Monday, September 23, 2024
Homeតារាខ្មែរស្រីស្អាតរ៉េត ស៊ូហ្សាណា ៖គេចមុខកាំបិតរហូត?

ស្រីស្អាតរ៉េត ស៊ូហ្សាណា ៖គេចមុខកាំបិតរហូត?

ភ្នំពេញ៖តារាត្រេមុខស្រដៀងកូនកាត់ជប៉ុននាងរ៉េត ស៊ូហ្សាណា ក្រៅពីមិនទាន់ជំពប់រឿង​អា​ស្រូវ​​កេរ្ដិ៍ណា១​ក្រោយ​​ចាប់អាជីពចម្រៀងជាង៦ឆ្នាំមកនេះ​នាងក៍មិនទាន់លេចឭថា​បានវះ​កាត់​កែសម្ផស្សផ្នែកណាដែរ គឺ​មានតែពត់ធ្មេញប៉ុណ្ណោះ។យ៉ាងណាការរក្សារ​សម្រស់នៅហ្សីន​(Original )​​របស់ហ្សាណា នេះធ្វើឲ្យនាងមាន​យីអ៊ុនល្អ ត្រូវប៉ាន់ទាំងអាជីពចម្រៀងនិងតំ​ណែ​ងតួ​ឯកភាពយន្ដ​រួមទាំងស្ពតដែលពេលនេះស្រីស្រស់​បាន​ចាប់​យក​គ្រប់ផ្នែកទាំងអស់ក្នុង​ពេ​ល​​តែ​១​។

ប៉ុន្ដែ​គេមិនទាន់ដឹងថាតើហ្សាណា នឹងគេចមុខកាំបិតជារៀង​រហូតឬគ្រាន់​តែ​បណ្ដោះ​អាសន្ន ព្រោះថាកន្លងមក​មានតារាស្រីស្អាតល្បីៗជាច្រើនដួង​មកហើយដែលដំបូងពួកគេ​តាំង​ចិត្ត​ថាមិនកែសម្ផស្សនោះទេ សុខចិត្តទុក​របស់ពីធម្មជាតិ ប៉ុន្ដែក្រោយមកក៍មាន​ការផ្លាស់ប្ដូរ​ចិត្តទៅវិញ ព្រោះថា​ក្នុងពិភពសិល្បៈពោរពេញ​ទៅដោយ​ការ​ប្រកួតប្រជែង ហេតុនេះក្រៅពី​សម្ថភាព​ពួក​គេ​​ក៍ត្រូវតែយកឈ្នះ​ចាញ់​គ្នារឿងលេងខ្លួនផងដែរ។ចំពោះនាង​ស៊ូ​ហ្សា​ណា គេ​អាច​សន្និ​ដ្ឋាន​បានថាទោះជានាងចង់កែផ្នែកណាមួយ ក៍មិន​អាចទៅរួចដែរ ប្រសិន​បើឪពុក​ម្ដាយ​នាង មិន​អនុញ្ញាត្តិនោះ ព្រោះថាតាំងពីនាងក្លាយជា​តារាចម្រៀងមក​ហ្សា​ណា ចេញទៅ​ណាក៍នាងមិនដែល​ដើរ​ឬសម្រេចចិត្តធ្វើអ្វីដោយខ្លួនឯងដូចតារាផ្សេងៗទៀតឡើយ។

រ៉េត ស៊ូហ្សាណា មិនសូវមានបទចម្រៀងណាមួយគូរឲ្យចាប់អារម្មណ៍ទៀតទេ តាំងពី​នាង​បាន​បាត់ដៃគូលោកដួង វីរៈសិទ្ធ ជិត២ឆ្នាំនេះ បើទោះជាពេលនេះនាងមានដៃ​គូពិសេស​ដល់​ទៅ២​នាក់គឺកូនកំលោះទី២លោក​ឧកញ៉ា​ព្រាប សុវត្ថិ បុរសរូបសង្ហារសុវត្ថិ មុនីនាគ និង​ម្ចាស់ពាន​Cambodian Idol រដូវកាលទី៤ លោកលីម តិចម៉េង ក្ដី។ប៉ុន្ដែនៅតាមកម្មវិធី​ប្រគុំតន្រ្ដី​ធំ​ៗ​គេ​ឃើ​ញហ្សាណា នៅតែលេចមុខដដែល ទើបនៅរដូវក្ដៅនេះគេអាចសន្និ​ដ្ឋាន​បានថា​ហ្សា​ណា នៅតែអាច​រក​ប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារដូចឆ្នាំមុនៗ។អតីតបេក្ខភាពThe Voice Cambodia រដូវ​កាលទី២ រូបនេះត្រូវបានគេមើលឃើញថានាងជាគូប្រជែង​ដ៍សំខាន់ជាមួយស្រី​ស្រស់តន់ ច័ន្ទសី​ម៉ា របស់Galaxy បើទោះជាពួកគេទាំង២មានតម្លៃខ្លួនខុសគ្នាឆ្ងាយក្ដី តែម្នាក់​ៗ​គឺ​ជា​តួឯក​​ប្រចាំ​ផលិតកម្មពួក​គេ​រៀង​ៗ​ខ្លួន។

មហាជនរងចាំមើលថាស្រី​ស្អាត​ធ្មេញចំពើស​នាង​ហ្សាណា ដែលត្រូវគេប្រ​មា​ណ​ថាមានទ្រព្យមិន​ក្រោមកន្លះ​លាន​ដុល្លារ​តាមរយៈ​ការទិញ​បានផ្ទះ២ល្វែង តម្លៃមិនក្រោម៣០ម៉ឺនដុល្លារ និងរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃជិត​៩ម៉ឺន​ដុល្លាររួមទាំងមានហាងសម្លៀកបំពាក់ទៀតផងនោះ នឹងជ្រើសប្ដីជាតារាដូចគ្នា ឬសេដ្ឋី​ក្រៅសិល្បៈ បើពេលនេះប្រុសៗកាន់តែច្រើនតាមប្រម៉ាញ់​បេះ​​ដូង​តារាដែលមិន​ទាន់កែ​សម្រ​ស់​តំណាលគ្នាបែបនេះ?

RELATED ARTICLES