ជប៉ុន៖អ្នកនាងគង់ សុជាតិដែលពេលនេះមានអាយុ៤៦ឆ្នាំ ហើយនៅខ្វះតែជាង១ខែទៀតអ្នកនាងនឹងឈានចូលវ័យ៤៧ឆ្នាំនោះ មិនបោះបង់ចោលផែនការណ៍យកកូនថែមឡើយពិសេសគឺនាងចង់បំពេញបំណងស្វាមីក្មេងលោកជា វិបុល ដែលរំអុកចង់បានកូនភ្លោះតាំងពីឆ្នាំ២០១៨ តែនាងនៅតែមិនទាន់ឃើញនាងពពោះនោះទើបពេលនេះពិធីការិនីឈជើងក្នុងសិល្បៈជាងជាង២០ឆ្នាំរូបនេះបានរៀបយុទ្ធសាស្រ្ដថ្មីក្នុងការបង្កើនរសជាតិស្នេហានោះគឺតាមរយៈតំណើរកម្សាន្ដនៅក្រៅស្រុកជាបន្ដបន្ទាប់នៅមុនតំណាច់ឆ្នាំ២០២២ ឈានចូល២០២៣ ខាងមុខនេះ។

សុជាតិ បានដឹកដៃលោកវិបុល និងកូនស្រីជា សុជាតិនារី ហៅដូរី និងកូនស្រីស្វាមីមុនកញ្ញាម៉ៅ វិសាលភាពណែលី ទៅដើរលេងនៅលើទឹកដីជប៉ុនកាលពីថ្ងៃទី១៤ វិច្ឆិកា ដែលតំណើរកម្សាន្ដនៅអាស៊ីនេះបន្ទាប់ពីនាងនិងស្វាមីបានទៅដើរលេងនៅប្រទេសប៉ែកអ៊ឺរ៉ុប មានអង់គ្លេស និងស្កុតលែន កាលពីដើមខែតុលា កន្លងមកនេះ។ការចេញទៅដើរលេងនៅបរទេសជាបន្ដបន្ទាប់របស់អ្នកនាងសុជាតិ នេះមិនមែននាងទំនេរពីការងារសិល្បៈឡើយ ប៉ុន្ដែនាងឆ្លៀតពេល ព្រោះថា ចូលដល់ខែ១១ នេះទៅដល់ខែ៥ សុជាតិ និងប្ដីត្រូវប៉ាន់អាជីពMC ទាំងនៅក្នុងនិងក្រៅStudio តែម្ដង ប៉ុន្ដែលុយមិនមែនធំជាងក្ដីស្នេហានោះទេ ហេតុនេះហើយទើបគូស្នេហ៍តារា១គូនេះត្រូវបំពេញបំណងឲ្យគ្នាទៅវិញទៅរឿងយកកូនថែមទើបដាច់ខាតតារាល្បីទាំងពីរ ត្រូវតែផ្លាស់ប្ដូរទីតាំងការសាសងស្នេហ៍ដើម្បីឲ្យកាន់តែរ៉ូមែនទិកថែមទៀត ហេតុនេះហើយគេជឿរថាអ្នកនាងសុជាតិ អាចនឹងពពោះកូនម្ដង២ឲ្យលោកវិបុល បានរីករាយក្នុងពេលឆាប់ៗនេះជាមិនខានព្រោះដើម្បីរឹតចំណងស្នេហាឲ្យកាន់តែមានសុវត្ថិភាពហើយរឹងមាំផងនិងធ្វើឲ្យគ្រួសារនាងកាន់តែមានភាពកក់ក្ដៅថែមទៀត។

គូរបញ្ជាក់ថាអ្នកនាងគង់ សុជាតិ ត្រូវបានគេចាត់ទុកថាជាសេដ្ឋីនីម្នាក់ក្នុងសិល្បៈ ព្រោះនាងមានលុយរាប់លានដុល្លារ តែសុជាតិ មិនដែលចេះអួតអាងម្ដងណាឡើយ។ក្រោយសុជាតិ ចាប់ដៃជាមួយលោកវិបុល ជាង៩ឆ្នាំនិងទទួលបានកូនស្រីម្នាក់អាយុជាង៥ឆ្នាំនោះពិធីការិនីដ៍មានឥទ្ធិពលរូបនេះធ្លាប់ឈឺចាប់ដោយសារតែស្នាដៃប្ដីក្មេង តែម្ដងគត់នោះគឺកាលពីពាក់កណ្ដាលឆ្នាំ២០២០ ដែលដំណឹងស្នេហាលោកវិបុល និងអ្នកនាងកែវនិមល បានល្បីសុះសាយពេញផ្ទៃប្រទេសរហូតសុជាតិ ត្រូវដឹកចូលពេទ្យទៀតផង។ប៉ុន្ដែពេលនេះ”ក្រោយភ្លៀង មេឃស្រឡះ”ហើយសុជាតិ បានងាកមកទុកចិត្តប្ដីដូចដើមវិញនិងតែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចយុវវ័យ ខណៈដែលថ្មីៗនេះអ្នកនាងថែមទាំងឆក់បានតំណែងធំ១ពីចាន់ កែវនិមល ទៀតផៀងនោះគឺតួនាទីជាMC កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣៕

