Monday, September 23, 2024
Homeតារាខ្មែរការប្រកួតបុរសឯក Mister​ Friendship Cambodia ចម្រាញ់យកបេក្ខភាពមួយ​រូប​ចេញ​ទៅប្រកួតនៅលើ ឆាកអន្តរជាតិ

ការប្រកួតបុរសឯក Mister​ Friendship Cambodia ចម្រាញ់យកបេក្ខភាពមួយ​រូប​ចេញ​ទៅប្រកួតនៅលើ ឆាកអន្តរជាតិ

ភ្នំពេញ៖ Mister​ Friendship Cambodia ដែលជាប្រភេទកម្មវិធីការប្រកួតបុរសឯកអន្តរជាតិមួយ ត្រូវបានលេច រូបរាងនិងរៀបចំឡើងនៅកម្ពុជាហើយ ការផ្តួចផ្តើមពី Mr. Jakkrit kakrut (លោក ឆាគ្រីត ចាគ្រុត) ដែលអ្នករៀប ចំកម្មវិធី Mister Friendship International ទាំងក្នុងប្រទេសថៃនិងកម្ពុជា ហើយស្ថិត​ក្រោមការ​ជួយ​ជ្រោមជ្រែង ពីម្ចាស់ក្រុមហ៊ុនជាច្រើន ជាពិសេសអ្នកជំនាញក្នុងវិស័យលើកស្ទួយបុរសឯកអន្តរជាតិ។ ក្នុងចំណោ​ម​​ដៃគូរស ហការ និង គណៈកម្មការ ជាច្រើនរូបក៏មានវត្តមានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥បានចូលរួមជ្រោម​ជ្រែងឧប ត្ថម្ភ និងគាំទ្រចំពោះកម្មវិធី Mister​ Friendship International Cambodia ដោយវត្តមានលោកជំទាវ រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥​ជាតំណាងដ៏ខ្ពង់ខ្អស់ចូលរួមជា​គណៈ​កម្មការដាក់ ពិន្ទុផងដែរ។

Mr. Jakkrit kakrut (លោក ឆាគ្រីត ចាគ្រុត) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃចាប់ផ្តើមប្រកួតនេះ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ឱ្យដឹងថា គោលបំណងដែលនាំយកកម្មវិធីប្រកួត Mister Friendship International ចូលមក​កម្ពុជាព្រោះតែចង់ឱ្យកម្ពុជាក្នុងនាមជាដៃគូអាស៊ានបង្ហាញមុខនៅលើឆាកអន្តរជាតិ ក្នុងការចែក​រំលែកក៏ដូច​ជា​ប្រកួតប្រជែងសមត្ថភាពទាំងចំណេះដឹង ហើយក៏រូមគ្នាក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ប្រទេសនីមួយៗ​រប​ស់ខ្លួនដែរ។ សម្រាប់កម្មវិធីនេះនឹងសង្ឃឹមថា អាចចម្រាញ់យកបុរសឯក៥ដួងជាមួយជ័យលាភីម្ចាស់មកុដ Mister Friendship Cambodia 2022 ផងដែរ។

លោកជំទាវ រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥​ដែលគណៈ​កម្មការ​ដាក់ពិន្ទុបានប្រាប់ផងដែរថា ទោះបីជាឆ្នាំនេះជាលើកដំបូងសម្រាប់ការរៀបចំការប្រកួតក៏ពិតមែន តែលោក​មើ​លឃើញថា ពិតជារៀបចំបានល្អដោយមានដៃគូសហការជាច្រើនចូលរួម ក្នុងការលើកស្ទួយដល់បេក្ខភាព ដើ​ម្បី​បានជ័យលាភីល្អម្នាក់ចេញទៅប្រកួតលើឆាកអន្តរជាតិ។

ស្របពេលកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានជាមួយមេដឹកនាំពិភពលោកនោះ កម្មវិធី Mister Friendship Cambodia ក៏រៀបចំឡើងស្របពេលដូចគ្នា ដែលពេលវេលាល្អនិងសាកសម ហើយយើង​ចម្រាញ់​យក ម្ចាស់ មកុដ Mister​ Friendship Cambodia 2022 ដើម្បីត្រៀមចូលរួមប្រកួតនាខាងមុខនេះនៅប្រទេស ថៃ។

គូរបញ្ជាក់ផងដែរថា កម្មវិធី Mister Friendship Cambodia ត្រូវបានចាប់​ផ្តើមដល់​វគ្គជម្រុះ ហើយ នាថ្ងៃទី១២ខែ វិច្ឆិកា ឆ្នាំ២០២២ ដោយមានបេក្ខភាពចំនួន២០នាក់បន្ទាប់​ទទួលរើសបាន​អ្នកដាក់​ពាក្យស្នើរ សុំចូល រួមប្រកួត។

សម្រាប់វគ្គជម្រុះនេះផងដែរ គឺគណៈកម្មការវាយតម្លៃនិងដាក់ពិន្ទុយកត្រឹម១០នាក់ ដើម្បីឆ្លងទៅវគ្គបន្ទាប់ ហើយ​នឹងត្រៀមចម្រាញ់យកត្រឹមជ័យលាភី៥នាក់និងម្ចាស់មកុដ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់​ការប្រកួត​អន្តរ​ជាតិដែលបេក្ខភាពមកពីជុំវិញពិភពលោកនោះ នឹងត្រៀមរៀបចំឡើងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រ​ទេស​ថៃនាពេលមុខនេះ ៕

RELATED ARTICLES