Monday, September 23, 2024
Homeតារាខ្មែរមាស សុខសោភា ៖ស្វាមីស្របតាមនាងគ្រប់យ៉ាង​ទាំង​អស់!

មាស សុខសោភា ៖ស្វាមីស្របតាមនាងគ្រប់យ៉ាង​ទាំង​អស់!

ភ្នំពេញ៖មាស សុខសោភា បានតាំងចិត្តថានៅឆ្នាំ២០២២ នេះនាងនឹងរកវិធីធ្វើយ៉ាងណា​បង្ហា​ញ​អ្វី​ពិសេស​បំផុត​ក្នុងអាជីពចម្រៀងដែលពីមុនមកនាងមិនធ្លាប់បញ្ចេញទាល់តែសោះ ប៉ុន្ដែ​ការ​ធ្វើជាក់ស្ដែងមិនដូចការ​និយាយ​របស់នាងឡើយ ព្រោះនៅសល់តែជាង១ខែទៀត​ប៉ុណ្ណោះ​នឹង​ដាច់ឆ្នាំ២០២២ ឈានចូល២០២៣ ហើយនាងនៅតែ​គ្មានអ្វីខុសប្លែកពីមុន​ដដែល។យ៉ាងណា​ថ្មីៗ​នេះសុខសោភា បានធ្វើឲ្យFan មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះ​ថា​សុខៗនាង​បែជាអោប​ថើបបឺតមាត់គ្នាជាមួយនាងពេជ្រ សូលីកា ដែលជាតារាចម្រៀងសិស្សប្អូននាងទៅវិញ​។

សកម្ម​ភាពបែបនេះត្រូវបានគេចាត់ទុកថានោះជាអ្វីដែលថ្មីនិងប្លែកមួយទៀតរបស់សុខសោភា ក្រៅ ពីការស្លៀក​ពាក់របស់នាងដែលរយៈពេលជាង១ឆ្នាំនេះពោលគឺតាំងពីនាងទៅជ្រកនៅរាម មា​ន​​ការ​ផ្លាស់ប្ដូរស្ទើតែ​ទាំងស្រុង​តែម្ដងដោយមានពេលខ្លះនាងថែមទាំងហ៊ានស្លៀកលីអូ ដើរ​លើ​​​​​ឆ្នេ​រ​ខ្សាច់ទៀតផង ហើយគ្រប់ពេល​នាងបញ្ចេញ​សាច់ស្វាមីនាងលោកគ្រូពេទ្យអ៊ឹត រ៉ាដា មិនដែលមានប្រតិ​កម្ម​លើរូបនាងម្ដងណាឡើយ។ចំពោះរឿងដែល​សោ​ភា ថើបមាត់​នាង​សូ​លីកា នោះស្វាមី​នាងលោករ៉ាដា  ក៍រក្សារភាពស្ងៀមស្ងាត់ទៀតហើយគេជឿរថា​ដោយ​សារ​​​តែលោកគ្រូពេទ្យរូបនេះធ្លាប់រស់នៅកាណាដា ជាទឹកដីអ៊ឺរ៉ុបរាប់ឆ្នាំ ហេតុនេះ​ហើយរូប​ភាព​​​ទាំង​នោះហាក់គ្មាន​អ្វីចម្លែកដល់រូបលោកឡើយ ព្រោះនោះជាការបង្ហាញនូវក្ដី​ស្រលាញ់​នៅថ្ងៃ​ខួបនាងសូលីកា ប៉ុណ្ណោះទើប​លោក​មិន​ប្រចណ្ឌ ឬភ័យខ្លាចសោភា ងាកទៅស្រលាញ់ស្រី​នោះទេ។

 គូររំលឹកថាមាស សុខសោភា ធ្លាប់បែកធ្លាយរូបភាពស្នេហាស្រើបស្រាលជាមួយ​អា​ណិ​ក​​ជនខ្មែរមកពីកាណា​ដាលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៨ ហើយពួកគេប្រកាសថានឹង​រៀប​ការ​​​មិនឲ្យលើសពីឆ្នាំ២០០៩ ឡើយដើម្បី​ទប់​ស្កាត់ការរិះគន់។អ្វីៗគឺពិតដូចជាដូចសុខសោភា សន្យាមែនព្រោះថានាង បានក្លាយទៅជាភរិយាស្រប​ច្បាប់​របស់​លោករ៉ាដា នៅថ្ងៃទី២៨​ខែ​ធ្នូឆ្នាំ២០០៩ តែមង្គលការនោះស្រដៀងការសែនព្រេន ខណៈដែលកាលពីឆ្នាំ២០០៨ នាង​​បាន​រៀប​កាតាមបែបសាសនាគ្រិស្ទម្ដងរួចទៅហើយនៅកាណាដា ដោយគ្រាន់តែចូលព្រះវិហារ១​នៅទីនោះ​។មិនទាន់មានដំណឹងច្បាស់លាស់ថាសុខសោភា នឹងរៀបការជាលើកទី៣នៅ​ពេល​ណា​នោះទេ ក្រោយលេច​ឭថានាង​ចង់រៀបការធំនៅឆ្នាំ២០២១ តែត្រូវបានរំសាយចោលវិញ​ព្រោះកូវីដ។ប៉ុន្ដែដើម្បីជាការបើក​ផ្លូវក្នុងការ​ពពោះកូនដំបូងព្រោះវ័យរបស់នាងកាន់តែច្រើនទៅហើយនោះគេជឿរថាសោភា នៅតែមិនអាចគេចផុត​ពី​រឿង​រៀបអាពាហ៍ ពិពាហ៍ ជាចំហ​បាន​នោះទេ ព្រោះបើនាង​ត្រូវយកកូនង៉ាទាំងដែលមិនធ្លាប់បានរៀប​ការជាសាធារ​ណៈ​ម្ដង​ណា​នោះច្បាស់ជារងការរិះគន់ដូចតារាមួយចំនួនទៀតដែលគ្មាន​ខាន់ស្លារតែយកកូនមុននោះ​ជាមិន​ខាន។

 មាស សុខសោភា នៅតែជាតួឯករបស់រាម ព្រោះនាងមានឥទ្ធិពលជាងគេហើយថៅ​កែ​មិនអាចខ្វះនាង​បាន​ទៀត​​​ផង ដោយសារតែការរកស៊ីជាមួយគ្នាសំខាន់ជាងច្រៀងរាំទៅទៀត​។តែតាម​ព័តមានថាសោភា ចុះកុង​ត្រាជាមួយផលិតកម្មនេះត្រឹមរយៈពេលខ្លីៗប៉ុណ្ណោះ ហេ​តុនេះ​ហើយគេជឿរថានាងនៅតែចង់​ប្រជែងទីផ្សារ​ចម្រៀងនៅឡើយ បើទោះជានាងមាន​អា​យុ​​ច្រើ​ន​​បន្ដិចក្ដី។យ៉ាងណាអ្នកជំនាញសិល្បៈបានលើក​ឡើងថា​អំឡុងពេលដែលសុខសោភា នៅទ្រឹងនេះ​តារា​ដែលប្រជែងទីផ្សារចម្រៀងនាងយ៉ាងស្វិត​ស្វាញអស់រយៈពេល​ជាង១០ឆ្នាំ​នាងឱក សុគន្ធ​កញ្ញា នោះក៍គ្មានសន្ទុះខ្លាំងដូចគ្នា ហេតុនេះហើយទើបនៅតាមបណ្ដារ​កម្ម​វិធី​ប្រគុំតន្រ្ដី​ធំៗ​ទាំ​ង​​ឡាយនោះសោភា នៅតែបន្ដលេចមុខដូចឆ្នាំមុនៗតទៅទៀត ពិសេសគឺ​បុ​ណ្យ​អុំទូកថ្មីៗ​នេះ​គេឃើញ​នាង​បង្ហាញខ្លួនតាមឆាកតន្រ្ដីកាន់តែហ៊ានលែងខ្លួនស៊ិច​ស៊ីមិន​ចា​ញ់អ្នក​ចម្រៀងវ័យក្មេងៗនោះទេ ។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើមាស សុខសោភា នឹងតកុងត្រានៅរាម ទៀតនៅឆ្នាំ​២០២៣ ឬមួយក៍នាង​ចង់ស្វែងរកទ្រនុំថ្មី ដើម្បីឲ្យទីផ្សារចម្រៀងខ្លាំងឡើងវិញ? ​តាមព័តមាន​ថាមានផលិត​កម្ម៣នៅតែបើក​ទ្វា​រង​ចាំនាងក្នុងនោះមានអតីតផលិតកម្មចាស់នាងគឺថោន ,ហង្សមាស និងGalaxy ៕

RELATED ARTICLES