia 2022 ចំនួន៣៥រូបពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងការបង្ហាញខ្លួនក្នុងឈុតតំណាងខេត្ត ក្រុងនានារបស់ខ្លួនដើម្បីទាក់ទាញគណៈកម្មារការជាច្រើនរូបកាលពីរាត្រីថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ ដែលកម្មវិធីនេះធ្វើនៅសហភាពសហព័ន្ធយុវវជនកម្ពុជា(សសយក)ដោយមានទាំងភ្ញៀវជាតិអន្ដរជាតិចូលទស្សនាយ៉ាងច្រើនកុះក។



បេក្ខភាពទាំង៣៥រូបដែលបានយកសម្លៀកបំពាក់កែច្នៃរតំណាងឲ្យខេត្តក្រុងពួកគេធ្វើឲ្យអ្នកទស្សនាបានជក់ចិត្តនិងសរសើរមិនដាច់ពីមាត់នោះមានដូចជាកញ្ញាពៅ លីសា អាយុ១៨ឆ្នាំ មកពីខេត្តកណ្ដាល,ភីន រ៉ានី អាយុ២៣ឆ្នាំ មកពីខេត្តកំពង់ចាម,ស៊ វិច្ឆិការ អាយុ១៨ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង,សឿន សុភាព អាយុ២១ឆ្នាំ មកពីខេត្តកំពង់ស្ពឺ,លី ណៃសីម អាយុ២៤ឆ្នាំ មកពីខេត្តកំពង់ធំ,ចន កណ្ណិកា អាយុ១៨ឆ្នាំមកពីខេត្តកំពត,ណេត ស្រីនីន អាយុ២២ឆ្នាំមកពីខេត្តកែប,សេង លីឆាង អាយុ២០ឆ្នាំ មកពីខេត្តក្រចេះ,លីលី អាយុ២២ឆ្នាំមកពីខេត្តកោះកុង,អៀង ស្រីណុច អាយុ២១ឆ្នាំមកពីខេត្តតាកែវ,អ៊ិច សុគន្ធដាវី អាយុ២២ឆ្នាំ មកពីខេត្តត្បូងឃ្មុំ,គិត អេលែន អាយុ២២ឆ្នាំមកពីខេត្តប៉ៃលិន,ផន សុភីន អាយុ២៣ឆ្នាំមកពីខេត្តបន្ទាយមានជ័យ,លីម ណាលី អាយុ២០ឆ្នាំមកពីខេត្តបាត់ដំបង,លន់ ស្រីឡី អាយុ១៨ឆ្នាំមកពីខេត្តពោធិសាត់,ភឺន ស្រីលីន អាយុ២១ឆ្នាំមកពីខេត្តព្រៃវែង,ពេជ្រ វត្តីសារ៉ាវឌ្ឍី អាយុ២៣ឆ្នាំ មកពីខេត្តព្រះសីហនុ,ចាន់ ណាពិសី អាយុ២០ឆ្នាំមកពីខេត្តព្រះវិហារ,ហួត ចិត្រាវត្តី អាយុ២៧ឆ្នាំនៅភ្នំពេញ,ចៅ សុខុមលីមី អាយុ២២ឆ្នាំមកពីខេត្តមណ្ឌុលគិរី,កែវ ស្រីលីន អាយុ២៧ឆ្នាំមកពីខេត្តរតនគិរី,អេង ស្រីនូ អាយុ២៥ឆ្នាំមកពីខេត្តស្វាយរៀង,ឈៀង ចាន់ឡា អាយុ២៦ឆ្នាំមកពីខេត្តស្ទឹងត្រែង,ភូ ផាត់ទីយ៉ា អាយុ២១ឆ្នាំមកពីខេត្តសៀមរាប,សុត បុប្ផា អាយុ១៨ឆ្នាំ មកពីខេត្តឧត្តរមានជ័យ,កង សុធារ៉ា អាយុ២០ឆ្នាំមកពីទីក្រុងបូគោ,យី ស្រីពៅ អាយុ១៨ឆ្នាំមកពីក្រុងប៉ោយប៉ែត,ជន់ ស្រីឡី អាយុ២៣ឆ្នាំមកពីក្រុងបាវិត,ហង្ស សូរីយាន់ អាយុ២៧ឆ្នាំតំណាងខ្មែរកម្ពុជាក្រោម,ភាព ថាវរី អាយុ២១ឆ្នាំមកពីខេត្តខ្មែរ-សុរិន្ទ,ខិ សេរី អាយុ២៥ឆ្នាំតំណាងខ្មែរ-អូស្រា្ដលី,លី ស្រីម៉ៅ អាយុ២១ឆ្នាំ តំណាងខ្មែរ-ញូវហ្សែឡែន,សែម ស្រីរ័ត្ន,តំណាងខ្មែរ-បារាំង,ស៊ាង ស្រីលីស អាយុ១៨ឆ្នាំ តំណាងខ្មែរ-អាមេរិកកាំង និងស្រាន ស៊ីថាយ អាយុ២០ឆ្នាំ តំណាងខ្មែរ-កាណាដា។



វេជ្ជបណ្ឌិតម៉ម គឹមអេង Dr .Kim Eng Mam Plastic Surgoen អគ្គនាយិកាមជ្ឈមណ្ឌុលកែសម្ផស្សគ្រីស្ដាល់(Crystal Clinic) និងជាគណៈកម្មារការ១រូបក្នុងវគ្គMiss Grand Cambodia 2022 បង្ហាញឈុតតំណាងជាតិបានឲ្យដឹងថាពិតជាអសា្ចរ្យខ្លាំងណាស់ដែលបេក្ខភាពនីមួយៗបានយកវប្បធ័ម,កីឡារ,រម្យនីយដ្ឋាន និងសត្វតំណាងឲ្យខេត្តក្រុងនីមួយៗមកបង្ហាញដើម្បីអ្នកទស្សនាបានស្វែងយល់ពីចំណេះដឹងទូទៅ,ភាពប៉ិនប្រសព្វនៃការកែច្នៃម៉ូដសម្លៀកបំពាក់តាមបែបរចនាបទខ្មែរយើង។លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងដែរថាការដាក់ពិន្ធុផ្ដោតទៅលើរូរាងស្អាត,កាយវិការ និងភាពទាក់ទាញដែលពិន្ធុពេញគឺ10,10 និង10។លោកស្រីក៍បានលើកទឹកចិត្តដល់បេក្ខភាពទាំងអស់ថាឲ្យប្រឹងប្រែងបន្ថែមទៀតហើយត្រូវបង្ហាញនូវភាពក្លាហាន ចំណេះដឹង និងការជឿរជាក់ឲ្យអស់ពីសម្ថភាពទើបឈានទៅដល់គោលដៅ។លោកស្រីអគ្គនាយិកាបន្ថែមថាគ្រីស្តាល់គីនិក នៅពីក្រោយនិងគាំទ្រជានិច្ចចំពោះភាពស្រស់ស្អាតរបស់បេក្ខភាពទាំងចំនួន៣៥នាក់៕





