ព័ត៌មានតំបន់អាស៊ាន
ឥណ្ឌូណេសុី៖ ប្រភពផ្លូវការ ឲ្យដឹងថាយន្តហោះ ដឹកជញ្ជូនយោធា មួយគ្រឿងបានធ្លាក់ ក្នុងពេលអាកាស ធាតុមិនល្អ កាលពីថ្ងៃអាទិត្យ នៅខេត្ត Papua ដែលស្ថិតនៅចុង បូព៌ាប្រទេស ដែលបណ្តាលឲ្យ មនុស្ស១៣នាក់ ស្លាប់បាត់បង់ជីវិត ។
ប្រធានសេនាធិការ បុគ្គលិកយោធា លោក Agus Supriatna បានថ្លែងថា យន្តហោះ ម៉ូដែល Hercules C-130 បាននិងកំពុង ផ្ទុកស្បៀងអាហារនិងស៊ីម៉ង់ត៍១២ តោនពីទីក្រុង Timika ឆ្ពោះទៅកាន់ក្រុង Wamena ដែលមានចម្ងាយផ្លូវ២០០គីឡូម៉ែត្រ នៅពេលដែលវាបានជួបគ្រោះថ្នាក់ធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលយន្តហោះ នេះត្រូវបានកំណត់ ឲ្យចុះចត ។ យន្តហោះនេះបាននិង កំពុងផ្ទុកភីឡុត ៣នាក់និង កងទ័ព១០នាក់ ។
ចំណែកអនុប្រធាន សេនាធិការ បុគ្គលិកកងទ័ព លោក Hadiyan Sumintaatmadja បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថាចំពោះកត្តាដែលបណ្តាលឲ្យកើតមាន ឧប្បត្តិហេតុនេះ ឡើងត្រូវបានគេជឿ ជាក់ថាមក ពីអាកាសធាតុមិ នល្អក្នុងតំបន់ Wamena ដែលជាទីរួម ស្រុកស្ថិតលើភ្នំ Jayawijaya ។ តែយ៉ាងណាលោកមិនបានបដិសេធថាយន្តហោះនេះបុកភ្នំនោះឡើយ ។
ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងផងដែរ ។ លោក Sumintaatmadja បានលើកឡើង ថាយន្តហោះ នេះទិញពីប្រទេស អូស្ត្រាលី ដែលជាអ្នកប្រើប្រាស់វាដំបូងគេក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ។
យន្តហោះ នេះបាន ហោះហើរ ចេញពីទីក្រុង Timika កាលពីវេលា ម៉ោង៥និង៣៥នាទី ព្រឹក ហើយបានធ្លាក់ ប្រមាណជា៤នាទី ប៉ុណ្ណោះមុននឹងវាត្រូវបាន កំណត់ឲ្យចុះ ចតនៅទីរួមស្រុក Wamena ។
គួររំលឹកថានេះ គឺជាលើកទី៣ ហើយនៃគ្រោះថ្នាក់ ធ្លាក់យន្តហោះទ្រង់ ទ្រាយធំដែលបាន កើតឡើងក្នុងប្រទេស ឥណ្ឌូណេស៊ីក្នុង អំឡុងពេលមិនដល់១ខែផងនោះ ។