Monday, September 23, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖មិនដាច់ចិត្ដពីថៅកែ

អ៊ីវ៉ា ៖មិនដាច់ចិត្ដពីថៅកែ

ភ្នំពេញ៖អ៊ីវ៉ា បានបង្ហាញភាពស្មោះត្រង់ជាមួយថៅកែសាន់ដេតាមរយការបន្ដ​ច្រៀងឲ្យផលិត​កម្ម​​នេះតទៅទៀត​ដោយគ្មានកុងត្រា បើទោះជាមានផលិតកម្មធំដល់ទៅ៣ដែលចាប់អារម្មណ៍​និងចង់បាននាងទៅធ្វើ​ជាសមាជិក​របស់គេក្នុងនោះមានហង្សមាស,ថោន និងGalaxy ក្ដី។ការ​សម្រេចចិត្តបែបនេះរបស់អ៊ីវ៉ា គឺស្របគ្នាទៅ​និងឪពុក​របស់នាងលោកអ៊ូ វ៉ាវ ធ្លាប់អះអាងថា​កូន​ស្រីរបស់លោកចាត់ទុកសាន់ដេជាឪពុកម្ដាយទី២របស់ខ្លួន ព្រោះទីនោះ​ជា​កន្លែងផ្ដល់កំណើត​ធ្វើឲ្យនាង​បានល្បីល្បាញនាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។ប៉ុន្ដែលោកវ៉ាវ ធ្លាប់ថា​លោ​ក​​មិន​ហ៊ាន​សន្យា​ថាកូនស្រីនឹងច្រៀងឲ្យសាន់ដេជារៀងរហូតឬបញ្ចប់អាជីព​មួយនេះនៅ​ផលិ​ត​​​កម្មនេះ​ឡើយ គឺនាងនឹងធ្វើអ្វីៗទៅតាមពេលវេលា។

 ការជ្រើសផ្លូវ”ផ្ទះចាស់ បាយឆ្ងាញ់”របស់អ៊ីវ៉ា នាពេលនេះធ្វើឲ្យអាជីពចម្រៀងនាងហាក់​នៅទ្រឹង​ពោលគឺមិនធ្លាក់​ចុះខ្លាំង ហើយក៍មិនស្ទុះទៅមុខទៀតដែរ តែស្រីនាថ នៅតែមានឱ​កា​ស​ចេញច្រៀងតាមបណ្ដារConcerts ទាំង​ឡាយដូចមុន។អ្វីដែលអ៊ីវ៉ា ហាក់មិនដាច់ចិត្តពីថៅ​កែ​​សាន់ដេនោះគឺនាងត្រូវម្ចាស់ផលិតកម្មធំនេះផ្ដល់សិទ្ធិឲ្យពិ​សេសនោះគឺរាល់បទចម្រៀង​ណា​​ដែលផលិតកម្មទម្លាក់ឲ្យច្រៀងបើនាងមិនពេញចិត្តគឺមានសិទ្ធិបដិសេធ បើ​ស្រលាញ់ចូល​ចិត្តបទ​នោះចាំច្រៀង…។ល័ក្ខខណ្ឌបែបនេះនាំឲ្យអ៊ីវ៉ា ធ្វើការទាំងរីករាយដោយគ្មាន​សម្ពាធ​ឡើយ ប៉ុន្ដែការផាត់ចោលហង្សមាសមានន័យថានាងបាត់បង់​ឱកាសចាប់ដៃគូជា​មួយម្ចាស់​ពាន​ទាំងឡាយនៅទីនោះ ហើយការមិនចាប់អារម្មណ៍Galaxy នាំឲ្យនាងអស់​ពេលចាប់ដៃ​ជាមួយ​លោកឧកញ៉ាព្រាប សុវត្ថិ និងលោកខេម ។

 ថ្វីត្បិតតែអ៊ីវ៉ា មិនដាច់ចិត្តពីសាន់ដេមែន ប៉ុន្ដែនាងអស់ចិត្តជាមួយថៅកែក្លឹបនិងហាង​បញ្ចាំ​នៅក្រុងសៀម​រាប​លោក”ប”ដែលជាប្អូនមន្រ្ដីធំផ្កាយ៣នោះរយៈពេលជាង៨ឆ្នាំទៅហើយ ដែលគ្មានសញ្ញានៃការផ្សះផ្សារស្នេហ៍​នោះទេបើទោះជាបុរសនោះនៅតែស្រលាញ់នាងដូចដើមក្ដី។អ៊ីវ៉ា ហៅស្រីនាថ ថែមទាំងបានលេង១ក្បាច់ផ្ដាច់​និស្ស័យស្នេហ៍ថៅកែដោយ​នាងអះអាង​ច្បាស់ៗថាអនាគតស្វាមីនាងជាអ្នកធ្វើការនៅវិស័យកីឡារ ដែលការ​បង្ហើប​ពី​ម្ចាស់បេះដូង​បែប​​នេះធ្វើឲ្យថៅកែគ្មានពាក្យថ្លែងឡើយ។បើតាមគម្រោងអ៊ីវ៉ា នឹងចូលរោងការនៅឆ្នាំ​២០២៣ ខាង​មុខនេះព្រោះនាងចង់បញ្ចប់ជីវិតនៅលីវត្រឹមអាយុ៣០ឆ្នាំ ហេតុនេះគេចាំមើលថាបុរស​ដែល​​អាច​ថ្ពក់បានបេះដូងនាងនោះសង្ហារប៉ុណ្ណាទៅ ទើបស្រីនាថ ផាត់ចោលថៅកែទ្រព្យ​ស្ដុក?

RELATED ARTICLES