តំបន់អាហ្វ្រិក
ស៊ូដង់៖ ប្រធានាធិបតី ស៊ូដង់លោក Omar al-Bashir បានគំរាម កាលពីថ្ងៃព្រហស្បត្តិ៍ថា នឹងវាយបង្ក្រាបពួក ប៉ះបោរដោយ កម្លាំងទ័ព ប្រសិនជាក្រុមប្រដាប់ អាវុធនេះ បដិសេធ ក្នុងការចូល រួមដំណើរការ ឈានទៅរកសន្តិភាព ។
មេដឹកនាំស៊ូដង់ រូបនេះបានថ្លែងនៅ ពេលកត់សម្គាល់ អំពីការហ្វឹកហ្វឺន យោធាដល់កង ទ័ពស៊ូដង់ថា បទឈប់បាញ់នឹង កន្លងផុតនៅ ដំណាច់ខែធ្នូនេះបន្ទាប់ពីនោះ អ្នកណាក៏ ដោយឲ្យតែ បដិសេធនឹងការ ឆ្លើយតបនឹង ដំណើរការ ស្វែងរក សន្តិភាពគឺត្រឹម តែជាការ ដាក់ទោសខ្លួន ឯងប៉ុណ្ណោះ ។
ជាថ្មីម្តងទៀតលោក បានបង្កើនសមត្ថភាព ដល់កងទ័ពស៊ូដង់ ដើម្បីវាយកំទេច និងបង្ក្រាបពួក ឧទ្ទាម លោកថែម ទាំងបានបន្ថែម ថាកងកម្លាំងរបស់យើងនឹងវាយ ចូលឲ្យ ដល់គ្រប់ តំបន់ដែលជា ទីជម្រករបស់ ក្រុមនេះទាំង អស់មិនថានៅ លើតំបន់ ភ្នំនិងព្រៃឈើ យ៉ាងណាក្តី ។
លោក Al-Bashir បានប្រកាសពី ការបន្តបទឈប់ បាញ់កាលពីខែ តុលារហូតដល់ ដំណាច់ខែធ្នូ នៅគ្រប់តំបន់ ជម្លោះទាំងអស់ ក្នុងប្រទេសស៊ូដង់ ។
កងទ័ពស៊ូដង់បាននិង កំពុងវាយ ប្រហារ ពួកឧទ្ទាម ដែលជា ក្រុមចលនា រំដោះប្រជាជនស៊ូដង់ (SPLM) នៅផ្នែក ខាងជើង នៃតំបន់ South Kordofan និង Blue Nile ចាប់តាំងពី ឆ្នាំ២០១១និងក្រុម ប្រដាប់អាវុធ ក្នុងតំបន់ Darfur របស់ស៊ូដង់ ចាប់តាំង ពីឆ្នាំ២០០៣ ។
កាលពីសីហាការចរចា អំពីសន្តិភាព ជុំថ្មីបំផុតមួយបានបាក់បែក រវាងក្រុមឧទ្ទាម Khartoum និង SPLM និងក្រុម ប្រដាប់អាវុធ Darfur ។