ភ្នំពេញ៖អ្នកមេម៉ាយពេជ្រ សូលីកា បានចេញសារដោយកម្រដោយព្រមទទួលស្គាល់ថានាងជាអ្នកខុស ហើយសូមឲ្យគ្រប់គ្នាចង់ជេរស្ដីនាងបានកុំបំផ្លាញអនាគតគេ ព្រោះតែនាងលេងសើចច្រើនពេក។ សូលីកា ថ្លែងសារកាលពីថ្ងៃទី២៣សីហា ថា”ដាក់បន្ទុកលើខ្ញុំតែម្នាក់បានហើយខ្ញុំសូមអង្វរ,គាត់មិនដឹងអីទេ គ្រប់យ៉ាងគឺខ្ញុំអ្នកខុសដែលលេងសើចច្រើន គាត់នៅមានអនាគតវែងឆ្ងាយទៀត បើអ្នកស្រលាញ់គាត់មែនកុំធ្វើបានចិត្តមនុស្សដែលអ្នកស្រលាញ់អី ខ្ញុំសូមទោសគ្រប់យ៉ាងចំពោះបញ្ហានេះផង ចង់ជេរ ចង់បន្ទោស មកបញ្ចេញដាក់ខ្ញុំមក ស្អប់ទៅ ជេរខ្ញុំទៅ ខ្ញុំក៍ជាFan គាត់ម្នាក់ដែរ”។

ថ្វីត្បិតតែពេជ្រ សូលីកា មិនសំដៅថានាងចង់និយាយអ្វីឲ្យចំក៍ដោយ ប៉ុន្ដែតាមរយៈFan របស់សូលីកា ចេញសារខមិននោះគឺពួកគេលើកឡើងពីទំនាក់ទំនងរបស់សូលីកា ជាមួយបេក្ខភាពថុល សុភិទិ ដែលសឹងតែគ្រប់គ្នាចាត់ទុកថាពួកគេកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ទើបការប្រកួតប្រជែងនៅសប្ដាហ៍ទី៥វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្តCambodian Idol ដែលមានការព្យាករណ៍ថាសុភិទិ និងលីម តិចម៉េង មានភាគរយខ្ពស់ក្នុងការលើកពាននោះថ្ងៃនោះបង្ហាញថាតិចម៉េង ធ្វើបានល្អជាងសុភិទិ។មានការលើកឡើងថាដោយសារតែសូលីកា និងសុភិទិ បង្ហាញកាយវិការដូចជាគូសង្សារនិងគ្នាបែបនោះហើយទើបធ្វើឲ្យអ្នកដែលមិនចូលចិត្តសូលីកា ព្រោះគិតថាទើបប្រេះឆាប្ដីក៍មានសង្សារថ្មីនោះលែងសូវចាប់អារម្មណ៍ទៅលើសុភិទិ ខ្លាំងដូចមុន។ប៉ុន្ដែពេលនេះសូលីកា ថានាងជាFan របស់គាត់(សុភិទិ)ម្នាក់ដែរ។

ហ្វេសបុកឈ្មោះPich Vanchhay បានខមិនលើសាររបស់សូលីកា ថា”ដល់ពេលចឹងអត់យល់ ,ពេលធ្លាក់Top ទៅបន្ទោសរឿងទំនាក់ទំនងការសម្ដែងស្ទើរតែ១០០%ទៅហើយ…អត់គិតពីសម្ថភាពខ្លះទេ?អ្នកផ្សេងគេខំប៉ុណ្ណា? ទើបបានលទ្ធផលល្អៗ(គេមើលសម្ថភាព មិនមែនទំនាក់ទំនងវ៉ល់ៗហ្នឹងទេ អ្វីដែលខ្ញុំចង់ផ្ដាំទៅបងកាឯង)”។ហ្វេសបុកឈ្មោះសេង គឹមឡុង ខមិនថា”ឆ្ងល់អ្នកខ្លះស្រលាញ់គាំទ្រ ដោយសម្ថភាព ឬក៍ស្រលាញ់គេចង់យកធ្វើប្ដី ដល់ពេលចឹងអត់យល់”។

គូរបញ្ជាក់ថាពេជ្រ សូលីកា ក្រោយធ្លាក់ខ្លួនមេម៉ាយកូន១ដោយចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងលោកគឹម ហាន នោះតារាហង្សមាសត្រូវបានសារព័តមានជាច្រើនផ្សព្វផ្សាយថានាងមានទំនាក់ទំនងពិសេសជាមួយលោកថុល សុភិទិ ព្រោះតែកាយវិការពួកគេដូចគូស្នេហ៍។តែសូលិកា បែជាថានាងត្រឹមជាFan បេក្ខភាពលេងម៉ូដសាក់និងជាកូនមន្រ្ដីធំផ្កាយ២នេះទៅវិញ។ក្រៅជួបវិបត្តិបេះដូងព្រោះបែកប្ដីទាំងមិននឹកស្មាននោះសូលីកា បានរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ១ទៀតនោះគឺម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវតុលាប្រកាសសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ ក្រោមការចោទប្រកាន់បទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌក្រោយម្ដាយតារាចម្រៀងហង្សមាសរូបនេះត្រូវបានសម្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ពាក់ព័ន្ធករណីធ្វើឃាតលើគូស្នេហាភេទដូចគ្នាអ្នកស្រីងិន សុខលី៕
