ភ្នំពេញ៖សួស វីសា បានងាកមកផលិតរឿងភាគខ្លីៗបែបកំប្លែង”សំណើចស្នេហ៍ ឆ្លងភព”ដែលក្នុងនោះស្វាមីនាងលោកប៊ុនថុល ប៊ុនថង ហៅថមមី បានតែងខ្លួនជាភេទទី៣(ខ្ទើយ)សារជាថ្មីទៀតហើយដោយលេងម៉ូដសក់សំពោង ដាក់ប្រជ្រុយធំនៅលើថ្ពាល់ស្ដាំហើយគ្រងឈុតនារីសម័យបុរាណ។នេះជាជំហ៊ានថ្មីមួយទៀតរបស់វីសា ដែលនាងបានវិវត្តន៍ទៅជាអ្នកដឹកនាំផលិតរឿងខ្លីដើម្បីពង្រីកអាជីវកម្មរបស់នាងថែមទៀត ស្របពេលដែលតាំងពីចាប់ដៃគូជីវិតជាមួយលោកថមមី ជាង២ឆ្នាំតារាចម្រៀងមានស្រុកកំណើតមកពីខេត្តស្វាយរៀងរូបនេះបានផ្លាស់ប្ដូរជីវភាពស្ទើតែទាំងស្រុងព្រោះពេលនេះនាងមានផ្ទះរស់នៅយ៉ាងប្រណិតនិងជិះរថយន្ដទំនើបៗជាច្រើនគ្រឿងឆ្លាស់គ្នា។ទោះជាយ៉ាងណាទាក់ទងវិស័យចម្រៀងវិញវីសា ក៍ដូចជាតារាមួយចំនួនទៀតដែលមានប្ដីនិងកូនដែរពោលគឺអត់សូវមានសន្ទុះខ្លាំងដូចកាលនៅក្រមុំឡើយ ស្របពេលដែលមុននេះនាងទើបតែបាត់បង់តំណែងធំធ្វើជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី៣ផងដែរ ព្រោះសុគន្ធ និសា មកក្រសោបតំណែងចាស់របស់នាងជាថ្មី និងមិនទាន់មានដំណឹងថាថៅកែហង្សមាស នឹងលួងលោមចិត្តនាង តាមរយៈការឲ្យតំណែង ថ្មីណាមួយផ្សេងទៀតដើម្បីលួងលោកចិត្តនាងឡើយ។

គូរកត់សម្គាល់ថាសួស វីសា ក្រោយមានកូន១អាយុជិត២ឆ្នាំនាងបានឡើងគីឡូនិងបែកសាច់ជាងមុន ប៉ុន្ដែស្វាមីនាងលោកថមមី ដែលច្រើនតែតែងខ្លួនធ្វើជាភេទទី៣ពេលចេញមុខLive លក់ផលិតផលជាមួយនាងនោះ បង្ហាញក្ដីស្រលាញ់លើប្រពន្ធកូនសឹងតែ១០០%ហើយលោកថែមទាំងធ្លាប់ស្បថស្បែសច្ចារ្យថាស្មោះត្រង់ជាមួយភរិយានិងកូនស្រីលុះថ្ងៃសូន្យទៀតផង។អតីតតារាRock រូបនេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថានាងមានសម្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា ឡើយ តែវីសា បែជាគ្មានឱកាសបានឈលំដាប់ទី១នៅទ្រនុំធំនេះទៅវិញ។

ទោះជាយ៉ាងណាបើផ្អែកលើកម្រិតជីវភាពរបស់វីសា សព្វថ្ងៃនេះនាងមិនពឹងលើប្រាក់ចំណូលសិល្បៈជាគោលនោះទេ ព្រោះការងារOnline និងលក់ដីធ្លីរបស់ប្ដីនាងមមាញឹកច្រើនជាង។តារាកូន១រូបនេះធ្លាប់ចេញសារថានាងត្រូវការសន្សំលុយដើម្បីទិញរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ក្នុងក្ដីស្រម៉ៃមកជិះឲ្យបាននាពេលខាងមុខនេះ ខណៈដែលបច្ចុប្បន្នគេឃើញនាងប្រើប្រាស់ឡានLexus Lx570 ,Lexus Nx200t ,Alphard ,Mazda និងFord ជា ដើម៕

