ខេត្តព្រះសីហនុ : នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសស្វែងរកចាប់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ ឡ ហាន ជាជនជាតិចិន មានភិនភាគដូចមានក្នុងរូបថតខាងក្រោម ដែលជាប់សង្ស័យនឹងករណីបង្ខាំងមនុស្ស ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ នាពេលកន្លងមក។
សមត្ថកិច្ចខេត្តព្រះសីហនុ បាននិងកំពុងតាមចាប់ខ្លួនក្រុមជនសង្ស័យខាងលើ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមសហការ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញជនសង្ស័យមានភិនភាគដូចរូបថតនេះ ដើម្បីសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាការសម្ងាត់ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់បងប្អូនដែលចូលរួមសហការផ្តល់ព័ត៌មាន ដើម្បីឈានទៅចាប់ខ្លួនជនសង្ស័យនេះ ៕