ភ្នំពេញ៖អ្នកមេម៉ាយគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានក្លាយទៅជាដៃគូចម្រៀងនិងសម្ដែងរបស់លោកថុល សុភិទិ ហើយបន្ទាប់ពីពួកគេបានចាប់ដៃគ្នាច្រៀងConcerts មួយប្រាវកាលពីពេលថ្មីៗនេះ។ស្រីពេជ្រ បានចេញថតMV ដំបូងជាមួយភិទិ កាលពីថ្ងៃទី២វិច្ឆិកា តាមរយៈបទ”ហេតុអី្វយើងបែកគ្នា?”ដែលអត្ថន័យហាក់ត្រូវគ្នាសាច់រឿងនាងជាមួយអតីតគូដណ្ដឹងលោកគឹម ហាន តែការដាក់អារម្មណ៍របស់នាងពេលនេះគឺជាមួយកូនមន្រ្ដីធំផ្កាយ២ មិនមែនឪពុកកូនប្រុសរបស់នាងឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នោះសូលីកា បានដើរតួនាទីហាក់លើសពីតារាចម្រៀងនិងសម្ដែងធម្មតាព្រោះនាងបានក្លាយទៅជាអ្នកផាត់មុខឲ្យសុភិទិ និងមានពេលខ្លះចង្អុលបង្ហាញប្រាប់ពីវិធីសាស្រ្ដសម្ដែងទៅបុរសអ្នកលេងម៉ូដសាក់នេះទៀតផងគឺប្រៀបបានជាDirector ម្នាក់ទៅហើយ ខណៈឈុតពិសេសសូលីកា ត្រូវអោបគ្នាក្នុងអាងទឹកជាមួយភិទិ ។
គូរកត់សម្គាល់ថាពេជ្រ សូលីកា ក្រោយបែកអតីតគូដណ្ដឹងលោកគឹម ហាន កាលពីដើមខែសីហា នោះនាងងាកមកស្និតស្នាលជាមួយតារាចម្រៀងអ្នកលេងម៉ូដសាក់លោកថុល សុភិទិ ដូចគូសង្សារ តែនាងធ្លាប់អះអាងថារូបនាងគ្រាន់តែជាFan របស់ភិទិ ប៉ុណ្ណោះបើទោះជាមិនសូវមានអ្នកជឿរជាក់ក្ដី។អ្វីដែលគូរឲ្យចាប់អារម្មណ៍ទោះជាការរបូតពានCambodian Idol រដូវកាលទី៤របស់សុភិទិ ហើយធ្លាក់ក្នុងកណ្ដាប់ដៃលីម តិចម៉េង នោះត្រូវបានលោកម៉ៃ សុគន្ធ វិភាគថាដោយសារតែភិទិ បង្ហាញដោយចំហរឿងស្និតស្នេហ៍តារាស្រីម្នាក់ដែលគេម៉ៃថាជាសូលីកា បានជាធ្វើឲ្យភិទិ ពីតួឯកក្លាយទៅជាតួរងក្ដី ប៉ុន្ដែពេលនេះទំនាក់ទំនងរវាងសូលីកា និងតារាលេងម៉ូដសាក់ម្នាក់នេះគ្មានអ្វីប្រែប្រួលឡើយ ។ភិទិ មិនត្រឹមតែគ្មានការអាកអន់ស្រពោនចិត្តជាមួយស្រីពេជ្រ ដែលគេថាជាចំណែកធ្វើឲ្យលោកខកខានលើកពាននោះទេ តែបច្ចុប្បន្នលោកបានក្លាយទៅជាដៃគូថ្មីរបស់អ្នកមេម៉ាយកូន១រូបនេះទាំងនៅStudio និងច្រៀងតាមកម្មវិធីផ្សេងៗ។
សូមរំលឹកថាពេជ្រ សូលីកា ធ្លាប់ជាដៃគូចម្រៀងនិងភាពយន្ដជាមួយលោកនីកូ តែពេលនេះនាងមានដៃគូថ្មីគឺភិទិ នេះឯង ហើយគេចាំមើលថារវាងដៃគូចាស់និងថ្មីរបស់អ្នកមេម៉ាយរូបស្រស់នេះមួយណាធ្វើឲ្យនាងមានមានយីអ៊ុនល្អជាង?ចំណែកFan ខ្លះយល់ថាសូលីកា ពេលនេះនាងហាក់ចង់ជ្រើសគូស្នេហ៍ថ្មីជាតារាដូចគ្នា ច្រើនជាងទទួលសំណើរធ្វើជា”ជំទាវ”លាក់មុខម្ដងទៀត៕