Tuesday, September 24, 2024
Homeតារាខ្មែរស្រីស្អាតមាន សូនីតា ៖មានយីអ៊ុនស្នេហ៍

ស្រីស្អាតមាន សូនីតា ៖មានយីអ៊ុនស្នេហ៍

ភ្នំពេញ៖ស្រីស្រស់មាន សូនីតា ត្រូវបានគេចាត់ទុកថាជានារីដែលមានសំណាងព្រោះ​នាង​ដើរ​ចាយ​លុយ​និង​ក​ម្សា​​ន្ដជាច្រើនប្រទេសមកហើយទាំងនៅប៉ែកអាស៊ីនិងអ៊ឺរ៉ុប ទិញអ៊ឺវ៉ាន់​ម៉ាក​ប្រេន ប្រេន ដូចតារាបរទេស ហេតុ​នេះហើយម្ហូបបរទេសថ្លៃប៉ុណ្ណា ឲ្យតែល្បី​និង​ឆ្ងាញ់នាង​មិន​ខ្លាចនឹងភ្លក្សរសជាតិវានោះទេ។សូនីតា ថែមទាំងបាន​បង្កើតពាក្យ​ស្លោក​ប្រ​ចាំ​ខ្លួនទៀតផង​ថា​”ញាំរបស់អត់ឆ្ងាញ់ នាំខាតក្រពះ”នាងថាឲ្យតែរបស់ឆ្ងាញ់មិនដែល​រំលង​ពី​មាត់នាងឡើយ​។ប៉ុ​ន្ដែសំណួរដែលមហាជនចង់ដឹងនោះថាតើការរស់នៅដោយជីវិតបែបហ៊ឺហា និងស៊ីវីល័យ​រប​ស់សូនីតា នោះនាងរកប្រាក់ចំណូលទាំងស្រុងបានមកពីសិល្បៈ ឬមួយក៍​មានគូស្នេហ៍ផ្គាប់​ចិត្តក្រោយ​ខ្នង?ការ​លើក​ឡើងបែបនេះ ដោយសារតែសូនីតា មិនសម្រុក​ការ​ងារសិល្បៈ​ដោយ​សកម្មនោះទេ គឺនាងរយាលៗ​ហើយ​នីតា ធ្លាប់ប្រាប់ថាក្នុង១ឆ្នាំនាងទទួល​ថតភាពយន្ដតែ១​រឿងប៉ុណ្ណោះ។ប៉ុន្ដែបើក្រឡេកមកមើលទ្រព្យរបស់នាងវិញ​គឺកាន់តែកើនដោយរហ័សនិងស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានលុយច្រើននាពេលបច្ចុប្បន្ននេះទៀតផង។

ស្របពេលជាមួយគ្នានេះដែរក៍ធ្លាប់លេចឭថានីតា មានមន្រ្ដីគយម្នាក់តាមស្នេហា​នាងជា​ច្រើ​ន​ឆ្នាំមកហើយ តែ​តារាសម្លេងស្រាលៗរូបនេះមិនដែលហ៊ានលាត​ត្រដាងឬបណ្ដើរគូស្នេហ៍​ជា​ចំ​ហម្ដងណា​ឡើ​យ ទើប​ធ្វើឲ្យរឿង​ស្នេហា​របស់នាងស្ថិតក្នុងភាពអាថ័​កំបាំងរហូត​ធ្លាប់លេច​ឭថាស្រី​ស្រអែម​ស្រស់រូបនេះមាន​ទាំងប្រុសទាំងស្រី​តាមស្នេហានាងក្នុងពេលតែមួយទៀតផង។តែក្នុងជំនួបជាមួយអ្នកកាសែតកន្លងមកនីតា ថានាងនឹងមិនទុក​ភាព​នៅលីវយូឆ្នាំ​តទៅ​ទៀ​ត​ទេ ពោលគឺ​នឹងបញ្ចប់វាក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះវ័យ​នាងដល់​ពេល​បង្កើ​ត​គ្រួ​សារ​​ដូចមិត្ត​រួមអា​ជីព​មួយចំនួនដែលបានរៀបការដែរ។តែអ្នកណាជាស្វាមីនោះសូនីតា  មិនដែលបង្ហើបប្រាប់​ឡើយ ។

 តាមរយៈការពូកែតុបតែងខ្លួនប្លែកៗនារយៈពេលចុងក្រោយរបស់មាន សូនីតា មិនត្រឹម​តែធ្វើឲ្យនាងមាន​យីអ៊ុន​តែការងារសិល្បៈដោយនៅតែរក្សារបានតំណែងតួឯករហូតនោះទេ ប៉ុ​ន្ដែក៍ធ្វើឲ្យបុរស​កាន់តែច្រើនរឹតតែក្នក់​ក្នាញ់​និងរូបសម្រស់របស់នាងផងដែរ ព្រោះថាទោះជា​លេច​​ឭថានាងទំនងជាបេះដូងមិនមែននៅទំនេរក្ដី ប៉ុន្ដែការ​ជ្រើ​ស​​ផ្លូវ​លាក់មុខគូ​ស្នេហ៍វានឹង​រឹត​តែធ្វើឲ្យក្មួយស្រីរបស់អ្នកនាងចនច័ន្ទ រូបនេះបន្ថែមមន្ដស្នេហ៍ទ្វេដង​ក្នុងនោះ​បុ​រស​ដែល​ចង់​បាន​នាងធ្វើជាម្ចាស់ចិត្តនោះមានភាគច្រើនជាមន្រ្ដីធំមួយចំនួន និងអ្នកជំនួញឆ្លង​ដែនជា​ដើម​។តែប្រសិនបើសូនីតា ជ្រើសផ្លូវ”ជួញជិត ប្រសើរជាងជួញឆ្ងាយ”នោះច្បាស់ជាលោក​គយ​ម្នាក់ដែលព្យាយាម​រាយ​អន្ទាក់ស្នេហ៍លើនាងជាច្រើនឆ្នាំមកហើយនោះមានសង្ឃឹមខ្ពស់ជាងគេជាមិនខាន។ដោយឡែក​សម្រាប់​អាជីព​សម្ដែ​ងវិញបើសូនីតា នៅតែលិបលៗមិនប្រឡូក​ឲ្យ​ពេញទំហ៊ឹងនោះទេ គេជឿរថានាងអាចនឹងពិបាក​រក្សារតំ​ណែងជាតារាស្រីជូរមុខជាមិនខាន ។

  មាន សូនីតា ថ្លែងសារថា”ត្រូវធ្វើខ្លួនឲ្យដូចព្រះអាទិត្យ ទោះលិចប៉ុន្មានដង​ក៍អាច​រះមក​វិញបាន”។

សូមបញ្ជាក់ថាក្រៅពីមាន សូនីតា តារាមិនទាន់រៀបការប្ដីហើយមានទ្រព្យច្រើនព្រោះ​អទិញបានផ្ទះផ្ទះ​ផ្ទាល់ខ្លួន​ជិះ​រថយន្ដផ្លាស់ប្ដូរជាបន្ដបន្ទាប់​នារយៈ​ពេលចុងក្រោយនេះ​មានដូច​ជា​នាង​​ថន លក្ខិណា,នី មុនីនាថ ,រ៉េត ស៊ូហ្សា​ណា និងដួង ម៉ានិច្ច ជាដើម។ចំពោះសូនីតា វិញ​ក្រៅពីត្រៀមចំណាយលុយដើរកម្សាន្ដនៅបរទេសយ៉ាង​ហោច​ណាស់ក៍១ឆ្នាំម្ដងនោះ នាងក៍​មានអាជីវកម្មផ្ទាល់ខ្លួន៣ផ្សេងគ្នាផងដែរនោះគឺហាងកាហ្វេ,ហាងក្រម៉ា និងកាត់​ដេ។នាង​ធ្លាប់​វាចាថានឹងយកពេលវេលាទំនេរពីការងារសិល្បៈទាំងអស់ទៅរកស៊ី ខណៈដែលទាំងការថត​ភាព​យន្ដ និងខារ៉ាអូខេ វិញគឺនាងទទួលតែសាច់រឿងនិងMV បទណាដែលនាងពេញចិត្តទើប​ព្រមថត។

 គេចាំមើលថាតើស្រីស្អាតមាន សូនីតា នឹងជ្រើសផ្លូវលាក់មុខគូស្នេហ៍ជាច្រើនឆ្នាំ​ត​ទៅ​ទៀត ឬមួយក៍នាងពិត​ជា​ចង់​លាបញ្ចប់ភាពនៅលីវក្នុង​ពេលដ៍ខ្លីដើម្បីលាងជម្រះមន្ទិល​សង្ស័​យទាំងឡាយលើខ្លួន?

RELATED ARTICLES