ភ្នំពេញ៖ប៉ាច គីមមួយ ត្រូវបានគេចាត់ទុកថាជាស្រីស្អាតម្នាក់នៅហង្សមាសក្នុងចំណោមសុគន្ធ និសា ,សុខ ស្រីនាង ,ពេជ្រ សូលីកា និងរ៉េត ស៊ូហ្សាណា ជាដើម។ប៉ុន្ដែរយៈពេលជាច្រើនឆ្នាំដែលនាងឈជើងនៅហង្សមាសនោះគីមមួយ នៅតែគ្មានឱកាសក្ដាប់បានស្ពតពាណិជ្ជកម្មធំៗឡើយពោលគឺដូចសុខ ស្រីនាង ដែរទើបធ្វើឲ្យនាងរបូតលុយធំអស់១ច្រក។ទោះជាយ៉ាងណានៅតាមបណ្ដារកម្មវិធីConcerts ធំៗគីមមួយ នៅតែលេចមុខជាបន្ដបន្ទាប់ទើបធ្វើឲ្យប្រាក់ចំណូលរបស់នាងនៅរដូវក្ដៅនៅតែត្រូវប៉ាន់អាចរកបានម៉ឺនដុល្លារក្នុង១ឆ្នាំៗ ខណៈដែលពេលនេះនាងបានចាប់ដៃគ្នារកស៊ីជាមួយគូដណ្ដឹងគឺបុរសរូបសង្ហារលោកសយ រតនៈ ទៀតទើបនាំឲ្យគីមមួយ អស់ក្ដីបារម្ភរឿងបង់កំលស់ផ្ទះម្នាក់ឯងដូចមុនទៀតហើយក្រោយនាងបានភ្ជាប់ពាក្យជាមួយប្រុសក្មេង កាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០២២ ។

ទាក់ទងរឿងថាម៉េចបានជាមានរូបរាងស្អាតតែមិនបានថតស្ពតធំៗដូចមិត្តភក្ដិនោះត្រូវបាននាងប៉ាច គីមមួយ ធ្លាប់ប្រាប់ថាការចចារជាមួយក្រុមហ៊ុនចេះតែមិនត្រូថ្លៃគ្នា…។ប៉ុន្ដែទោះជានៅមិនទាន់បង្ហាញខ្លួនតាមស្ពតធំមែនក៍នាងគីមមួយ និងលោករតនៈ បានឆ្លៀតពីការច្រៀងសម្ដែងរបស់ពួកគេរកស៊ីលក់អ៊ឺវ៉ាន់តាមOnline យ៉ាងកាក់កបផងដែរ ដែលពេលនេះពួកគេកំពុងតែសន្សំលុយរួមគ្នានិងមានព័តមានថាគូស្នេហ៍តារា១គូជ្រកក្រោមដំបូលតែមួយនេះគ្រោងនឹងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ខាងមុខនេះហើយ។តែនាងគីមមួយ ថានាងមិនទាន់អាចប្រាប់ពីថ្ងៃរៀបការបានទេ ព្រោះចង់ឲ្យFan របស់នាងនិងរតនៈ Surprise ។

ប៉ាច គីមមួយ ធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយព្រោះតែបានប្រេះឆាអតីតប្ដីជាតារាចម្រៀងដូចគ្នាកាលពីឆ្នាំមុនធ្វើឲ្យនាងធ្លាក់ខ្លួនមេម៉ាយសាច់សខ្ចីល្វក់នាំឲ្យប្រុសៗទាំងក្នុងនិងក្រៅស្រុកជ្រួលជ្រើមស្នេហ៍។តែគីមមួយ មិនខ្លាចថានាងមានហានិភ័យដែលអាចនឹងដើរជាន់ដានចាស់ឡើយ ព្រោះនៅទីបំផុតរូបនាងនៅតែជ្រើសស្វាមីជាតារាដូចគ្នាហើយផាត់ចោលបុរសក្រៅរង្វង់សិល្បៈម្ដងទៀត។គូស្នេហ៍គីមមួយ-រតនៈ នេះពួកគេសាកសមគ្នាព្រោះស្រីស្រស់ប៉ៈប្រុសរូបសង្ហារ ហើយគេចាំមើលថាតើតារាទាំងពីនឹងដឹកដៃគ្នាក្រាបផ្ទឹមនៅឆ្នាំក្រោយនេះមែន ឬក៍ចង់យកកូនប្រើមុនរៀបការ?

