តំបន់មជ្ឈិមបូព៌ា
ប៉ាឡេស្ទីន៖ ប្រធានាធិបតីជាប់ ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បត្តិ៍ បានជំរុញឲ្យសហរដ្ឋអាមេរិក វេតូសេចក្តីសម្រេចរបស់ក្រុម ប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិក្នុង ការស្វែងរកបញ្ឈប់ ការតាំងទីលំនៅរបស់ ប្រជាជនអ៊ីស្រាអែល កាន់កាប់ទឹកដីប៉ាឡេស្ទីន ។
លោកដូណាល់ ត្រាំ បានបង្ហើបនៅក្នុង សេចក្តីថ្លែងការណ៍មួយ ថាស្របពេល ដែលសហរដ្ឋអាមេរិក បានការពារជា យូរមកហើយនោះ សន្តិភាពរវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីននឹងត្រឹម តែកើតចេញតាមរយៈ ការចរចាដោយ ផ្ទាល់រវាងភាគី ពាក់ព័ន្ធនានា តែប៉ុណ្ណោះ ហើយមិនមានតាមការចាប់ បង្ខំឲ្យត្រូវគ្នា ដោយអង្គការ សហប្រជាជាតិឡើយ ។
លោកបានបន្ថែមថា ការធ្វើបែបនេះ ធ្វើឲ្យអ៊ីស្រាអែល ស្ថិតក្នុងកម្រិតខ្សោយ បំផុតក្នុងតំណែង ចរចាហើយក៏ជា ភាព អយុត្តិធម៌បំផុតចំពោះភាគី អ៊ីស្រាអែលដែរ ។
សមាជិក១៥ របស់ក្រុមប្រឹក្សាសន្តិសុខ អាចនឹងវេតូលើ សេចក្តីសម្រេច នៃសេចក្តីព្រាងដែល ធ្វើឡើងដោយ អេហ្ស៊ីប ដែលអំពាវនាវ ឲ្យអ៊ីស្រាអែលបញ្ឈប់ជា បន្ទាន់នូវការ តាំងអគារ ទីលំនៅ ដើម្បីកាន់ កាប់ដែនដី ប៉ាឡេស្ទីន ។
ទោះជាយ៉ាងណា តាមបណ្តាញព័ត៌មាន ក្នុងស្រុកដែល បានលើកឡើង ដោយបានស្រង់ សម្តីពីប្រភព ក្នុងស្រុកមួយ ចំនួនបាន បញ្ជាក់ថាការបោះឆ្នោត នេះត្រូវបានលើក ទៅពេលក្រោយ រួចជាស្រេចហើយ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា