ភ្នំពេញ៖ទេព បូព្រឹក្ស ហៅស្រីនិច្ច បញ្ចេញក្បាលពោះស៊ិចស៊ី លេចរូបសាក់ត្រដែតមកជាមួយផង ដែលអ្នកគាំទ្រនាងបានការពារតារារូបនេះថាមានកូនជិតគ្រប់ខែទៅហើយតែMommy នៅតែCute។ប៉ុន្ដែសម្រាប់អ្នកមិនចូលចិត្តនាងវិញនៅតែនិយាយរឿងនាងយកកូនមុនរៀបការដែលជាគំរូបមិនល្អសម្រាប់ប្រពៃណីខ្មែរហើយនាងឈោងចាប់វប្បធ័មអ៊ឺរ៉ុប បើទោះជាមកដល់ពេលនេះគេនៅតែមិនទាន់ដឹងច្បាស់ថាតើនាងបូព្រឹក្ស និងចាន់ដេវីត បានភ្ជាប់ពាក្យឬធ្លាប់រៀបការជាមួយគ្នាហើយឬនៅនោះនៅតែជាអាថ័កំបាំងនៅឡើយទោះជាយ៉ាងណាការប្រារពខួបស្នេហ៍៦ឆ្នាំរវាងនាងបូព្រឹក្ស និងដេវីត កាលពីដើមខែកញ្ញា ឆ្នាំ២០២២ នោះបញ្ជាក់ថាចំណងស្នេហាតារា១គូដែលមានការតុបតែងខ្លួននិងស្លៀកពាក់លេងខ្លួនដូចគ្នានោះច្បាស់លាស់ជាមួយគ្នាហើយទើបសម្រេចចិត្តយកកូននៅពេលនេះ។

ទេព បូពឹក្ស មិនប្រាប់ទៅFan របស់នាងថាកូនរបស់នាងដែលជាតំណក់ឈាមជាមួយងួន ចាន់ដេវីត នោះជាប្រុសឬស្រីនោះទេ ប៉ុន្ដែចម្ងល់មានកាន់តែច្រើនថាតើនេះជាកូនទី១របស់ស្រីនិច្ច ឬជាកូនទី២ ព្រោះថាមុននេះគេឃើញមានក្មេងប្រុសម្នាក់ដែលដើរតាមបូព្រឹក្ស នោះក៍ត្រូវបានគេសង្ស័យថាជាកូនរបស់អតីតតារារស្មីស្ទឹងសង្កែររូបនេះដែរ។សម្រាប់Fan របស់បូព្រឹក្ស វិញពួកគបានលើកឡើងថាអំឡុងពេលដែលស្រីនិច្ច ជិតសម្រាលកូននេះឪពុករបស់គេ(ដេវីត)កំពុងតែត្រូវប៉ាន់Concerts ធំៗឲ្យរដឹកតែម្ដងទើបខ្លះថែមទាំងហៅកូនក្នុងផ្ទៃរបស់អ្នកចម្រៀងរូបនេះថាជាកូននាំហេង កូនហុងស៊ុយទៀតផង។

សូមបញ្ជាក់ថាទេព បូព្រឹក្ស ពពោះកូនដំបូងឲ្យងួន ចាន់ដេវីត នេះធ្វើឲ្យនាងបាត់បង់ទាំងស្រុងឱកាសច្រៀងសម្ដែងពេញមួយរដូវក្ដៅឆ្នាំ២០២២ ហើយនាងអាចនឹងវិលឡើងឆាកសារជាថ្មីនៅពាក់កណ្ដាលឆ្នាំ២០២៣ ឯណ្ណោះ។ប៉ុន្ដែការយកកូនមុនរៀបការនេះបើទោះជាបូពឹក្ស រងការរិះគន់ស្ពឹកមុខ ដោយមានFan ខ្លះថែមទាំងហៅនាងថាផើមមុនការនោះក្ដី តែវាធ្វើឲ្យចំណងស្នេហានាងជាមួយងួន ចាន់ដេវីត កាន់តែច្បាស់លាស់ជាមួយគ្នា នឹងមិនបារម្ភខ្លាចដេវីត ងាករេចិត្តទៅរកសង្សារចាស់វិញឡើយ។ដោយឡែកទស្សនិកជនរងចាំមើលថាក្រោយស្រីនិច្ច មានកូន១ ដេវីត នៅតែស្រលាញ់នាងដូចមុន ឬមួយក៍ស្រលាញ់លើសដើម?

