ភ្នំពេញ៖ប៊ុត សីហា ត្រូវបានគេចាត់ទុកថាជាតារាចិត្តសឿងម្នាក់ព្រោះទោះជាGalaxy ផ្ដល់ឱកាសឲ្យធ្វើជាតារារបស់គេដល់ទៅ២លើកក្ដី ប៉ុន្ដែសីហា មិនខ្ចីចាប់អារម្មណ៍ហើយពេលនេះក្រោកឈដោយខ្លួនឯងតាមរយៈការធ្វើបទផ្ទាល់ខ្លួនដែលមានថៅកែពេជ្រធំ១គាំទ្រ។ថ្មីៗនេះដែរគេឃើញសីហា បានជ្រើសយកស្រីស្អាតសេង សុខឃីម ដែលជាអតីតសង្សារទី៤របស់នាយចឺម ក្នុងការសសម្ដែងបទ១ហើយថែមទាំងមានឈុតលោកសីហា អោបថើបនាងឃីម ទៀតផង ទើបធ្វើឲ្យមានការលើកឡើងថាដោយសារតែអ្នកមេម៉ាយកូន១រូបនេះលែងត្រូវបាននាយចឺម ឡង់សេឲ្យថតបទថ្មីៗរបស់នាយតទៅទៀតទើបនាងងាកមកចាប់ដៃជាមួយអតីតតារាហង្សមាសរូបនេះវិញម្ដង។យ៉ាងណាគេជឿរថាសីហា នឹងមិនហ៊ានសុំអ្នកមេម៉ាយសាច់សខ្ចីរូបនេះស្អំរបួសបេះដូងឡើយ ព្រោះថាសីហា ក៍មានគូណ្ដឹងថ្មីទៀតហើយក្រោយពីលោកលែងលះជាមួយអតីតភរិយាអ្នកនាងឃុន ស្រីនាង ហើយមកភ្ជាប់ពាក្យជាមួយនារីម្នាក់កាលពីថ្ងៃទី១៧ តុលា ។អ្វីដែលគូរឲ្យកត់សម្គាលសីហា លេងឈុតថើបនាងឃីម ហាក់ដូចជាមិនស្និតដូចនាយចឺម ឡើយគឺនៅរឹងហើយឆ្គងៗ…។

គូរបញ្ជាក់ថាប៊ុត សីហា ម្ចាស់ពានThe Voice Cambodia រដូវកាលទី១ត្រូវបានហង្សមាសដេញចេញពីផលិតកម្មកាលពីឆ្នាំ២០១៨ ដោយសារតែសីហា ពាក់ព័ន្ធការសេពគ្រឿងញៀន ទើបធ្វើឲ្យលោកមានឈ្មោះត្រឹមគេស្គាល់ថាជាម្ចាស់ពាន ប៉ុន្ដែមិនបានរកលុយបានច្រើនពីសិល្បៈឲ្យសាកសមទៅនិងក្រេឌីតដែលរូបគេមានឡើយ។តែក្រោយក្លាយជាពោះម៉ាយកូន១និងរកបានគូស្នេហ៍ថ្មីនេះសីហា ឡើងកូដឡើងវិញព្រោះមានផ្ទះរស់នៅនិងរថយន្ដជិះផ្ទាល់ខ្លួន បើទោះជាលោកមិនទាន់មានបទចម្រៀងមួយបទណាដែលផ្ទុះក្ដី។

សូមរំលឹកថាក្រៅពីប៊ុត សីហា តារាដែលធ្លាប់មានប្រវត្តិសេពគ្រឿងញៀនមានដូចជាលោកសាន ផានិត,Dj ក្ដឹប និងអ្នកនាងអ៊ុំ គន្ធា ជាដើមដែលធ្វើឲ្យពួកគេខ្លះខូចអនាគតព្រោះកែលែងឡើង នឹងមួយចំនួនភ្ញាក់ខ្លួនដូចជាលោកផានិត ពេលនេះឡើងជាថៅកែលក់ស្បែកជើងក្បាលគីបជាដើម។ចំពោះសីហា វិញការហៅតួស្រីស្អាតដូចជាអ្នកនាងសុខឃីម មកថតMV នាពេលនេះបញ្ជាក់ថាបទចម្រៀងលោកមិនមែនផលិតលំៗនោះទេ ប៉ុន្ដែតារារូបនេះចង់ប្រជែងទីផ្សារចម្រៀងឡើងវិញមុនពេលរៀបការប្រពន្ធថ្មី ខណៈដែលFan របស់សីហា បានលើកឡើងថារឿងចាំបាច់ដែលម្ចាស់ពានលំដាប់ពិភពលោកនេះត្រូវធ្វើនោះគឺការផ្ដាច់ពីគ្រឿងញៀនឲ្យបានទាំងស្រុងទើបអាចទៅរួច៕


