Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិធ្លាក់យន្តហោះ ដឹកជញ្ជូន​យោធា ឥណ្ឌូណេសុី ស្លាប់​១៣នាក់​

ធ្លាក់យន្តហោះ ដឹកជញ្ជូន​យោធា ឥណ្ឌូណេសុី ស្លាប់​១៣នាក់​

ព័ត៌មានតំបន់អាស៊ាន

ឥណ្ឌូណេសុី៖ ប្រភពផ្លូវការ​​ ឲ្យដឹងថា​យន្តហោះ ​ដឹកជញ្ជូនយោធា​ មួយគ្រឿង​បាន​ធ្លាក់​ ក្នុងពេល​អាកាស ធាតុ​មិន​ល្អ​ កាលពីថ្ងៃអាទិត្យ​ នៅខេត្ត​ Papua ដែលស្ថិតនៅ​ចុង ​បូព៌ាប្រទេស​ ដែលបណ្តាលឲ្យ​ មនុស្ស​១៣នាក់ ​​​ស្លាប់បាត់បង់ជីវិត​ ។

ប្រធានសេនាធិការ បុគ្គលិកយោធា​ លោក Agus Supriatna បាន​ថ្លែងថា ​យន្តហោះ ​ម៉ូដែល​ Hercules C-130 បាននិងកំពុង ផ្ទុក​ស្បៀងអាហារ​និងស៊ីម៉ង់ត៍១២ តោន​​ពី​ទី​ក្រុង Timika ឆ្ពោះទៅកាន់ក្រុង​ Wamena ដែលមានចម្ងាយផ្លូវ២០០គីឡូម៉ែត្រ​ នៅពេ​លដែលវាបាន​ជួប​គ្រោះថ្នាក់​ធ្លាក់​​តែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេល​យន្តហោះ ​នេះ​ត្រូវបាន​កំណត់ ឲ្យ​​ចុះចត​ ។ យន្តហោះនេះ​បាននិង កំពុង​ផ្ទុក​ភីឡុត ៣នាក់​និង​ កងទ័ព១០នាក់ ។

ចំណែក​អនុប្រធាន​ សេនាធិការ បុគ្គលិកកងទ័ព ​លោក Hadiyan Sumintaatmadja បានថ្លែងនៅក្នុង​សន្និសិទសារព័ត៌មានថា​ចំពោះ​កត្តា​ដែល​បណ្តាលឲ្យ​កើតមាន​ ឧប្បត្តិហេតុនេះ ឡើង​ត្រូវបានគេជឿ ជាក់ថា​មក ពីអាកាស​ធាតុ​មិ ​ន​ល្អ​​ក្នុង​តំបន់​ Wamena ដែលជាទីរួម ស្រុកស្ថិតលើភ្នំ Jayawijaya ។ តែយ៉ាងណាលោកមិនបាន​បដិសេធ​ថា​យន្តហោះ​នេះ​បុក​ភ្នំនោះឡើយ ។

ការ​ស៊ើបអង្កេតមួយត្រូវបានធ្វើឡើងផងដែរ ។ លោក Sumintaatmadja បានលើ​កឡើង ថា​យន្តហោះ ​នេះ​ទិញពី​ប្រទេស អូស្ត្រាលី​ ដែលជាអ្នក​ប្រើប្រាស់​វា​ដំបូងគេ​ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៨០​ ។

យន្តហោះ នេះ​បាន ​ហោះហើរ ចេញពី​ទីក្រុង Timika កាលពីវេលា ម៉ោង​៥និង​៣៥នាទី​ ព្រឹក​ ហើយ​បាន​ធ្លាក់​ ប្រមាណជា​៤នាទី​ ប៉ុណ្ណោះ​មុន​នឹង​វាត្រូវបាន​ កំណត់​ឲ្យ​ចុះ​ ចត​នៅ​ទីរួមស្រុក Wamena ។

គួររំលឹកថា​នេះ គឺជា​លើកទី​៣ ហើយ​នៃ​គ្រោះថ្នាក់​​ ធ្លាក់យន្តហោះ​ទ្រង់ ទ្រាយធំ​ដែល​បាន ​កើតឡើងក្នុងប្រទេស ​ឥណ្ឌូណេស៊ី​ក្នុង អំឡុងពេល​មិនដល់​១ខែផង​នោះ ។

 

 

RELATED ARTICLES