Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិត្រាំ​ជំរុញ​ ឲ្យអាមេរិក​ វេតូ​សេចក្តីសម្រេច យូអិន​ករណី ទឹកដីប៉ាឡេស្ទីន

ត្រាំ​ជំរុញ​ ឲ្យអាមេរិក​ វេតូ​សេចក្តីសម្រេច យូអិន​ករណី ទឹកដីប៉ាឡេស្ទីន

តំបន់​មជ្ឈិមបូព៌ា

ប៉ាឡេស្ទីន៖ ប្រធានាធិបតីជាប់​​ ឆ្នោត​សហរដ្ឋអាមេរិក ​លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បត្តិ៍​ បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ វេតូ​សេចក្តី​សម្រេ​ច​របស់​​ក្រុម​ ប្រឹក្សាសន្តិសុខ​អង្គការ ​សហប្រជាជាតិ​​ក្នុង ការ​ស្វែងរក​បញ្ឈប់ ​ការ​តាំងទីលំនៅ​របស់ ​ប្រជាជន​អ៊ីស្រាអែល ​កាន់កាប់ទឹកដី​ប៉ាឡេស្ទីន ។

​លោកដូណាល់ ត្រាំ បាន​បង្ហើបនៅក្នុង សេចក្តីថ្លែងការណ៍​មួយ​ ថា​ស្របពេល ​ដែល​សហរដ្ឋអាមេរិក បាន​ការពារ​ជា យូរមកហើយ​នោះ សន្តិភាពរវាង​អ៊ីស្រា​អែ​ល​និង ​ប៉ាឡេស្ទីន​នឹង​ត្រឹម តែ​កើតចេញ​តាមរយៈ​ ការ​ចរចា​ដោយ ​ផ្ទាល់​រវាង​ភាគី ​ពាក់ព័ន្ធនានា ​តែប៉ុណ្ណោះ​ ហើយ​មិនមាន​តាម​ការចាប់ បង្ខំឲ្យត្រូវគ្នា​​ ដោយ​អង្គការ​ សហប្រជាជាតិឡើយ ។

លោកបានបន្ថែមថា ​ការធ្វើបែបនេះ​ ធ្វើឲ្យអ៊ីស្រាអែល ​ស្ថិតក្នុង​កម្រិត​ខ្សោយ ​បំ​ផុត​ក្នុងតំណែង ចរចា​ហើយ​ក៏ជា ​ភាព អយុត្តិធម៌​បំផុត​ចំពោះភាគី អ៊ីស្រាអែល​ដែរ ។

សមាជិក១៥ របស់ក្រុមប្រឹក្សាសន្តិសុខ អាច​នឹង​វេតូ​​លើ ​សេចក្តីសម្រេច នៃសេចក្តី​ព្រាង​ដែល ធ្វើឡើងដោយ ​អេហ្ស៊ីប ​ដែលអំពាវនាវ ឲ្យអ៊ីស្រាអែល​បញ្ឈប់ជា បន្ទាន់​នូវ​ការ ​តាំងអគារ ទីលំនៅ ​​ដើម្បីកាន់ កាប់ដែនដី ប៉ាឡេស្ទីន ។

ទោះជាយ៉ាងណា ​តាមបណ្តាញព័ត៌មាន ក្នុងស្រុក​ដែល បាន​លើកឡើង ដោយ​បាន​​​ស្រង់ សម្តីពីប្រភព ក្នុងស្រុក​មួយ ចំនួនបាន ​បញ្ជាក់ថា​ការបោះឆ្នោត​ នេះ​ត្រូវបាន​លើក ទៅពេលក្រោយ រួចជាស្រេចហើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES