ឈ្វេងយល់ពីបញ្ហាគ្រឿងម៉ាស៊ីនរថយន្ត
ការបញ្ឆេះម៉ាស៊ីនឆេះមិនស្រួលឬពិបាកឆេះ
សញ្ញាសាមញ្ញបំផុត ដែលបញ្ជាក់ថា ខ្សែប៊ូស៊ី រថយន្តមាន បញ្ហាគឺការ បញ្ឆេះម៉ាស៊ីន ដើរមិនស្រួល (លំបាកបញ្ឆេះ) តែម្តង ។ ខ្សែប៊ូស៊ី គឺមាន មុខងារបញ្ជូន ចរន្តអគ្គិសនី ពីប្រព័ន្ធអេឡិចត្រូនិក របស់រថយន្ត ទៅកាន់ប៊ូស៊ីរថយន្ត ដែលជា តំបន់ផលិតចរន្តដើម្បី ប្រើប្រាស់ក្នុង ការបញ្ឆេះល្បាយប្រេងឥន្ធនៈ ឬខ្យល់ របស់ម៉ាស៊ីន ។ ខ្សែប៊ូស៊ីដែល មិនល្អអាចរារាំង ដល់លំហូរ នៃនៃចរន្ត អេឡិចត្រូនិក ទូទៅដែល ឈានទៅ ដល់ប៊ូស៊ី របស់រថយន្តដែលបណ្តាល ឲ្យពិបាកបញ្ឆេះ។
ម៉ាស៊ីនមានបញ្ហា
ម៉ាស៊ីនរថយន្ត ដែលមាន បញ្ហាជាទូទៅ កើតឡើងមក ពីមានចំណុច ខុសប្រក្រតី ណាមួយ ឬភ្លើងមិន គ្រប់ក្នុង ប្រព័ន្ធចំហេះ ម៉ាស៊ីន តែម្តង ដែលនេះគឺជាសញ្ញា ទូទៅមួយ ផ្សេងទៀតដែល បញ្ជាក់ថា ខ្សែប៊ូស៊ី មានបញ្ហា ។ ភាគ ច្រើនខ្សែប៊ូស៊ី ដែលជួប បញ្ហាគឺ បណ្តាលឲ្យ លំហូរ នៃចរន្តអគ្គិសនីឆ្ពោះទៅកាន់ប៊ូស៊ីម៉ាស៊ីនប្រែក្លាយជាខុសប្រក្រតី ដែលឆ្លាស់ គ្នារវាងលំហូរ ចរន្តទូ ទៅរយៈពេលខ្លី និងភាពខុស ប្រក្រតី នៃលំហូរ ចរន្តភ្លើងអំឡុងពេលដ៏ខ្លីនេះ។ តាមលទ្ធផល នេះអំឡុង ពេលនៃភាពខុស ប្រក្រតីនិងភ្លើង មិនគ្រប់ក្នុងប្រព័ន្ធចំហេះ ម៉ាស៊ីនអាច បង្ហាញឲ្យ ឃើញថាវាមកពីម៉ាស៊ីន រថយន្តអ្នក មានបញ្ហា ។
ការឆេះស្ទាក់ស្ទើរបស់ម៉ាស៊ីន
ការឆេះស្ទាក់ ស្ទើនៃម៉ាស៊ីន រថយន្តជាប្រតិបត្តិការ មួយដែលអាច មើលឃើញជាក់ ស្តែងបំផុត ក្នុងអំឡុងពេល ជាន់ហ្គារ៍ បង្កើនល្បឿន ជាលក្ខខណ្ឌ មួយដែល ជាទូទៅ លទ្ធផល មកពីភាព ខុសប្រក្រតីនៃ ទាំងលំហូរ នៃប្រេង ឥន្ធនៈទៅ ម៉ាស៊ីនឬភាព ខុសប្រក្រតី នៃដំណើរការ ដឹកនាំចរន្តភ្លើងទៅកាន់ប៊ូស៊ី របស់រថយន្ត ។
ថាមពលម៉ាស៊ីនថយចុះ
ដំណើរការនៃការដឹក នាំចរន្តភ្លើងត្រឹម ត្រូវឆ្ពោះទៅកាន់ ប៊ូស៊ី រថយន្តចាំបាច់ ត្រូវធានា បាននូវប្រព័ន្ធ ចំហេះម៉ាស៊ីន បានត្រឹម ត្រូវឬ មានថាមពលគ្រប់គ្រាន់ដើម្បីជំរុញឲ្យម៉ាស៊ីនឆេះដើរស្រួល។ ហេតុដូច្នេះ ហើយ ភាពខុស ប្រក្រតីមួយ ចំនួននៅក្នុង ប្រព័ន្ធអគ្គិសនី របស់ រថយន្តរាប់ បញ្ចូលប៊ូស៊ីនិងខ្សែប៊ូស៊ី គឺ អាចប៉ះ ពាល់ជា អវិជ្ជមាន ដល់ការ ផលិតភ្លើងចំពោះ ប៊ូស៊ី ដែលនឹងមាន ឥទ្ធិពលដល់ចំហេះម៉ាស៊ីន និងកម្លាំង ថាមពលរថយន្តទៀតផង ។ ជាងនេះទៅទៀត ខ្សែប៊ូស៊ី រថយន្តដែល មិនល្អអាច ជាលទ្ធផល នៅក្នុងការ បាត់បង់ ថាមពល ម៉ាស៊ីន ប្រសិន ជាវារារាំង ឬជ្រៀតជ្រែកដល់ លំហូរនៃចរន្ត ទូទៅដែលឆ្ពោះ ទៅកាន់ប៊ូស៊ីរថយន្ត។
ដំណើរឡើងងាងនៃម៉ាស៊ីន
សញ្ញាទូទៅមួយ នៃបញ្ហា ប្រព័ន្ធភ្លើងរបស់ រថយន្តគឺ ដំណើរឡើង ងាងឬកញ្ជ្រោល ឡើងនៃម៉ាស៊ីន ដែលជាស្ថានការណ៍ មួយកើត ឡើងនៅពេលដែលរថយន្ត បង្កើននូវ លំហូរនៃ ចរន្តភ្លើង គ្រប់គ្រាន់ ទៅកាន់ ប៊ូស៊ីក្នុង រយៈពេលដ៏ខ្លី ។ ម្យ៉ាងវិញ ទៀតការ ឡើងកញ្ជ្រោល នៃម៉ាស៊ីន ជាសញ្ញាទូទៅមួយដែលបញ្ជាក់ ថាខ្សែប៊ូស៊ី រថយន្តមានបញ្ហា ជាពិសេសខ្សែនោះ មានដាច់រលាត់ ឬសឹកខូចនៅ ផ្នែកខាងក្រៅ ដែលកត្តាទាំង នេះអាច បង្កើតបានជាការ រារាំងដល់ ចរន្តភ្លើងនិង នាំឲ្យកើត មានបញ្ហាខុស ប្រក្រតីឬការ បញ្ឈប់នូវ លំហូរនៃ ចរន្តអគ្គិសនីទៅកាន់ ប៊ូស៊ីរថយន្ត ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា