Friday, March 14, 2025
Homeតារាខ្មែរពេជ្រ សូលីកា “គ្រប់យ៉ាងគឺខ្ញុំជាអ្នកខុស”!

ពេជ្រ សូលីកា “គ្រប់យ៉ាងគឺខ្ញុំជាអ្នកខុស”!

ភ្នំពេញ៖អ្នកមេម៉ាយពេជ្រ សូលីកា បានចេញសារដោយកម្រដោយព្រមទទួល​ស្គាល់​ថានាង​ជាអ្នកខុស ហើយ​សូមឲ្យគ្រប់គ្នាចង់ជេរស្ដីនាងបានកុំបំផ្លាញអនាគតគេ ព្រោះតែនាង​លេង​សើច​ច្រើនពេក។ សូលីកា ថ្លែងសារ​កាលពីថ្ងៃទី២៣សីហា ថា”ដាក់បន្ទុកលើខ្ញុំតែម្នាក់បាន​ហើយខ្ញុំ​សូមអង្វរ,គាត់មិនដឹងអីទេ គ្រប់យ៉ាងគឺ​ខ្ញុំអ្នក​ខុស​ដែលលេងសើចច្រើន គាត់នៅមាន​អនាគត​វែងឆ្ងាយទៀត បើអ្នកស្រលាញ់គាត់មែនកុំធ្វើបានចិត្ត​មនុស្សដែល​អ្នក​ស្រលាញ់អី ខ្ញុំ​សូម​ទោ​ស​គ្រប់យ៉ាងចំពោះបញ្ហានេះផង ចង់ជេរ ចង់បន្ទោស មកបញ្ចេញដាក់ខ្ញុំមក ស្អប់ទៅ  ជេរខ្ញុំ​ទៅ ខ្ញុំក៍ជាFan គាត់ម្នាក់ដែរ”។

 ថ្វីត្បិតតែពេជ្រ សូលីកា មិនសំដៅថានាងចង់និយាយអ្វីឲ្យចំក៍ដោយ ប៉ុន្ដែតាមរយៈFan របស់សូលីកា ចេញ​សារ​ខមិននោះគឺពួកគេលើកឡើងពីទំនាក់ទំនងរបស់សូលីកា ជាមួយបេក្ខ​ភាព​ថុល សុភិទិ ដែលសឹងតែគ្រប់គ្នា​ចាត់​ទុកថាពួកគេកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ទើបការប្រកួតប្រជែងនៅសប្ដាហ៍ទី៥វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្តCambodian Idol ដែលមានការ​ព្យា​ករណ៍ថាសុភិទិ និងលីម តិចម៉េង មានភាគរយខ្ពស់ក្នុងការលើក​ពាន​នោះ​ថ្ងៃនោះ​បង្ហាញ​ថា​តិចម៉េង ធ្វើបានល្អជាងសុភិទិ។មានការលើកឡើងថាដោយសារតែសូលីកា និងសុភិទិ បង្ហាញកាយវិការដូចជាគូសង្សារនិងគ្នាបែបនោះហើយទើបធ្វើឲ្យអ្នកដែលមិនចូលចិត្តសូលីកា ព្រោះគិតថាទើប​ប្រេះឆាប្ដីក៍មានសង្សារថ្មីនោះលែងសូវចាប់អារម្មណ៍ទៅលើសុភិទិ ខ្លាំង​ដូច​មុន។ប៉ុន្ដែពេលនេះសូលីកា ថា​នាង​ជាFan របស់គាត់(សុភិទិ)ម្នាក់ដែរ។

 ហ្វេសបុកឈ្មោះPich Vanchhay បានខមិនលើសាររបស់សូលីកា ថា”ដល់​ពេល​ចឹងអត់យល់ ,ពេលធ្លាក់Top ទៅបន្ទោសរឿងទំនាក់ទំនងការសម្ដែងស្ទើរតែ១០០%​ទៅ​ហើយ…អត់គិតពីសម្ថភាពខ្លះទេ?អ្នកផ្សេងគេខំប៉ុណ្ណា? ទើបបានលទ្ធផលល្អៗ(គេមើល​សម្ថ​ភាព មិនមែនទំនាក់ទំនងវ៉ល់ៗហ្នឹងទេ អ្វីដែលខ្ញុំចង់ផ្ដាំទៅបងកាឯង)”។ហ្វេសបុកឈ្មោះសេង គឹមឡុង ខមិនថា”ឆ្ងល់អ្នកខ្លះស្រលាញ់គាំទ្រ ដោយសម្ថភាព ឬក៍ស្រលាញ់គេចង់​យក​ធ្វើប្ដី ដល់​ពេលចឹងអត់យល់”។

 គូរបញ្ជាក់ថាពេជ្រ សូលីកា ក្រោយធ្លាក់ខ្លួនមេម៉ាយកូន១ដោយចែកផ្លូវ​គ្នាជាមួយ​អតីត​គូដណ្ដឹងលោកគឹម ហាន នោះតារាហង្សមាសត្រូវបានសារព័តមាន​ជាច្រើនផ្សព្វ​ផ្សាយ​ថានាង​មានទំនាក់ទំនងពិសេសជាមួយលោកថុល សុភិទិ ព្រោះតែកាយវិការពួកគេដូចគូស្នេហ៍។តែ​សូលិកា បែជាថានាងត្រឹមជាFan បេក្ខភាពលេងម៉ូដសាក់និងជា​កូនមន្រ្ដីធំផ្កាយ២នេះទៅ​វិញ។​ក្រៅជួបវិបត្តិ​បេះដូងព្រោះបែកប្ដីទាំងមិននឹកស្មាននោះសូលីកា បានរងសម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​១ទៀតនោះគឺម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវតុលាប្រកាសសាលក្រមកាលពី​ថ្ងៃ​ទី២៥ខែ​សីហា​ឆ្នាំ២០២១ ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ ក្រោមការចោទ​ប្រកាន់​បទ​ឃាតកម្មតាមមាត្រា១៩៩ នៃក្រម​ព្រហ្មទណ្ឌក្រោយម្ដាយតារាចម្រៀង​ហង្សមាសរូប​នេះ​ត្រូវ​បាន​សម្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០​ពាក់ព័ន្ធករណីធ្វើឃាតលើគូ​ស្នេ​ហា​ភេទដូចគ្នាអ្នកស្រីងិន សុខលី៕

RELATED ARTICLES