Monday, September 23, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖Fan រងចាំអស់៤ឆ្នាំ

សុខ ស្រីនាង ៖Fan រងចាំអស់៤ឆ្នាំ

ភ្នំពេញ៖សុខ ស្រីនាង នឹងឡើងកូដថែមមួយក្រឺតទៀតភ្លាមប្រសិនណាភាពយន្ដ​ខ្នាតធំរបស់​ហង្ស​មាសរឿង​”ខ្ញុំមាន​ញាណលើស”ដែលជារឿងដុំទី២របស់ផលិតកម្មធំ​នេះផលិត​ឡើង​បន្ទាប់​ពី​រឿង​”នេសាទក្រពើ” ត្រូវបាន​ដាក់បញ្ចាំងជាផ្លូវការ  ព្រោះស្រីនាង ឆក់បាន​តំណែង​ជាតួឯកជំនួសឱក សុគន្ធកញ្ញា ដែលត្រៀមខ្លួនរៀប​ការ​នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៩ និងព​ពោះយក​កូនភ្លាមនោះ។ប៉ុន្ដែពេលនេះរយៈពេលជាង៤ឆ្នាំទៅហើយ ដែល​ស្រីនាង បានថត​ចប់រឿងនោះ​ហើ​យ​​ថៅកែ​ហង្សមាសនៅតែបន្ដផ្អិបទុកមិនព្រមដាក់បញ្ចាំងតាមរោងកុនឡើយ ទើបគេ​ជឿរ​ថា​សាមីខ្លួនផ្ទាល់ស្រីនាង អន្ទះសារចាំឡើងផ្សារភ្នែកអស់ទៅហើយ ព្រោះនាង​ចង់​Surprise  ដល់​​Fan របស់នាង។ទោះជាយ៉ាងណារហូតមកដល់ពេលនេះ​នៅតែគ្មានសញ្ញា​នៃការកំ​ណត់​ពេលវេលាច្បាស់​លាស់ថា​តើរឿង”ខ្ញុំមានញាញលើស”​នោះត្រូវបានដាក់​បញ្ចាំង​នៅពេលណាឡើយ ខណៈដែលរឿង”នេសាទ ក្រពើ”ដែល​ហង្សមាសគ្រោងដាក់បញ្ចាំង​នៅ​តាមប៉ុស្ដិ៍​ទូរ​ទ​ស្ស​​ន៍របស់ខ្លួននោះក៍មានព័តមានថាផលិតកម្មមួយនេះបាន​លុប​ចោលទៅ​វិញ​ដោយសារតែ​ពេលនេះព្រាប សុវត្ថិ លែងជាតារារបស់ខ្លួន ហេតុនេះហើយ​គេជឿរថាគ្មាន​ហេតុ​ផល​ណាមួយ​ដែលហង្សមាសត្រូវឡង់សេលោកសុវត្ថិ ឲ្យល្បីថែមទៀតនោះទេ។

 សុខ ស្រីនាង ត្រូវថៅកែហង្សមាសផ្ដល់ទំនុកចិត្តតាមរយៈការឲ្យតំ​ណែងតួឯកដល់​ទៅ​២​រឿងជាប់គ្នាគឺរឿង​ទី១​ជាភាពយន្ដភាគ”រាជនីយភូមិគ្រិះ​”និងរឿងទី២ជារឿងខ្នាតធំ”ខ្ញុំ​មាន​ញា​ណលើស” ហើយស្រីនាង ថែមទាំងមាន​ឱកាសធ្វើជាគណៈកម្មាការ(Judge) កម្មវិធី Cambodian Idol Junior រដូវកាលទី១ និងច្រៀងសម្ដែងជាខ្សែរឿង​ជាមួយឱក សុគន្ធកញ្ញា “ស្នេហាខ្ញុំផ្លូវ២”ទៀតផង ដែលចម្រៀងនេះហើយនាំឲ្យក្រុមLesbian ជាច្រើនងាកមក​តាម​ដាន​ស្រីនាង ទ្វេដង រហូតមានអ្នកខ្លះសង្ស័យថានាងស្រលាញ់ស្រីដូចគ្នាទៀត​ផង។ប៉ុន្ដែទាំងស្រី​នាង និង​កញ្ញា មានអារម្មណ៍ជាមួយគ្នាតែនៅMV នោះប៉ុណ្ណោះ នៅក្រៅឆាកអតីតតារាសាន់​ដេ​រូបនេះបានចាត់​ទុកប្អូន​ថ្លៃ​លោកថៅកែហង្សមាសជាសិស្សច្បងរបស់ខ្លួន។

គូរកត់សម្គាល់ថាសុខ ស្រីនាង អាយុ៣៥ឆ្នាំ តែរូបសម្រស់របស់នាងនៅតែរក្សារ​បាន​សឹងតែមិនប្រែប្រួលច្រើន​ឡើយរយៈពេលជិត១០ឆ្នាំចុងក្រោយនេះទើបធ្វើឲ្យមន្ដស្នេហ៍របស់នាងកាន់តែធ្វើឲ្យប្រុសៗជ្រួលជ្រើមព្រោះក្នក់ក្នាញ់ស្បែកម៉ដខៃនាង។អតីតតារាKH និងសាន់​ដេរូប​នេះ​បានលែងប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នា២០១០ ហើយ​រយៈ​ពេលជិត១២ឆ្នាំ​មកនេះ​ស្រី​នាង មិនដែលហ៊ានបង្ហាញមុខគូស្នេហ៍ជាចំហម្ដងណាទេ ពោលគឺលាក់ជិតឈឹង បើទោះជា​គេ​ជឿរថា​នាងមិនមែនបេះដូងនៅទំនេរក្ដី។រយៈពេលចុងក្រោយនេះគេឃើញស្រីនាង បាន​ទៅ​​ដើរ​​លេងនៅបរទេសជាបន្ដបន្ទាប់ក្នុងនោះមានដូចជានៅទៅសាំងហ្គាពួរ និងបារាំង​ជា​ដើម តែនាងមិនដែលហ៊ាន​កៀកកើយគូស្នេហ៍ថ្មីជាចំហដូចតារា​ដ៍ទៃនោះទេ​។ការព្យាយាម​បិត​បាំងម្ចាស់ចិត្តថ្មីបែបនេះហើយ ទើបនាំឲ្យស្រី​នាង នៅតែត្រូវបានក្រុមស្រីស្រលាញ់ស្រី​តាម​ញ៉ែមិនឈប់ បើទោះជាFan របស់នាងនៅតែជឿរជាក់ថាស្រីនាង នឹងជ្រើសស្វាមីថ្មីជា​បុរសពេញ​លក្ខណៈ​មិនមែនជាស្រី្ដដូចក្នុងMV ក្ដី។

 ក្រៅពីសុខ ស្រីនាង អ្នកមេម៉ាយដែលជ្រើសផ្លូវសាងស្នេហ៍ថ្មីដោយមិន​បើកចំហមាន​ដូច​ជានាងកែវ និសា ,សុខ សោម៉ាវត្តី និងពេជ្រ សូលីកា ជាដើម។មហាជនជឿរជាក់​ថា​ស្រី​នាង និងត្រូវថៅកែហង្សមាសរុញ​ឲ្យនាងធ្វើជាតួ​ឯកថែមទៀត ជាមិនខានព្រោះរូបសម្រស់​របស់នាងមិនធ្លាក់ចុះ បើទោះជារឿង”ខ្ញុំមានញាញលើស”ត្រូវបាន​ជាប់​​​គាំងមិនទាន់អាច​ដាក់​បញ្ចាំងរួចក្ដី។តែងាកទៅមើលអាជីពចម្រៀងរបស់ស្រីនាង នៅហង្សមាសវិញនាង​ហាក់​​នៅ​ទ្រឹងពិបាកស្ទុះទៅមុខ ព្រោះតាំងពីផ្ទុះកូវីដមកអ្នកជំនាញសិល្បៈបានលើកឡើង​ថាតារាស្រី​នៅផលិត​កម្មធំនេះគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែលមានយីអ៊ុនល្អជាងគេ៕

RELATED ARTICLES