Monday, September 23, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ចង់បានកូនស្រី

ឱក សុគន្ធកញ្ញា ៖ចង់បានកូនស្រី

ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានធ្វើខួបកំណើតឲ្យកូនប្រុសរបស់នាងឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅ​Charlie កាលពីថ្ងៃ​ទី១១ វិចិ្ឆកា ២០២២ គម្រប់អាយុ៣ឆ្នាំដែលមានតារារួមអាជីពនិង​មិត្តភក្ដិ​ជិត​​ដិតជាច្រើនទៅសាទរ ខណៈដែល​ស្វា​មីនាងលោកសុខលី ក៍បង្ហាញក្ដីស្រលាញ់ចំ​ពោះកូន​ប្រុសនិងភរិយាលោកដូចសព្វដងផងដែរ។ដោយសារតែ​ឃើ​ញ​សុគន្ធកញ្ញា កាន់តែមាន​សុភ​ម​ង្គ​ល​​ក្នុង​គ្រួសារបែបនេះហើយទើបតារារួមអាជីពនិងមិត្តភក្ដិ រួមទាំងFan នៅ​លើ​​ហ្វេសបុក​បាន​​​​​ជម្រុញឲ្យប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះយកកូនទី២ ហើយនាងក៍មិនប្រកែក​ចំ​ពោះ​​រឿង​​មួយនេះដែរព្រោះថាអ្នកនៅជុំវិញខ្លួននាងពួក​គេចង់ឃើញនាងមានក្ដីសុខលើសនេះ​ថែមទៀត។ចំពោះ​សុ​គន្​កញ្ញា វិញមានព័តមានថានាងចង់បានកូនស្រី ហេតុនេះហើយមិន​អាច​​​ពន្យាពេលតទៅទៀតបានទេ ហើយ​សញ្ញា​ដែលតារាដ៍មានឥទ្ធិពលជាងគេនៅ​ហង្សមាស​រូបនេះនឹងមានកូនថែមនោះគឺត្រូវបាន​គេចាប់អារម្មណ៍តាំង​ពីមានព័តមានថានាងបានសុំដកខ្លួនធ្វើជាJudge របស់Cambodian Idol រដូវកាលទី៥ នាពេលខាងមុខនេះ ព្រោះ​បើគ្មានការងារ​ចាំ​បាច់ផ្ទាល់ខ្លួននោះទេ សុគន្ធកញ្ញា មិនអាចបាត់មុខពីតំណែងធំរបស់ខ្លួនបែបនេះ​បាន​ឡើយ​​។

 ឱក សុគន្ធកញ្ញា បានធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែកព្រោះតែមានអ្នកសិល្បៈខ្លះ​បានខ្សឹប​ខ្សៀវ​គ្នា​មុននាងរៀបការជា​មួយ​លោកអ៊ឹង សុខលី នោះថាតារាជើងខ្លាំងរូបនេះនឹងប្រឈមទឹក​ភ្នែក​ជា​មិនខាន ព្រោះតែមនុស្សជា​ច្រើននៅក្នុង​សិល្បៈបានដឹងថាលោកសុខលី មានមន្ដស្នេហ៍មិន​ធម្មតា​នោះទេ ពោលគឺតារាស្រីមួយចំនួនចង់ធ្វើភរិយាលោក ខណៈដែលមុនផ្ទុះរឿងស្នេហា​ជា​មួយសុគន្ធកញ្ញា នោះលោកក៍មានសង្សារជាតារាល្បីៗជាច្រើនដួងផង​ដែរ។ប៉ុន្ដែក្រោយ​សុ​គន្ធ​​កញ្ញា មានប្ដីជាង៣ឆ្នាំនេះទើបគ្រប់គ្នាភ្លឺភ្នែកព្រោះថាកញ្ញា ត្រូវស្វាមីថ្នាក់ថ្នមទាំង​ចិត្តនិង​កា​យ៉ាដូចជាព្រះនាងរហូតអគ្គនាយកទូរទស្សន៍ហង្សមាសរូបនោះហៅនាងថាជា”កំពូលភរិយា”,”ឧត្តមភរិយា” និងចាត់ទុកប្រពន្ធលោកថាជាមាតាដៃ១០០ ទៀតផង…។

ក្រោយ​មើល​ឃើ​ញ​សុគន្ធកញ្ញា ត្រូវប្ដីផ្គាប់ចិត្តគ្រប់បែបយ៉ាងបែបនេះទើបទាំងក្នុងនិង​ក្រៅសិល្បៈបានចាត់​ទុក​ថាតារាកូន១រូបនេះជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នាតែម្ដងនៅឆ្នាំ២០២២ ។គេ​ជឿរ​ថាសារជម្រុញ​ពីFan និងមិត្តភក្ដិនៅជុំវិញខ្លួនឲ្យយោបល់នោះធ្វើឲ្យសុគន្ធកញ្ញា នឹងមិន​រា​រែកចិត្ត​រឿងយកកូនទី២នោះទេ ហើយ​នាងនឹងជ្រើសរើសការប្រជែងទីផ្សារ​ចម្រៀងទុក​មួយ​អន្លើសិន ព្រោះក្ដីសុខក្នុងគ្រួសារនឹងការរឹតចំណងស្នេហា​ឲ្យកាន់តែរឹងមាំនោះសំខាន់​ជាងអ្វីៗ​ទាំងអស់។បើតាមព័តមានថាសុគន្ធកញ្ញា មិនមែនចង់បានត្រឹមកូន​១ថែម​នោះ​ទេ គឺនាងចង់​បាន​កូន​២នាក់ទៀតឯណ្ណោះ ហើយកូនបន្ទាប់នេះនាងស្រលាញ់នឹងប៉ងប្រាថ្នា​ចង់បានជា​កូន​ស្រី។

  គូរកត់សម្គាល់ថាឱក សុគន្ធកញ្ញា បានធ្វើឲ្យទីផ្សារចម្រៀងរបស់នាងលែងលោតទៅ​មុខ​ក្រោយនាងរៀប​ការប្ដី​កាលពីថ្ងៃទី១៦ ឧសភាឆ្នាំ២០១៩ ប៉ុន្ដែមូលហេតុប្អូនថ្លៃថៅកែ​ហង្ស​មាសមិនធ្លាក់ចុះនោះគឺមកពីនាង​ក្រសោប​បាន​តំណែងជាគណៈកម្មាការ(Judge) និងគ្រូ បង្វឹ​ក (Coach) ពីកម្មវិធីប្រលងចម្រៀងធំៗដែលដឹក​នាំដោយស្វាមី​នាងនោះ​ច្រើនជាងតារារួម​ក្រុម​​​ទើប​​ធ្វើឲ្យតារា​កូន១រក្សារលំនឹងបាន។អ្នកជំនាញសិល្បៈល្បី​ឈ្មោះ២រូបគឺ​លោក​គួច ខេ​វិន និងលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័តមាមយើងដោយ​និយាយស្របគ្នាថាទោះ​ជាសុគន្ធកញ្ញា មានស្វាមីនិងកូនក្ដី ក៍ហង្សមាសនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះ​ឡើយ…។​

ដោយឡែកសុគន្ធកញ្ញា វិញមានព័តមានថានាងចង់ធ្វើឲ្យទីផ្សារសិល្បៈនាង​មានការប្រែប្រួល​តាមរយៈការ​ឈាន​ទៅថតភាពយន្ដជាមួយលោកខែម ប៊ុនថៃ ប៉ុន្ដែពេលនេះបានជាប់គាំង​ជាង​៣​ឆ្នាំទៅហើយគឺនាងនៅតែ​មិនអាច​ភ្លក្សរសជាតិជាតួឯកលើកដំបូងបានដដែល ក្រោយ​ខក​ខាន​​លេច​មុខក្នុងរឿង”ខ្ញុំមានញ្ញាណលើស”ដែលជំនួស​ដោយសុខ ស្រីនាង មក៕

RELATED ARTICLES