Monday, September 23, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖មិនចាប់អារម្មណ៍រឿងឧកញ៉ា តាម​ស្នេហ៍

តន់ ច័ន្ទសីម៉ា ៖មិនចាប់អារម្មណ៍រឿងឧកញ៉ា តាម​ស្នេហ៍

ភ្នំពេញ៖ជាច្រើនខែមកហើយដែលធ្លាប់លេចឭថាស្រីស្រស់តន់ ច័ន្ទសីម៉ា ត្រូវបាន​លោកឧក​ញ៉ា​ពោះម៉ាយម្នាក់​តាមស្នេហាដែលដំណឹងនោះស្របពេលដែលអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះ​ធ្លាប់​ត្រូវ​បានឧកញ៉ារូបនោះបង្ហាញភាព​ស្និតស្នាលជាចំហ​។ប៉ុ​ន្ដែសីម៉ា វិញនាងហាក់បែជាមិនចាប់អារម្មណ៍​ទៅលើឧក​ញ៉ារូបនោះ​ទាល់តែសោះហើយ​ចម្លើ​យ​នាងទាំងជាមួយអ្នកសារព័តមាននិងFan គឺនៅតែអះអាងថា​បេះដូងនៅ​ទទេ​ស្អាតដដែល បើទោះជា​នាង​បាន​ដឹងថាចម្លើយនោះគ្មានអ្នកណាជឿរនាងក៍ដោយ តែនាងនៅតែមានៈ​ឆ្លើ​យ​បែបនេះ​ជានិច្ច។

 ក្រុមFan របស់នាងតន់ ច័ន្ទសីម៉ា បានលើកឡើងថាពួកគេព្រមជឿរថាស្រីស្អាតច័ន្ទ​សីម៉ា មិនអើពើរលោក​ឧក​ញ៉ា​តាមស្នេហា​លុះត្រាតែពេលណានាងហ៊ានបង្ហាញមុខ​គូ​ស្នេ​ហ៍​ពិតជាសាធសារណៈដូចតារាដ៍ទៃទៀត ប៉ុន្ដែ​បើ​នាងនៅតែព្យាយាមលាក់សង្សារ​តទៅទៀត​បែបនេះ នោះ​ច្បាស់ជានារីតូចតន់រូប​នេះ​មិន​អាចគេចផុតពី​ការសង្ស័​យ​​ថានាងកំពុងពិចារ​ណា​តំណែងជំទាវ​របស់លោកឧកញ៉ាពោះម៉ាយឡើយ។​តែការឡើងកូដលឿនដូច​ផ្លេក​បន្ទោ​រ​​​ប​ស់​សីម៉ា នារយៈ​ពេលចុង​ក្រោ​យ​​​នេះគេជឿរថានាងមានជម្រើសស្នេហ៍ច្រើន ហើយឲ្យតែ​នារីតូច​ច្រឡឹង​រូបនេះ ឆ្លើយOk នោះមិនខ្វះប្រុសចូលទៅថ្នាក់ថ្នមកាយ៉ានាងឡើយ។

សូមបញ្ជាក់ថាតន់ ច័ន្ទសីម៉ា បានប្រែប្រួលទាំងកេរ្ដិ៍ឈ្មោះនិងរូបសម្រស់​តាំង​ពីនាង​ឈានជើងចូលGalaxy  ព្រោះ​ពី​មុននាងមានស្បែកខ្មៅស្រអែមស្រស់នោះបានក្លាយ​ទៅ​​​ជាសខ្ចីម៉ដខៃរលើបរលោងគូរឲ្យក្នក់​ក្នាញ់ហើយនាង​ក្លាហាន​ទទួលស្គាល់ថាបានកែ​សម្ផ​ស្ស៣ផ្នែកគឺធ្វើច្រមុះ ចាក់ចង្ការ និងពត់ធ្មេញ។ប៉ុន្ដែមិនមានដំណឹងថាសីម៉ា ចង់កែកុន​ផ្នែក​ណា​​មួយផ្សេងទៀតឡើយ ខណៈដែលតម្លៃខ្លួននាងច្រៀងConcerts ធំមួយកម្មវិធីធ្លាប់​ត្រូវ​បាន​Galaxy កំណត់ថាស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារឯណ្ណោះ ពោលគឺខ្ពស់ជាងតារា​ស្រីរៀមច្បង​ល្បីៗ​លំ​ដាប់Grade A ផ្សេងៗទៀតនាពេលបច្ចុប្បន្ន។តម្លៃខ្លួនរបស់នាងសីម៉ា នេះត្រូវបានអ្នក​ដឹកនាំកម្មវិធីប្រគុំ​តន្រ្ដី​មួយចំនួន​ថ្ងូរដូច​ព្រាបទើបនៅតាមឆាកStudio ទូរទស្សន៍​ទាំងឡាយ​សី​ម៉ា បាន​បាត់មុខជា​ច្រើន​ខែមកហើយ ព្រោះអ្នកដឹក​នាំថា​គ្មានលទ្ធភាពជួលទៅច្រៀង លើក​លែងតែម្ចាស់កម្មវិធី​តម្រូវ។

 មហាជនរងចាំមើលថាតើនាងតន់ ច័ន្ទសីម៉ា នៅតែជាតួឯកយូឆ្នាំទៀតរបស់Galaxy ឬ​មួយ​ផលិតកម្មជើង​ថ្មីចាយ​លុយធំរូបនេះនឹងទិញតារាស្រីល្បីណាផ្សេងមកប្រជែង ដើម្បីកុំឲ្យ​ឃើញតែនាងម្នាក់ឯងបែបនេះទៀត?

RELATED ARTICLES