Monday, September 23, 2024
Homeតារាខ្មែរហេតុអីព្រាប សុវត្ថិ ៖នៅតែមិនដូចដើម?

ហេតុអីព្រាប សុវត្ថិ ៖នៅតែមិនដូចដើម?

ភ្នំពេញ៖ដូចការបញ្ជាក់របស់លោកឧកញ៉ាព្រាប សុវត្ថិ មែនថាលោកមិនបោះបង់អាជីព​ចម្រៀង​នោះទេពោលគឺ​ច្រៀងផង ធ្វើជំនួញផង​ ទើបថ្មីៗនេះអតីតតារាហង្សមាសបានបញ្ចេញ​បទថ្មី​១​ទៀតដែលមានចំណងជើង​ថា”ទៅ​ស្លាប់ទៅ” បន្ទាប់ពីលោកបានចេញបទរ៉េប”The Legend “។អ្វីដែលគូរឲ្យចាប់អារម្មណ៍ដែរគេឃើញព្រាប សុវត្ថិ នៅតែចេញច្រៀងតាមមង្គល​ការធំៗ​ដូច​មុន ប៉ុន្ដែមិនញឹកញាប់នោះទេ ពោលគឺយូៗម្ដង ហើយតម្លៃខ្លួនលោកថា​តើ​ស៊ីថ្លៃខ្ពស់ជាង​មុន ឬនៅរក្សារដដែលនោះមិនត្រូវបានលោកឧកញ៉ាវ័យ៤៧ឆ្នាំរូបនេះបញ្ជាក់ឡើយ បើទោះ​ជាមុននេះអ្នកកាសែតជជីកសួរយ៉ាងណាក៍ដោយ។

 ក្រុមអ្នកតាមដាននិងគាំទ្របទចម្រៀងព្រាប សុវត្ថិ នៅតែមើលឃើញថាទោះជា​លោក​ឧកញ៉ាសុវត្ថិ នៅតែ​បន្ដ​ចេញបទចម្រៀងក្ដី ប៉ុន្ដែបទថ្មីរបស់លោកបើប្រៀបធៀបបទនៅ​ហង្ស​មាសគឺមិនអាចមានគុណភាព​ស្រដៀងគ្នា​បានដដែល​បើទោះជាផលិតកម្មGalaxy ត្រូវ​បាន​គេដឹងថាចាយលុយធំហើយទិញអ្នកនិពន្ធល្បីៗជាបន្ដបន្ទាប់ តែចម្រៀងព្រាប សុវត្ថិ នៅតែ​មិនទាន់មានខ្លាំងដូចបទរបស់លោកនៅទ្រនុំចាស់ទេ ហេតុនេះ​ហើយបានជានៅ​តាមភោជ​នីយ​ដ្ឋាន មួយចំនួនគេនៅតែឭតារាចម្រៀងប្រចាំហាងទាំង​នោះ​ច្រៀងតែបទលោកសុវត្ថិ នៅ​ហង្ស​មាស​ច្រើនជាងបទថ្មីៗ។ប៉ុន្ដែការឡើង​ងារជាឧកញ៉ា​រយៈ​ពេលជាង៧ខែ​របស់លោក​ព្រាប សុវត្ថិ មកនេះគេកត់​សម្គាល់ថាលោកបានបន្ធូដៃពី​អា​ជីព​ចាស់ដែលលមិនធ្លាប់មាន​ក្នុង​អាជីពឡើយ ព្រោះពេលខ្លះលោកសុវត្ថិ ៣ខែ​ទើបចេញបាន១​បទក៍មានដែរ ទើបមានការ​លើក​​ឡើងថាមិនយូទេតារាចម្រៀងជើងខ្លាំង​រូបនេះនឹងត្រូវបាន​តារា​ជើងខ្លាំងណាម្នាក់​វ៉ាជា​មិនខាន ព្រោះលោកឧកញ៉ាក៍មានអាយុកាន់តែជ្រេទៅហើយ។

 យ៉ាងណាលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថាតារាចម្រៀងមិនមែនបញ្ចប់​អាជីពនៅ​លើអាយុ​នោះ​ទេ ប៉ុន្ដែបញ្ហាសំខាន់បំផុតគឺនៅលើ​សុខ​ភាព​។អតីតតារាចម្រៀង​ហង្ស​​មា​ស​​​រូប​នោះ​បន្ថែមថាលោកជឿរថាព្រាប សុវត្ថិ និងកូនៗអាចនឹងត្រៀមអ្វីថ្មីៗចេញ​រួម​គ្នាឡើងវិញនា​ពេល​ខាងមុខនេះ​ជាមិនខាន។

 ព្រាប សុវត្ថិ បានឈជើងនៅ​Galaxy រយៈពេលជាង២ឆ្នាំហើយដែលចំនួនកុងត្រាតំ​ណាក់​​កាល​ដំបូងរបស់លោក​នៅជាង២ឆ្នាំទៀត ដើម្បីបង្រ្គប់ចំនួន៥ឆ្នាំ។លោកឧកញ៉ាដែល​ធ្លាប់ធ្វើជាតួឯករឿង”នេសាទក្រពើ “និងរឿង”ធ្លាប់​ស្រលាញ់ខ្ញុំទេ?”រូបនេះបានប្រាប់អ្នកកា​សែត​​កាលពីពេលថ្មីៗនេះថាលោកនៅតែចង់ថតភាពយន្ដថែម​នាពេល​វេលាសមស្រប​ណា​មួយ ខណៈដែលអាជីពចម្រៀងរបស់លោកកូនៗលោកវិញ​គឺនឹងចេញអ្វីថ្មីៗភ្លាមនៅពេល​ដែលគិតថាដល់ពេលត្រូវចេញ៕

RELATED ARTICLES