យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងអាជ្ញាធររុស្ស៊ី បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ បន្ទាប់ពី យន្តហោះចម្បាំង SU-34 របស់រុស្ស៊ីបានធ្លាក់ចូលទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅភាគខាងលិចនៃទីក្រុងYeyskអំឡុងពេលហោះហើរហ្វឹកហាត់កាលពីថ្ងៃចន្ទ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានស៊ីអិនអិន កាលពីថ្ងៃអង្គារទី១៨ខែតុលាឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti ដកស្រង់សម្តីពីក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ឧបទ្ទវហេតុនេះ គឺដោយសារតែម៉ាស៊ីនមួយបានឆាបឆេះ។
អ្នកបើកយន្តហោះទាំងពីរនាក់បានចុះកៅអីឆ័ត្រយោងចេញដោយសុវត្ថិភាពប៉ុន្តែយន្តហោះបានធ្លាក់នៅខាងក្រៅអគារកម្ពសប្រាំបួនជាន់ហើយបានផ្ទុះ។
Kuznetsov បាននិយាយថា កុមារបីនាក់ស្ថិតក្នុងចំណោមជនរងគ្រោះហើយមនុស្ស១៩នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។សេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្ស ៦៨នាក់ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក ហើយ ៣៦០នាក់ត្រូវបានជម្លៀសចេញ។
អាជ្ញាធរបានបិទទីតាំងធ្លាក់យន្តហោះ និងបិទសាលារៀនមេរៀននៅក្បែរនោះ។ ជារួម ផ្ទះល្វែងចំនួន ៧២ត្រូវបានខូចខាត។ការស៊ើបអង្កេតឧក្រិដ្ឋកម្មត្រូវបានចាប់ផ្តើមបន្ទាប់ពីគ្រោះមហន្តរាយនេះ៕