Monday, September 23, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ផុតកុងត្រានៅហង្សមាស

ខេមរៈ សិរីមន្ដ ៖ផុតកុងត្រានៅហង្សមាស

ភ្នំពេញ៖តារាចម្រៀងខេមរៈ សិរីមន្ដ(ខែម ប៊ុនថៃ)ដែលបានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយ​ហង្ស​មាស ក្រោយ​លោកដើរចេញពីសាន់ដេកាលពីឆ្នាំ២០១៧ នោះ ពេលនេះត្រូវ​បាន​លោក​ខេមរៈ ភារុណ ជាបងប្រុសរបស់សិរីមន្ដ ឲ្យដឹងថាអ្នកចម្រៀងរូបនេះផុតកុងត្រាជាមួយ​ផលិត​កម្មធំនេះហើយ។ការអះអាងរបស់លោកភារុណ បែបនេះ​មានន័យថាផលិតកម្មGalaxy ដែល​ដៅ​សិរីមន្ដ ជាតារាមុខគេដែលខ្លួនងត្រូវទិញចូលនោះចាប់ផ្ដើមមានសង្ឃឹម​ទទួលបាន​អ្នក​ចម្រៀ​​ង​​វ័យ៣៧ឆ្នាំរូបនេះជាមិនខាន ប្រសិនណាបើលោកប៊ុនថៃ មិនបន្ដកុងត្រាថ្មីជាមួយ​ហង្ស​មាសនោះ។

 លោកខេមេរៈ ភារុណ បានប្រាប់អ្នកយកព័តមានយើងកាលពីថ្ងៃទី២៦វិច្ឆិកា ថា”បាទ, សិរីមន្ដ ផុតកុងត្រា​អស់​ហើយជាមួយហង្សមាស ហើយពេលនេះក៍មិនទាន់ចុះកុងត្រាថ្មីនៅ​ណា​ដែរ គឺនៅទ្រឹងសិន។យើងរងចាំមើល​ទៅមុខបន្ដិចសិន ឥឡូវអត់ទាន់អាចនិយាយ​ថា​ម៉េចបាន​ទេ”។

  ក្រៅពីខេមរៈ សិរីមន្ដ សម្រាប់លោកខេមរៈ ភារុណ ផ្ទាល់ដែលជាបងប្រុសនិងជាអ្នក​និពន្ធបទចម្រៀងល្បីៗ​ឲ្យសិរីមន្ដ ច្រៀងតាំងពីឆ្នាំ២០០៤ នោះលោកភារុណ ដែលបាន​ឡើង​ឋានន្ដរស័ក្ក ជាផ្កាយ១ តាំងពីឆ្នាំ២០១៨ នោះពេលនេះលោកក៍គ្មានកុងត្រាឬត្រូវ​ធ្វើបទ​ចម្រៀ​ង​ថ្មីៗនៅហង្សមាសទៀតដែរ ហើយលោកថាចង់ផ្ដល់​ឱកាសឲ្យយុវវ័យជំនាន់ក្រោយ​ដែល​មាន​អាយុជាង២០ឆ្នាំបានបញ្ចេញសម្ថភាពម្ដង ព្រោះពួកគេស្រ​លាញ់​ផ្នែកនិពន្ធនេះក៍មាន​សម្ថ​​​ភាព​សរសេរប៉ារ៉ូលបានល្អដែរ។

 ឆ្លើយតបសំណួរថាតើខេមរៈ សិរីមន្ដ នឹងទៅចូលរួមជាមួយផលិតកម្មGalaxy ឬយ៉ាង​ណានោះលោកខេមរៈ ភារុណ បានឲ្យដឹងថាប្អូនប្រុសលោកមិនទាន់មានចុះកុងត្រាថ្មី​ជាមួយ​ខាងណាទាំងអស់ ក្រោយអស់កុង​ត្រា​នៅហង្សមាសនេះ ហើយលោកបានបញ្ជាក់ថាអំឡុង​ពេល​នេះ​ទាំងសិរីមន្ដ និងរូបលោកគឺនៅស្ងៀមសិន មិន​ទាន់សម្រេចចិត្តថា​នឹងត្រៀមធ្វើអ្វីខ្លះ​ទាក់​ទងបទចម្រៀង ឬត្រៀមចូលផលិតកម្ម១ណាឡើយ។

 ថ្វីត្បិតតែលោកខេមរៈ ភារុណ អះអាងថាខេមរៈ សិរីមន្ដ នៅមិនទាន់សម្រេចចិត្តទៅ​ផលិត​កម្មណាមែនតែ​គេ​ជឿរ​ថាភាគរយខ្ពស់ណាស់ដែលលោកប៊ុនថៃ នឹងអាចទៅចូលរួមជា មួយGalaxy ព្រោះសិរីមន្ដ ធ្លាប់ប្រាប់ថារូប​លោកនិងលោកឡេង ណាវ៉ាត្រា មានការរាប់អាន​គ្នា​លើស​ពី​បងប្អូនទៅទៀត។ដោយឡែករឿងថាសិរីមន្ដ អាច​ចុះកុងត្រាថ្មីនៅហង្សមាសនោះ​គឺភាគរយតិចបំផុត ដែលអាចទៅទៅរួច ហើយរឿងនេះត្រូវបានអ្នក​ជំនាញ​ធ្វើ​ភ្លេង​(Compo​ser​)​ម្នាក់​នៅហង្សមាសធ្លាប់អះអាងកាលពីខែសីហា ឆ្នាំ២០២០ អំឡុងពេលព្រាប សុវត្ថិ ដើរចេញ​ពី​ហង្ស​មាសនោះថាប្រសិនបើហង្សមាសអត់ពីលោកសុវត្ថិ ហើយគ្មានសិរីមន្ដ ទៀតនោះ​ផលិត​​​​​កម្មមួយនេះ​នឹង​”រងា”​តែម្ដង ឥឡូវរឿងនេះអាចនឹងកើតមានមែនព្រោះលោក​ឧកញ៉ា​សុ​វត្ថិ ក៍គ្មានសញ្ញាទៅហើយមកវិញ ខណៈ​ដែលលោកប៊ុនថៃ អត់ឭចង់ស៊ីញ៉េកុងត្រាថ្មី។

 គេកត់សម្គាល់ថារយៈពេល៥ឆ្នាំដែលខេមរៈ សិរីមន្ដ នៅហង្សមាសនេះលោក​បាន​ក្លាយទៅជាតារាប្រុស​នាំមុខ​គេនៅផលិតកម្មធំនេះ ក្រោយពេលលោកព្រាប សុវត្ថិ ចាកចេញ​ពីទ្រនុំធំនេះកាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០២០ បើទោះជាផលិតកម្មរបស់លោកឧកញ៉ាអ៊ឹង ឆៃងួន រូបនេះជ្រើសរើសបានម្ចាស់ពានជាបន្ដបន្ទាប់ក្ដី ប៉ុន្ដែគ្មាន​តារារូបណាឡើងខ្ពស់ជាង​សិរីមន្ដ ឡើយ។តែគេចាប់អារម្មណ៍ថាតាំងពីសិរីមន្ដ ក្លាយជាឧកញ៉ាកាលពីខែកុម្ភៈ ឆ្នាំ២០​២២ នោះ​មក​លោកក៍គក្មានបទខ្លាំងៗដូចមុនដែរ ហេតុនេះហើយទស្សនិកជនរងចាំមើលថា​តើ​ផលិ​ត​កម្ម​ទី៤របស់លោកប៊ុនថៃ បន្ទាប់ពីU2 ,សាន់ដេ និងហង្សមាសនោះជាទ្រនុំ១​ណាទៅ?

RELATED ARTICLES