Friday, March 14, 2025
Homeតារាខ្មែរសួស វីសា ៖ប្ដីនៅតែត្រូវប៉ាន់ធ្វើភេទទី៣

សួស វីសា ៖ប្ដីនៅតែត្រូវប៉ាន់ធ្វើភេទទី៣

ភ្នំពេញ៖សួស វីសា បានងាកមកផលិតរឿងភាគខ្លីៗបែបកំប្លែង”សំណើចស្នេហ៍ ឆ្លង​ភព”ដែល​ក្នុងនោះ​ស្វាមី​នាងលោកប៊ុនថុល ប៊ុនថង ហៅថមមី បានតែងខ្លួនជាភេទទី៣(ខ្ទើយ)​សារជាថ្មី​ទៀត​ហើយ​ដោយ​លេងម៉ូដ​សក់សំពោង ដាក់ប្រជ្រុយធំនៅលើថ្ពាល់ស្ដាំហើយគ្រង​ឈុតនារី​សម័​យ​បុរាណ។នេះជាជំ​ហ៊ាន​ថ្មីមួយ​ទៀត​របស់វីសា ដែលនាងបានវិវត្តន៍ទៅជាអ្នកដឹកនាំ​ផលិត​​រឿង​​ខ្លីដើម្បីពង្រីកអាជីវកម្មរបស់​នាង​ថែមទៀត ស្រប​ពេលដែលតាំងពីចាប់​ដៃគូជីវិតជា​មួយលោក​ថមមី ជាង២ឆ្នាំតារាចម្រៀងមានស្រុកកំណើតមកពីខេត្តស្វាយ​រៀងរូប​នេះបាន​ផ្លាស់​ប្ដូរ​ជីវ​ភាព​ស្ទើតែទាំងស្រុងព្រោះពេលនេះនាងមានផ្ទះរស់នៅយ៉ាង​ប្រណិតនិង​ជិះ​រថ​យន្ដទំនើបៗ​ជាច្រើនគ្រឿងឆ្លាស់គ្នា។ទោះជាយ៉ាងណាទាក់ទងវិស័យចម្រៀងវិញវីសា ក៍ដូច​ជាតារា​មួយ​ចំនួនទៀតដែលមានប្ដីនិង​កូនដែរពោលគឺអត់សូវមាន​សន្ទុះខ្លាំងដូចកាល​នៅក្រ​មុំឡើយ ស្រប​ពេលដែល​មុននេះនាងទើបតែបាត់បង់តំណែងធំធ្វើជាគ្រូបង្វឹកThe Voice Kids Cam​bodia រដូវកាលទី៣ផងដែរ ព្រោះសុគន្ធ និសា មកក្រសោបតំណែងចាស់​របស់​នាង​ជាថ្មី និងមិន​ទាន់មានដំណឹងថាថៅកែហង្សមាស នឹងលួងលោម​ចិត្តនាង តាមរយៈការឲ្យតំណែង ថ្មីណាមួយ​ផ្សេងទៀតដើម្បីលួងលោកចិត្តនាងឡើយ។

  គូរកត់សម្គាល់ថាសួស វីសា ក្រោយមានកូន១អាយុជិត២ឆ្នាំនាងបានឡើង​គីឡូនិង​បែក​សាច់ជាងមុន ប៉ុន្ដែ​ស្វា​មី​នាងលោកថមមី ដែលច្រើនតែតែងខ្លួនធ្វើជាភេទ​ទី៣ពេល​ចេ​ញមុខLive លក់ផលិតផលជាមួយនាងនោះ បង្ហាញ​ក្ដីស្រលាញ់លើប្រពន្ធកូនសឹងតែ១០០%​ហើយលោកថែមទាំងធ្លាប់ស្បថស្បែសច្ចារ្យ​ថាស្មោះត្រង់ជាមួយ​ភរិយា​និង​កូនស្រីលុះថ្ងៃសូន្យទៀតផង។អតីតតារាRock រូបនេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថានាង​មាន​សម្ថ​ភាព​មិនចាញ់​ឱក សុគន្ធកញ្ញា ឡើយ តែវីសា បែជាគ្មានឱកាសបានឈលំដាប់ទី១នៅទ្រនុំធំ​នេះ​ទៅ​វិញ​។

ទោះ​ជាយ៉ាងណាបើផ្អែកលើកម្រិតជីវភាពរបស់វីសា សព្វថ្ងៃនេះនាងមិនពឹងលើ​ប្រាក់​​ចំ​ណូ​ល​សិល្បៈជា​គោល​នោះ​ទេ ព្រោះការងារOnline និងលក់ដីធ្លីរបស់ប្ដីនាង​មមាញឹក​ច្រើន​ជាង។តារាកូន១រូបនេះធ្លាប់ចេញសារ​ថានាង​ត្រូវ​ការសន្សំលុយដើម្បី​ទិញរថយន្ដ​លំដាប់​សេដ្ឋីម៉ាកRolls Royce ក្នុងក្ដីស្រម៉ៃមកជិះឲ្យបាននាពេលខាងមុខនេះ ខណៈដែលបច្ចុប្បន្ន​គេឃើញនាងប្រើ​ប្រាស់ឡានLexus Lx570 ,Lexus Nx200t ,Alphard ,Mazda និងFord  ជា ដើម៕

RELATED ARTICLES