Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិមេស៊ូដង់​គំរាមវាយកំទេច ពួកឧទ្ទាម​ ដោយប្រើកងទ័ព

មេស៊ូដង់​គំរាមវាយកំទេច ពួកឧទ្ទាម​ ដោយប្រើកងទ័ព

តំបន់អាហ្វ្រិក

ស៊ូដង់៖ ប្រធានាធិបតី​​ ស៊ូដង់​លោក Omar al-Bashir បានគំរាម កាលពីថ្ងៃព្រហស្បត្តិ៍​ថា ​នឹង​វាយ​បង្ក្រាប​ពួក ប៉ះបោរ​ដោយ កម្លាំង​ទ័ព​ ប្រសិនជា​ក្រុមប្រដាប់ អាវុធនេះ ​បដិសេធ ​ក្នុងការ​ចូល រួម​ដំណើរ​ការ ​ឈានទៅរក​សន្តិភាព ។

មេដឹកនាំស៊ូដង់ រូបនេះ​បាន​ថ្លែងនៅ ពេល​កត់សម្គាល់ ​អំពីការ​ហ្វឹកហ្វឺន ​យោធា​ដល់​កង ​ទ័ព​ស៊ូដង់​ថា ​បទឈប់បាញ់​នឹង​​ កន្លងផុត​នៅ ​ដំណាច់​ខែធ្នូ​នេះ​បន្ទាប់ពីនោះ​ អ្នក​ណា​ក៏​ ដោយ​ឲ្យតែ បដិសេធ​នឹងការ ឆ្លើយតប​នឹង​ ដំណើរ​ការ​ ស្វែងរក​ សន្តិភាព​​​​​គឺត្រឹម តែ​ជា​ការ ​ដាក់​ទោស​ខ្លួន ឯងប៉ុណ្ណោះ ។

ជាថ្មីម្តងទៀត​លោក បាន​បង្កើនសមត្ថភាព ​ដល់​កងទ័ព​ស៊ូដង់ ​ដើម្បី​វាយ​កំទេច​ និងបង្ក្រាប​ពួក ឧទ្ទាម​ លោកថែម ទាំងបាន​បន្ថែម ថា​កងកម្លាំងរបស់​យើង​នឹង​វាយ​​ ចូល​ឲ្យ ​ដល់​​គ្រប់ តំបន់​​ដែលជា ទីជម្រក​របស់ ក្រុមនេះទាំង អស់​មិនថានៅ​ លើ​តំបន់​ ភ្នំនិងព្រៃ​ឈើ​ យ៉ាងណាក្តី ។

លោក Al-Bashir ​បាន​ប្រកាស​ពី ការ​​បន្ត​បទឈប់ បាញ់​កាលពីខែ តុលា​រហូត​ដល់ ​ដំណាច់​ខែធ្នូ​ នៅគ្រប់តំបន់​ ជម្លោះទាំងអស់ ក្នុងប្រទេស​ស៊ូដង់ ។

កងទ័ពស៊ូដង់​បាននិង កំពុង​វាយ ប្រហារ​ ពួកឧទ្ទាម​ ដែលជា​ ក្រុមចលនា​ រំដោះ​ប្រជាជន​ស៊ូដង់​ (SPLM) នៅផ្នែក ខាងជើង​ នៃ​តំបន់​ South Kordofan និង​ Blue Nile ចាប់តាំងពី​ ឆ្នាំ​២០១១និង​​​​ក្រុម ​ប្រដាប់អាវុធ​ ក្នុង​តំបន់​ Darfur របស់​ស៊ូដង់ ​ចាប់តាំង ពី​ឆ្នាំ​២០០៣ ។

​កាលពីសីហា​​ការ​ចរចា​ អំពី​សន្តិភាព ជុំថ្មីបំផុត​​​មួយ​​បានបាក់បែក ​រវាង​ក្រុមឧទ្ទាម​ Khartoum និង​​ SPLM និង​ក្រុម ប្រដាប់អាវុធ Darfur ។

 

 

RELATED ARTICLES