Monday, September 23, 2024
Homeតារាខ្មែរកែវ សុបញ្ញា ៖រៀបការឆ្នាំ២០២៤ 

កែវ សុបញ្ញា ៖រៀបការឆ្នាំ២០២៤ 

ភ្នំពេញ៖តារាចម្រៀងហង្សមាសកែវ សុបញ្ញា បានកំណត់ថ្ងៃរៀបការជាក់ហើយនោះគឺ​នៅដើម​ឆ្នាំ២០២៤ ខាងមុខ​នេះដែលពិធីនោះនឹងធ្វើជាលក្ខណៈធំដុំ​ដោយសារតែភ្ញៀវនាង​ភាគ​ច្រើន​ជាតារាសិល្បៈរួមអាជីព ខណៈដែល​ភ្ញៀវ​ខាងគូដណ្ដឹងមួយចំនួនធំគឺជាមន្រ្ដីយោធា និងរាជ​ការជាដើម។ចំពោះហេតុផលដែលត្រូវរងចាំដល់​ទៅជាង​១ឆ្នាំទៀតទើបគ្រងឈុតកូនក្រមុំនោះ​ត្រូវបានសុបញ្ញា អះអាងថាដោយសារតែនាងមានជំនឿរ​ទៅតាមក្បួនហុង​ស៊ុយ ដែល​ហោរាសាស្រ្ដបានគន់គូថាពេលាល្អនៃមង្គល​ការរបស់នាងនាពេលនោះទើបមិនអាចធ្វើ​នៅចុងឆ្នាំ២០​២២ ឬដើមឆ្នាំ២០២៣ នេះបានឡើយ។

 កែវ សុបញ្ញា ថ្លែងថា”ខ្ញុំច្បាស់ហើយបង រឿងរៀបការគឺនៅដើមឆ្នាំ២០១៤ ឯណ្ណោះ។និ​យាយ​ទៅខ្ញុំរៀបការទៅ​តាមហុងស៊ុយអីចឹងមិនអាចធ្វើខុស​ហ្នឹងបានទេ។មង្គលការខ្ញុំធ្វើធំដុំគូ​សមដែរ ព្រោះភ្ញៀវខាងគូដណ្ដឹង​ខ្ញុំភាគ​ច្រើន​ជាមន្រ្ដីរាជការ”។

 សូមបញ្ជាក់ថាកែវ សុបញ្ញា បានភ្ជាប់ពាក្យជាមួយមន្រ្ដីកងរាជអាវុធហត្ថលោកប៉ាល់ ប៉ោស៊ាង កាលពីថ្ងៃទី១០ខែ​កក្កដា ឆ្នាំ២០​២១ បន្ទាប់ពីលោកប៉ោស៊ាង ធ្លាប់តាមស្នេហ៍នាង​ដល់ទៅរយៈពេល១៥ឆ្នាំទើបធ្វើឲ្យនាងទុក​ចិត្តហើ​យព្រមបើកបេះដូងទទួលសំណើរស្នេហ៍របស់មន្ត្រីយោធោរូបនោះ។ក្រោយក្លាយទៅជាគូណ្ដឹងគ្នារយៈ​ពេលជាង​១ឆ្នាំ​មកនេះសុបញ្ញា និង​គូណ្ដឹងបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាញឹកញាប់ ហើយអនាគតស្វាមីរបស់នាងមិន​ចេះ​ប្រ​ចណ្ឌ​​​នាងផ្ដែសផ្ដាសនោះទេ ពោលគឺបើកដៃឲ្យនាងលេងសិល្បៈទាំងច្រៀងនិង​សម្ដែងតាម​ចិត្តចង់តែម្ដង ខណៈ​ដែលពេលខ្លះគេឃើញបញ្ញា និងលោកប៉ោស៊ាង ស្អិតល្មូតគ្នាដូចប្ដីប្រ​ពន្ធទើបរៀបការ​ហើយថ្មោងថ្មី​អី​ចឹង។

 គូរកត់សម្គាល់ដែរថាកែវ សុបញ្ញា បានឆក់ឱកាសថតភាពយន្ដនៅហង្សមាសជាបន្ដ​បន្ទាប់នៅ​ហង្សមាសទើប​ធ្វើឲ្យនាងលេចធ្លោក្នុងអាជីពសម្ដែងបន្ថែមទៅលើអាជីពចម្រៀង ខណៈ​ដែល​រូប​នាងក៍ជាម្ចាស់ផាប់មួយ​នៅទី​ក្រុងតាខ្មៅផងដែរ។ថ្មីៗនេះដែរសុបញ្ញា ក៍បាន​ចូល​ប្រ​លង​កម្ម​វិធីI Am A Singer Cambodia រដូវកាលទី៣ផងដែរ ប៉ុន្ដែឱកាសលើកពាន​បានដូចបំណង​ឬអត់នោះគឺនៅរងចាំ២សប្ដាហ៍ទៀតទើបដឹងលទ្ធផល ៕

RELATED ARTICLES