ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជំរុញឱ្យប្រើប្រាស់សុច្ឆន្ទៈដើម្បីដោះស្រាយជម្លោះជុំវិញពិភពលោក ដោយមិននិយាយសំដៅដល់សង្រ្គាមនៅអ៊ុយក្រែនឡើយ។
លោកពូទីនបាននិយាយនៅពេលកំពុងនិយាយទៅកាន់មេដឹកនាំនៅឯកិច្ចប្រជុំកំពូល Commonwealth of Independent States(CIS)ថាអ្នកគ្រប់គ្នាមានសុច្ឆន្ទៈហើយយើងត្រូវប្រើសុច្ឆន្ទៈនេះឱ្យដល់កម្រិតអតិបរមាក្នុងការដោះស្រាយជម្លោះណាមួយ។លោកបានបន្ថែមថាយើងត្រូវតែខិតខំស្វែងរកវិធីចេញពីស្ថានភាពបច្ចុប្បន្ន ទោះជាវាកើតឡើងនៅទីណាក៏ដោយ។
លោក ពូទីន ក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ី ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់នរណាម្នាក់ ដរាបណាពួកគេមានសមត្ថភាពធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ដើម្បីជាប្រយោជន៍ដល់អ្នកចូលរួមទាំងអស់ក្នុងជម្លោះ។
លោកបានបន្ថែមថានេះក៏អនុវត្តចំពោះដៃគូរបស់យើងដោយរាប់ចាប់បញ្ចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ។
ហ្សេឡិនស្គីសន្យាទទួលជ័យជម្នះពីរុស្ស៊ី
កាលពីថ្ងសុក្រទី១៤ខែតុលាឆ្នាំ២០២២ប្រធានាធិបតីហ្សេឡិនស្គីបានប្រារព្ធទិវាអ្នកការពារអ៊ុយក្រែន ជាមួយនឹងការសន្យាថានឹងទទួលជ័យជម្នះលើរុស្ស៊ី និងសេរីភាពសម្រាប់អ៊ុយក្រែន។
នៅក្នុងសុន្ទរកថាវីដេអូដែលបានថ្លែងនៅលើភ្នំនៅខាងក្រៅរដ្ឋធានីគៀវលោកហ្សេឡិនស្គីបានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនសម្រាប់ការការពារប្រទេសរបស់ពួកគេ។ លោកបាននិយាយថា អ្វីគ្រប់យ៉ាងដែលត្រូវបានយកពីអ៊ុយក្រែននឹងត្រូវប្រគល់ត្រឡប់មកវិញ ហើយគ្មានទាហានណាម្នាក់ត្រូវបានបន្សល់ទុកក្នុងការចាប់ខ្លួនឡើយ។
អ៊ុយក្រែនអះអាងថារំដោះបានភូមិ៦០០ត្រឡប់មកវិញ
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២បានអោយដឹងថា ក្នុងរយៈពេលជាងមួយខែមកនេះ កងកម្លាំងអ៊ុយក្រែនរំដោះបានភូមិ និងក្រុងសរុបជាង ៦០០ ពីរុស្ស៉ីត្រឡប់មកវិញ ក្នុងនោះរួមមានទាំងភូមិ និងក្រុងយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៧៥ នៃតំបន់Kherson ផងដែរបើតាមមន្តី្ររដ្ឋាភិបាលអ៊ុយក្រែន បានអោយដឹងថាភូមិចំនួន ៥០២ ត្រូវបានរំដោះនៅតំបន់ក្បែរទីក្រុងគៀវ ស្ថិតនៅ ភាគឦសាននៃប្រទេស ។ចំណែកឯ ភូមិ និងក្រុង ចំនួន៤៣ផ្សេងទៀត ត្រូវបានរំដោះនៅក្នុងតំបន់ដូណេត និង ៧តំបន់នៅក្នុងតំបន់លូហាន៕