ភ្នំពេញ៖លោកប៊ុត សីហា បានបង្ហាញមុខគូស្នេហ៍ថ្មីតាមរយៈការភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១៧តុលា ដោយពោះម៉ាយកូន១រូបនេះទទួលបានទាំងការសាទ និងរិះគន់។ចំពោះFan របស់សីហា ខ្លះថាសីហា ប្រញ៉ាប់រកប្រពន្ធថ្មីពេក ព្រោះទើបលែងលះប្រពន្ធក្ដៅៗ មិនទាន់បានជួយម្ដាយផង ឥឡូវមានភរិយាថ្មីបាត់។

ហ្វេសបុកឈ្មោះកែវ ស៊ុនសូទ្រនិគម បានចូលទៅខមិនពេលឃើញសីហា បង្ហាញមុខគូដណ្ដឹងដែលទើបភ្ជាប់ពាក្យហុយហុយនោះថា”មិនទាន់បានជួយម្ដាយឲ្យរស់ស្រួលផង មានលុយក៍យកប្រពន្ធទៀត បាត់ឭថ្ងៃមុនថានឹងខំរកប្រាក់ចិញ្ចឹមម្ដាយ ឈប់ខ្វល់រឿងយកគ្រួសារ សីហា នៅតែជាសីហា អត់ប្ដូរសោះ”។តែអ្នកគាំទ្រសីហា មួយចំនួនទៀតបានខមិនអបអរ តារាចម្រៀងរូបនេះដែលបញ្ចប់ជីវីតពោះម៉ាយ ហើយរកបានប្រពន្ធស្អាត។

ចំពោះប៊ុត សីហា វិញបានថ្លែងសារថា”គេច្បាស់លាស់អស់ហើយ ចឹងខ្ញុំសុំច្បាស់លាស់ដែរសិនបានកើត ព្រោះអាយុកាន់តែច្រើនហើយ។មនុស្សដែលព្រមទទួលយើងទាំងដឹងឭថាប្រវត្តិយើងពីមុនបែបណា យើងអាចសន្យានឹងគាត់បានយ៉ាងខ្លីថា នឹងធ្វើឲ្យអូនសើចញញឹមឲ្យច្រើនជាងយំ”។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅប៊ុត សីហា កាលពីរសៀលថ្ងៃទី១៨ តុលា ដើម្បីចង់ដឹងបន្ថែមរឿងលោករកបានប្រពន្ធភរិយាទី២នេះ តែទូរស័ព្ទចូលគ្មានអ្នកទទួលឡើយ។យ៉ាងណាគេឃើញមុនសីហា ភ្ជាប់ពាក្យនេះលោកបានទៅទិញជញ្ជៀនពេជ្រនៅហាងរបស់លោកស្រីទ្រី ដាណា ផងដែរ ហើយតាមពិតគឺសីហា ប្រញ៉ាប់បែបនេះដោយសារតែរកបានម្ចាស់ចិត្តថ្មីនេះសោះ ហេតុនេះហើយពោះម៉ាយរូបនេះនឹងលែងរងារកាយ៉ានៅខែកត្តិក នេះទៀតហើយ ព្រោះរកបានភួយសាច់។

គូរបញ្ជាក់ថាប៊ុត សីហា ជាម្ចាស់ពានThe Voice Cambodia រដូវកាលទី១ តែលោកត្រូវបានហង្សមាសដេញចេញពីផលិតកម្មព្រោះពាក់ព័ន្ធនិងការសេពគ្រឿងញៀន។សីហា ដែលតែលតោលពីសង្វៀនសិល្បៈជាច្រើនខែនិងត្រូវលែងលះភរិយាអ្នកនាងឃុន ស្រីនាង ទាំងមិនទាន់បានរៀបការនោះត្រូវផលិតកម្មGalaxy ផ្ដល់ឱកាសឲ្យធ្វើជាតារារបស់ខ្លួន២លើក តែចុងក្រោយនេះអតីតតារាហង្សមាសបានសម្រេចចិត្តផលិតបទចម្រៀងខ្លួនឯងដោយមានSponsor ពីថៅកែពេជ្រ ១ហើយនៅពេលដែលអាជីពសិល្បៈចាប់ផ្ដើមរើបៗឡើងវិញសីហា មិនបង្អង់យូឡើយពោលគឺរកបានប្រពន្ធថ្មីភ្លាមៗ តែមិនទាន់មានដំណឹងលោកចូលរោងការនៅពេលណាឡើយ៕