Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំអ៊ូហ្គង់ដា ជំរុញ​ឲ្យ​បោះឆ្នោតកាន់តែ ​ឆាប់​បញ្ចប់ អំពើហិង្សានៅស៊ូដង់ខាងត្បូង

មេដឹកនាំអ៊ូហ្គង់ដា ជំរុញ​ឲ្យ​បោះឆ្នោតកាន់តែ ​ឆាប់​បញ្ចប់ អំពើហិង្សានៅស៊ូដង់ខាងត្បូង

តំបន់​អាហ្វ្រិក

ស៊ូដង់ខាងត្បូង៖ ប្រធានាធិបតី​ ​អ៊ូហ្គង់ដា​លោក Yoweri Musseveni កាលពីថ្ងៃ ព្រហស្បត្តិ៍​បាន​ជំរុញ ​ឲ្យ​សមភាគី​ ស៊ូដង់​ខាងត្បូង ​លោក Salva Kiir រួសរាន់​រៀបចំការ បោះឆ្នោត ​ដើម្បី​បញ្ចប់​ នូវ​​ការ​ ចលាចល​ផ្នែក នយោបាយ​ ដែលមិន ចេះចប់​ក្នុង​ ប្រទេស​ញាំញី ដោយភ្លើង សង្គ្រាមមួយ​នេះ​។

លោក Museveni បាន​ថ្លែងប្រាប់ ក្រុមអ្នកកាសែត​ ថា​ស៊ូដង់​ខាងត្បូង ​ចាំបាច់ត្រូវតែ ធ្វើការ​បោះ​ឆ្នោត​ ដើម្បី​​ទទួល បានមក វិញ​នូវ​​ អធិបតេយ្យភាព​របស់ខ្លួន ​ដែល ​ត្រូវបាន​ សម្រុះសម្រួល​​ តាម​រយៈ​ការ​ ប្រយុទ្ធដោយ ​ហិង្សា​រយៈ​ពេល​ជាងបីឆ្នាំនេះ ។

​​លោកថែមទាំង បាន​បញ្ជាក់ថា​ ខ្ញុំ​នឹង​អំពាវនាវ​ ដល់​​រដ្ឋាភិបាល អន្តរកាល​​ដែល ដឹកនាំ​ដោយ​ ប្រធានាធិបតី​ និង​បណ្តា អ្នកពាក់ព័ន្ធដទៃ ទៀត​ឲ្យបញ្ឈប់​រាល់សកម្មភាព ទាំងឡាយ​ ដែលពាក់ ​ព័ន្ធ​នឹង​អសន្តិសុខ​ ហេតុដូច្នេះហើយ​អ្នករាល់គ្នា​ ផ្តោតលើការ​ បោះឆ្នោត​កាន់ តែ​ឆាប់​កាន់​ តែ​ប្រសើរ​ ។

មុននឹង​ការ​ ប្រយុទ្ធបានផ្ទុះ ឡើងកាល ពីខែធ្នូឆ្នាំ​២០១៣​ អ្នកនយោបាយ​ ដ៏ធំ​ក្នុងប្រទេស​ នេះ​បាន​ និងកំពុង​​​​ ឈ្លោះទាស់ ទែងគ្នា​លើ ការ​កែទម្រង់​មុននឹង កាលបរិច្ឆេទ​ កំណត់​នៃការ ​បោះ​ឆ្នោត​មក ដល់​ក្នុង ​ឆ្នាំ​២០១៥​​ ដែល រុញច្រាន ឲ្យកើតមាន​ អំពើហិង្សា​ ។

យោងតាម​កិច្ចព្រម ព្រៀង​សន្តិភាព ​ដែលបាន ចុះហត្ថលេខា​ កាលពីខែសីហា​ ឆ្នាំ​១០២៥ដើម្បី​បញ្ចប់ ជម្លោះ​រវាង​ លោក ប្រធានាធិបតី​ Kiir និង​អតីត​អនុប្រធានាធិបតី​ របស់លោក ​ដែលត្រូវ​ បណ្តេញចេញ ពីតំណែង​គឺ លោក Riek Machar ការ បោះឆ្នោត​នឹង ត្រូវបាន​ ប្រារព្ធធ្វើ​ឡើង ​នៅ​ឆ្នាំ​២០១៨ បន្ទាប់ពី​ការ​ ប្រតិបត្តិពេញ ​លេញ​នូវ​កិច្ចព្រម ព្រៀង​សន្តិភាព​នោះ ។

លោក Museveni បានថ្លែងឲ្យ ដឹងទៀតថា​គ្រប់ការ ប្រយុទ្ធ​ទាំងអស់ គួរ​​តែ​ត្រូវបាន ​​​​​បញ្ចប់​ដូចនេះ ​ពលរដ្ឋស៊ូដង់​​​នឹង ទទួលបាន មកវិញ​នូវ​អំណាច របស់ពួកគេ​ ដោយសារតែ បច្ចុប្បន្ន​​ពួកគេ មិនមាន​ អំណាច​ ។ អំណាច គឺ​នៅ​ជា មួយ​ប្រជាជន​ ដែលមាន​កាំភ្លើង​ ។

លោកបាន​ គូសបញ្ជាក់ ថា​បញ្ហា​មួយចំនួនទៀត​​ ចាំបាច់ត្រូវ​តែ ​ប្រើ​ដើម្បី​រៀប ចំការ​បោះ​ឆ្នោត​ ដែល​ជា​ការ​ បួងសួង ​របស់ខ្ញុំសម្រាប់ ​ប្រជាជន​ស៊ូដង់ខាងត្បូង ។

កាលពីសប្តាហ៍មុនលោក ប្រធានាធិបតី Kiir បានស្នើ​ឲ្យដៃគូ ​ថ្នាក់ជាតិ​មិនរាប់ បញ្ចូលលោក Machar ​​ក្នុងការ​ធ្វើ ឲ្យរង្គោះរង្គើ​ដល់​រដ្ឋាភិបាលអន្តរកាល ដែលឯកភាពជាតិ ។

RELATED ARTICLES