តំបន់អាហ្វ្រិក
ស៊ូដង់ខាងត្បូង៖ ប្រធានាធិបតី អ៊ូហ្គង់ដាលោក Yoweri Musseveni កាលពីថ្ងៃ ព្រហស្បត្តិ៍បានជំរុញ ឲ្យសមភាគី ស៊ូដង់ខាងត្បូង លោក Salva Kiir រួសរាន់រៀបចំការ បោះឆ្នោត ដើម្បីបញ្ចប់ នូវការ ចលាចលផ្នែក នយោបាយ ដែលមិន ចេះចប់ក្នុង ប្រទេសញាំញី ដោយភ្លើង សង្គ្រាមមួយនេះ។
លោក Museveni បានថ្លែងប្រាប់ ក្រុមអ្នកកាសែត ថាស៊ូដង់ខាងត្បូង ចាំបាច់ត្រូវតែ ធ្វើការបោះឆ្នោត ដើម្បីទទួល បានមក វិញនូវ អធិបតេយ្យភាពរបស់ខ្លួន ដែល ត្រូវបាន សម្រុះសម្រួល តាមរយៈការ ប្រយុទ្ធដោយ ហិង្សារយៈពេលជាងបីឆ្នាំនេះ ។
លោកថែមទាំង បានបញ្ជាក់ថា ខ្ញុំនឹងអំពាវនាវ ដល់រដ្ឋាភិបាល អន្តរកាលដែល ដឹកនាំដោយ ប្រធានាធិបតី និងបណ្តា អ្នកពាក់ព័ន្ធដទៃ ទៀតឲ្យបញ្ឈប់រាល់សកម្មភាព ទាំងឡាយ ដែលពាក់ ព័ន្ធនឹងអសន្តិសុខ ហេតុដូច្នេះហើយអ្នករាល់គ្នា ផ្តោតលើការ បោះឆ្នោតកាន់ តែឆាប់កាន់ តែប្រសើរ ។
មុននឹងការ ប្រយុទ្ធបានផ្ទុះ ឡើងកាល ពីខែធ្នូឆ្នាំ២០១៣ អ្នកនយោបាយ ដ៏ធំក្នុងប្រទេស នេះបាន និងកំពុង ឈ្លោះទាស់ ទែងគ្នាលើ ការកែទម្រង់មុននឹង កាលបរិច្ឆេទ កំណត់នៃការ បោះឆ្នោតមក ដល់ក្នុង ឆ្នាំ២០១៥ ដែល រុញច្រាន ឲ្យកើតមាន អំពើហិង្សា ។
យោងតាមកិច្ចព្រម ព្រៀងសន្តិភាព ដែលបាន ចុះហត្ថលេខា កាលពីខែសីហា ឆ្នាំ១០២៥ដើម្បីបញ្ចប់ ជម្លោះរវាង លោក ប្រធានាធិបតី Kiir និងអតីតអនុប្រធានាធិបតី របស់លោក ដែលត្រូវ បណ្តេញចេញ ពីតំណែងគឺ លោក Riek Machar ការ បោះឆ្នោតនឹង ត្រូវបាន ប្រារព្ធធ្វើឡើង នៅឆ្នាំ២០១៨ បន្ទាប់ពីការ ប្រតិបត្តិពេញ លេញនូវកិច្ចព្រម ព្រៀងសន្តិភាពនោះ ។
លោក Museveni បានថ្លែងឲ្យ ដឹងទៀតថាគ្រប់ការ ប្រយុទ្ធទាំងអស់ គួរតែត្រូវបាន បញ្ចប់ដូចនេះ ពលរដ្ឋស៊ូដង់នឹង ទទួលបាន មកវិញនូវអំណាច របស់ពួកគេ ដោយសារតែ បច្ចុប្បន្នពួកគេ មិនមាន អំណាច ។ អំណាច គឺនៅជា មួយប្រជាជន ដែលមានកាំភ្លើង ។
លោកបាន គូសបញ្ជាក់ ថាបញ្ហាមួយចំនួនទៀត ចាំបាច់ត្រូវតែ ប្រើដើម្បីរៀប ចំការបោះឆ្នោត ដែលជាការ បួងសួង របស់ខ្ញុំសម្រាប់ ប្រជាជនស៊ូដង់ខាងត្បូង ។
កាលពីសប្តាហ៍មុនលោក ប្រធានាធិបតី Kiir បានស្នើឲ្យដៃគូ ថ្នាក់ជាតិមិនរាប់ បញ្ចូលលោក Machar ក្នុងការធ្វើ ឲ្យរង្គោះរង្គើដល់រដ្ឋាភិបាលអន្តរកាល ដែលឯកភាពជាតិ ។