Sunday, November 24, 2024
Homeបច្ចេកវិទ្យា​ខ្សែប៊ូស៊ី​ជួប បញ្ហាមាន សញ្ញាដូចម្តេច?

​ខ្សែប៊ូស៊ី​ជួប បញ្ហាមាន សញ្ញាដូចម្តេច?

ឈ្វេងយល់ពី​បញ្ហាគ្រឿងម៉ាស៊ីនរថយន្ត

ការ​បញ្ឆេះម៉ាស៊ីនឆេះ​មិន​ស្រួល​ឬពិបាកឆេះ

សញ្ញា​សាមញ្ញបំផុត ​ដែលបញ្ជាក់ថា ​ខ្សែប៊ូស៊ី ​រថយន្ត​មាន បញ្ហា​គឺ​ការ ​បញ្ឆេះម៉ាស៊ីន​ ដើរមិន​ស្រួល ​(លំបាកបញ្ឆេះ) តែម្តង ។ ខ្សែប៊ូស៊ី​ គឺ​មាន មុខងារ​បញ្ជូន ​ចរន្ត​អគ្គិសនី​ ពី​ប្រព័ន្ធ​អេឡិច​ត្រូនិក ​របស់រថយន្ត​ ទៅ​កាន់ប៊ូស៊ីរថយន្ត​ ដែល​ជា តំបន់​ផលិត​ចរន្ត​ដើម្បី​ ប្រើ​ប្រាស់​ក្នុង ការ​បញ្ឆេះ​ល្បាយ​ប្រេងឥន្ធនៈ​ ឬខ្យល់ ​របស់​​ម៉ាស៊ីន​ ។ ខ្សែប៊ូស៊ី​ដែល​ មិន​ល្អ​អាច​រារាំង ​ដល់​លំហូរ​ នៃ​នៃចរន្ត អេឡិចត្រូនិក​​ ទូទៅ​ដែល​ ឈាន​ទៅ ​ដល់​ប៊ូស៊ី​ របស់រថយន្ត​ដែល​បណ្តាល ឲ្យពិបាក​បញ្ឆេះ​។ ​

ម៉ាស៊ីនមានបញ្ហា

ម៉ាស៊ី​នរថយន្ត​ ដែលមាន ​បញ្ហា​ជាទូទៅ​​ កើត​ឡើង​មក ពី​មាន​ចំណុច ​ខុសប្រក្រតី ​ណាមួយ ​ឬ​ភ្លើង​មិន គ្រប់ក្នុង ប្រព័ន្ធចំហេះ​ ម៉ាស៊ីន ​តែម្តង​ ដែល​នេះគឺជា​សញ្ញា​ ទូទៅ​មួយ ​ផ្សេង​ទៀត​ដែល ​​បញ្ជាក់ថា​ ខ្សែប៊ូស៊ី​ មាន​បញ្ហា ។ ភាគ ច្រើន​ខ្សែប៊ូស៊ី ​ដែល​ជួប បញ្ហា​គឺ បណ្តាល​ឲ្យ​ លំហូរ​ នៃ​ចរន្ត​អគ្គិសនី​ឆ្ពោះ​ទៅកាន់​ប៊ូស៊ី​ម៉ាស៊ីន​ប្រែក្លាយជា​ខុសប្រក្រតី​ ​ដែល​ឆ្លាស់ គ្នា​រវាង​លំហូរ​ ចរន្តទូ ទៅ​រយៈ​ពេល​ខ្លី​ និង​ភាព​ខុស ប្រក្រតី ​នៃលំហូរ ចរន្ត​ភ្លើង​​អំឡុងពេល​ដ៏​ខ្លីនេះ​។ តាមលទ្ធផល​​ នេះ​អំឡុង​ ពេល​នៃភាព​ខុស​ ប្រក្រតី​និង​​ភ្លើង​ មិនគ្រប់​ក្នុង​ប្រព័ន្ធចំហេះ​ ម៉ាស៊ីនអាច ​បង្ហាញ​ឲ្យ​ ឃើញ​ថា​វាមកពី​ម៉ាស៊ីន រថយន្ត​អ្នក ​មានបញ្ហា​ ។

ការ​ឆេះស្ទាក់ស្ទើរបស់ម៉ាស៊ីន

ការ​ឆេះស្ទាក់ ស្ទើ​​នៃម៉ាស៊ីន រថយន្ត​ជា​ប្រតិបត្តិការ​ មួយ​ដែល​អាច មើលឃើញ​ជាក់ ​ស្តែង​​បំផុត ​ក្នុង​អំឡុងពេល​ ជាន់​ហ្គារ៍ បង្កើន​ល្បឿន​​ ជា​លក្ខខណ្ឌ មួយ​ដែល ​ជាទូទៅ​ លទ្ធផល ​មកពី​ភាព​ ខុសប្រក្រតី​នៃ ​ទាំង​លំហូរ​ នៃ​ប្រេង​ ឥន្ធនៈ​ទៅ​ ម៉ាស៊ីន​ឬ​ភាព​ ខុសប្រក្រតី នៃដំណើរការ​ ដឹកនាំ​ចរន្ត​ភ្លើង​​​​ទៅ​កាន់​ប៊ូស៊ី​ របស់រថយន្ត ។

​ថាមពល​ម៉ាស៊ីន​ថយចុះ​

ដំណើរការ​នៃការដឹក នាំ​ចរន្តភ្លើង​ត្រឹម ត្រូវ​ឆ្ពោះទៅកាន់​ ប៊ូស៊ី ​រថយន្ត​ចាំបាច់ ត្រូវ​ធានា​ បាន​នូវ​ប្រព័ន្ធ​ ចំហេះ​ម៉ាស៊ីន ​បាន​ត្រឹម ត្រូវឬ​ មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ឲ្យ​ម៉ាស៊ីន​ឆេះ​ដើរស្រួល​។ ហេតុដូច្នេះ ​ហើយ ​ភាព​ខុស ប្រក្រតី​មួយ ចំនួន​នៅក្នុង ​ប្រព័ន្ធ​អគ្គិសនី​ របស់ ​រថយន្ត​រាប់ បញ្ចូល​ប៊ូស៊ី​និង​ខ្សែប៊ូស៊ី​ គឺ អាច​ប៉ះ ពាល់ជា អវិជ្ជមាន ដល់​​ការ​ ផលិត​ភ្លើង​ចំពោះ ​ប៊ូស៊ី​ ដែល​នឹងមាន ​ឥទ្ធិពល​​​​ដល់​ចំហេះម៉ាស៊ីន និង​​កម្លាំង ថាមពល​រថយន្ត​ទៀតផង ។ ជាងនេះទៅទៀត​ ខ្សែប៊ូស៊ី ​រថយន្ត​ដែល មិនល្អ​អាច​ ជាលទ្ធផល​ នៅក្នុង​​​ការ បាត់​បង់​ ថាមពល​ ម៉ាស៊ីន​ ប្រសិន ជា​វារារាំង​ ឬ​ជ្រៀតជ្រែកដល់​ លំហូរនៃចរន្ត​ ទូទៅ​ដែល​ឆ្ពោះ ទៅ​កាន់​ប៊ូស៊ីរថយន្ត​។

ដំណើរ​ឡើង​ងាងនៃម៉ាស៊ីន

សញ្ញាទូទៅ​មួយ នៃ​បញ្ហា​ ប្រព័ន្ធភ្លើង​របស់ ​រថយន្ត​គឺ ដំណើរឡើង ងាង​ឬកញ្ជ្រោល ឡើង​នៃម៉ាស៊ីន​ ដែល​ជា​ស្ថានការណ៍​ មួយ​កើត ឡើង​នៅពេល​ដែលរថយន្ត​ បង្កើននូវ​ លំហូរ​នៃ​ ចរន្ត​ភ្លើង​ គ្រប់គ្រាន់ ​ទៅ​កាន់ ប៊ូស៊ី​​ក្នុង​ រយៈ​ពេលដ៏ខ្លី ។ ​ម្យ៉ាងវិញ​ ទៀត​ការ​​ ឡើង​កញ្ជ្រោល ​នៃម៉ាស៊ីន​ ជា​​សញ្ញា​ទូទៅ​មួយ​​ដែលបញ្ជាក់ ថា​ខ្សែប៊ូស៊ី​ រថយន្ត​មាន​បញ្ហា​ ជាពិសេស​ខ្សែនោះ​ មាន​​ដាច់​រលាត់​ ឬ​សឹកខូច​នៅ ​ផ្នែកខាងក្រៅ ​​ដែល​កត្តាទាំង នេះ​អាច​ បង្កើតបាន​ជា​ការ​ រារាំង​ដល់​ ចរន្ត​ភ្លើង​និង​ នាំឲ្យ​កើត មាន​បញ្ហា​ខុស ប្រក្រតី​ឬ​ការ​ បញ្ឈប់​នូវ​ លំហូរ​នៃ​ ចរន្ត​អគ្គិសនី​​ទៅ​កាន់​ ប៊ូស៊ី​រថយន្ត​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា​

RELATED ARTICLES