ភ្នំពេញ៖នៅឆ្នាំ២០២៣ ខាងមុខនេះមានតារាល្បីៗត្រៀមដឹកដៃគ្នារៀបការជាបន្ដបន្ទាប់ក្នុងនោះមានអ្នកមេម៉ាយដល់ទៅ២ដួងដែលបានស្វាមីក្មេងដូចគ្នានោះគឺអ្នកនាងពេជ្រ សោភា នឹងក្លាយក្លាយជាប្រពន្ធលោកសក្កដា ខណៈអ្នកនាងប៉ាច គីមមួយ ជិតទៅជាភរិយាស្របច្បាប់របស់លោកសយ រតនៈ ។ចំពោះមាស សុខសោភា ដែលធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ដល់ទៅ២លើកនោះគឺរៀបការតាមបែបសាសនាគ្រិស្ទជាមួយលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៨ នៅព្រះវិហារ១នៅកាណាដា និងការតាមបែបប្រពៃណីខ្មែរបែបលាក់លៀមស្រដៀងនិងសែនព្រេនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នោះមានព័តមានថានាងចង់រៀបការធំជាលក្ខណៈចំហកាលពីឆ្នាំ២០២១ ដើម្បីបញ្ចប់ការរិះគន់ទាំងឡាយ ប៉ុន្ដែផែនការណ៍នោះបែជារលាយទៅវិញព្រោះតែសម្អាងថាពេលនោះកូវីដផ្ទុះខ្លាំងពេក តែអ្វីដែលចម្លែកពេលនេះកូវីដថមថយទៅហើយបែជាគ្មានដំណឹងសោភា គិតគូររឿងរៀបការជាលើកទី៣នៅឆ្នាំ២០២៣ ខាងមុខនេះទេ អ្នកសិល្បៈរួមអាជីពបានលើកឡើងថាសុខសោភា មិនគូរខ្លាចធ្លាក់កូដព្រោះតែរឿងការប្ដីនោះទេ ព្រោះថាមុននេះនាងត្រូវបានសុគន្ធ និសា ,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមបានត្រួសត្រាយផ្លូវឲ្យនាងជាមុនរួចជាស្រេចទៅហើយតាមរយៈពួកគេហ៊ានរៀបការជាសាធារណៈដូចគ្នា ប៉ុន្ដែពេលនេះម្នាក់ៗនៅតែឈជើងក្នុងអាជីពសិល្បៈបានដូចគ្នានៅឡើយ ហេតុនេះសោភា គូរណាស់តែបញ្ចប់ការរិះគន់ពីទស្សនិកជនមួយចំនួនដែលថានាងសាងស្នេហ៍បែបអ៊ឺរ៉ុប នោះគឺតាមរយៈការការចូលរោងការជាចំហ និងធ្វើឲ្យធំដុំដូចតារាល្បីៗផ្សេងៗទៀតទើបសាកសមជាមួយកិត្តិយសរបស់នាង។

អ្វីដែលសោភា មិនអាចជៀសរួចពីការរៀបការជាសាធារណៈគឺបើមានពិធីនោះឡើងទើបនាងអាចនឹងរៀបក្បួនយកកូនជាលើកដំបូងបានដូចបំណង ព្រោះថាការរៀបការលួចលាក់ទាំងពីរលើកនាពេលកន្លងមកអ្នកគាំទ្ររបស់នាងជាច្រើននៅតែមិនទាន់អស់ចិត្តនិងជឿរជាក់លើនាងឡើយ ហេតុនេះហើយបើនាងពពោះនៅពេលនេះច្បាស់ជានៅតែមានអ្នកគិតថានាងយកកូនមុនរៀបការដូចតារាមួយចំនួនទៀតជាមិនខាន។

សូមបញ្ជាក់ថាមាស សុខសោភា បានចាកចេញពីថោន ចូលរាម រយៈពេលជិត២ឆ្នាំទៅហើយដែលនៅទ្រនុំថ្មីនេះសោភា មានដៃគូសំខាន់តែម្នាក់គត់នោះគឺលោកដួង វីរៈសិទ្ធ បើទោះជាមុននេះមានព័តមានថាថៅកែផលិតកម្មនេះចាប់អារម្មណ៍ទៅលើលោកឆន សុវណ្ណារាជ ឲ្យរួមទ្រនុំដើម្បីបន្ថែមដៃគូឲ្យសុខសោភា ក្ដី ប៉ុន្ដែតារារោមទ្រូងច្រើនមិនទាន់ដាច់អាល័យពីទ្រនុំចាស់ឡើយ។អ្នកជំនាញសិល្បៈបានលើកឡើងថាទោះជាសុខសោភា មិនសូវមានបទល្បីល្បាញខ្លាំងដូចមុនក្ដី ប៉ុន្ដែពេលនេះនាងនៅតែស្ថិតក្នុងចំណោមតារាស្រីលំដាប់ជូរមុខដដែល ព្រោះនាងមានមុខតាមConcerts ធំៗជានិច្ច និងចំណុចពិសេសរឿងដែលសំខាន់នោះគឺអំឡុងពេលសោភា មិនសូវខ្លាំងនេះគូប្រជែងដ៍ស្វិតស្វាញរបស់នាងជាង១០ឆ្នាំមកហើយគឺឱក សុគន្ធកញ្ញា នោះក៍កំពុងតែចុះខ្សោយដែរ ហេតុនេះហើយបានជាសោភា មិនសូវបារម្ភ។

តែអ្វីដែលគូរឲ្យកត់សម្គាល់នោះសុខសោភា ដែលធ្លាប់អះអាងថានាងជាមនុស្សចូលចិត្តធ្វើការនៅទីណាមានសេរីភាពពេញលេញ នឹងចង់ធ្វើការដោយគ្មានការកុងត្រានោះ បច្ចុប្បន្ននាងបែជាជាប់កិច្ចសន្យានៅរាម ហើយថែមទាំងមិនអាចចេញបទចម្រៀងដោយខ្លួនឯងនៅផលិតកម្មផ្ទាល់ខ្លួនCamtrax ទៀតផង ទើបនាំឲ្យពេលនេះនាងពិបាកផលិតបទចម្រៀងដែលខ្លួនឯងស្រលាញ់។ចំណែកស្វាមីសោភា គឺលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ដែលជាអ្នកគ្រប់គ្រងCamtrax នោះគ្មានសកម្មភាពណាមួយជួយតារារូបនេះនៅផលិតកម្មខាងក្រៅនេះដូចកាលពួកគេធ្វើការនៅថោន ឡើយ។

ក្រុមFan របស់សុខសោភា មើលឃើញថាការផ្លាស់ប្ដូរថ្មីរបស់តារាចម្រៀងសំនៀងផ្អែមរូបនេះនៅមុនដំណាច់ឆ្នាំ២០២២ នេះគឺការស្លៀកពាក់ដែលពេលខ្លះនាងស៊ិចស៊ីរហូតពាក់អាវវែនតានៅលើឆាកទៀតផងដែលនោះគឺជាការប្រែប្រួលរបស់សោភា ដ៍ធំ១ពោលគឺមិនឲ្យគេសាំភ្នែកនៃការតុបតែងខ្លួនរបស់នាង តែមិនមែនជាបទចម្រៀងឡើយ។យ៉ាងណាសុខសោភា ក៍អាចនឹងទទួលបានការចាប់អារម្មណ៍លើសនេះទ្វេដងផងដែរ ប្រសិនណានាងហ៊ានប្រថុយលេង១ក្បាច់តាមរយៈការប្ដូរចិត្តពីខ្លាចរឿងរៀបការជាចំហ មកជាក្លាហានរៀបការផ្អើលមេឃនៅឆ្នាំ២០២៣ ខាងមុខនេះ៕