ភ្នំពេញ៖តារាសម្ដែងនិងចម្រៀងអ្នកនាងឌី សូនីតា បានយកឈ្នះតារាចម្រៀងជើងខ្លាំងៗជាច្រើនដូចជាអ្នកនាងហង្ស សុជាតា,កែវ សុបញ្ញា និងឈាន ជាលើយ ជាដើមនិងក្លាយជាម្ចាស់ពានI Am A Singer រដូវកាលទី៣ បានដូចបំណងបំណង។នេះជាលើកដំបូងហើយដែលហង្សមាសបានជ្រើសម្នាស់ពានគឺជាតារានៅក្រៅផលិតកម្មរបស់ខ្លួនខណៈដែលរដូវកាលទី១ ពាននេះបានធ្លាក់ក្នុងកណ្ដាប់ដៃលោកដួង វីរៈសិទ្ធ និងរដូវកាលទី២វី ឌីណែត គឺជាម្ចាស់ពាន។


យ៉ាងណាការយកតារាចម្រៀងទៅប្រកួតជាតារាចម្រៀងនេះមហាជនមិនសូវមានការចាប់អារម្មណ៍ខ្លាំងដូចកម្មវិធីប្រលងចម្រៀងផ្សេងៗទៀតនោះទេ ប៉ុន្ដែអ្នកខ្លះថាអ្នកអាចកាន់ពាន១នេះបានក៍មិនធម្មតាឡើយ ព្រោះថាយកឈ្នះលើតារាដែលខ្លាំងប្រហាក់ប្រហែលខ្លួននិងមានបទពិសោធន៍ជាច្រើនឆ្នាំបាននោះមិនមែនជារឿងងាយស្រួលនោះទេ។ចំណែកមហាជនរងចាំមើលថាក្រោយសូនីតា លើកពាននេះនាងនឹងអាចប្រជែងភាពលេចធ្លោជាមួយតារាហង្សមាសផ្សេងៗទៀតបានដែរឬទេ ព្រោះតារាកូន១នឹងក្លាយទៅជាមាជិកថ្មីរបស់ផលិតកម្មធំ១នេះហើយ។


អ្នកនាងឌី សូនីតា បានបង្ហាញភាពស្និតស្នេហ៍ជាមួយតារាសម្ដែងលោកអាឡិច ហ្សូរ៉ា ជាច្រើនឆ្នាំ ប៉ុន្ដែពេលនាងមានកូន១នោះមិនសូវមានគេជឿរថាបុរសជាស្វាមីរបស់សូនីតា ជាលោកហ្សូរ៉ា ឡើយ។អ្វីដែលសូនីតា បង្ហាញឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនាពេលនេះគឺទោះជានាងមានកូន១ ទាំងមិនទាន់រៀបការក្ដី ប៉ុន្ដែនាងនៅតែអាចប្រលងចម្រៀងឈ្នះបានពានដូចក្ដីស្រម៉ៃ ហេតុនេះហើយគេជឿរថាមិនយូទេ សូនីតា នឹងបញ្ចេញមុខបុរសជាឪពុកកូនស្រីនាងឲ្យគ្រប់គ្នាបានឃើញក្រោយនាងឈ្នះពាននេះជាមិនខាន៕

