Monday, September 23, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ជិតជួបគូប្រជែងចាស់ លើកទី២

ព្រាប សុវត្ថិ ៖ជិតជួបគូប្រជែងចាស់ លើកទី២

ភ្នំពេញ៖លោកឧកញ៉ាព្រាប សុវត្ថិ ទោះជារយាលៗពីអាជីពចាស់រហូតពេលខ្លះ៣ខែ​ទើប​ចេញ​បាន១បទក្ដី ប៉ុន្ដែ​ថ្មីៗនេះលោកបានអះអាងថាមិនបោះបង់អាជីពចម្រៀងឡើយ ខណៈ ដែល តាមចំនួនកុងត្រាតំ​ណាក់​កាលដំបូង​រយៈពេល៥ឆ្នាំជាមួយGalaxy កាលពីថ្ងៃទី២៥ខែសីហា ឆ្នាំ​២០២២ នោះមានន័យថា​តារាវ័យ​៤៧ឆ្នាំរូបនេះនៅ​មាន​កិច្ចសន្យាជាង២ឆ្នាំទៀត សម្រាប់​ទ្រនុំ​ថ្មីដែលចាយលុយធំនេះ។អ្វី​ដែល​គូរ​ឲ្យកត់សម្គាល់អំឡុងពេលដែលព្រាប សុវត្ថិ នៅតែ​មិនមានបទចម្រៀងខ្លាំងៗដូចទ្រនុំចាស់នោះមានព័តមានថាអតីត​តារាហង្សមាស​ដែល​ឡើង​ងារជា​ឧកញ៉ាជាងជិត៧ខែរូបនេះនឹងប្រឈមជួបដៃគូចាស់របស់ខ្លួនដែលប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈពេលជាង៣ឆ្នាំនៅផលិតកម្មចាស់នោះជាថ្មីគឺលោកខេមរៈ សិរីមន្ដ ដែលបាន​ផុតកុងត្រាជាមួយហង្សមាស នឹងត្រូវបាន​គេ​រំពឹងថាលោកមានភាគរយខ្ពស់​បំផុតក្នុង​ការចូល​រួមជាមួយGalaxy   ព្រោះថាទំនាក់​ទំនងនិង​ការ​រាប់​អាន​របស់​លោកប៊ុនថៃ ជាមួយថៅកែ​ផលិ​ត​​កម្ម​នេះស្និតស្នាល​គ្នាលើសពីបងប្អូន​ទៅ​ទៀត។

មជ្ឈដ្ឋានមហាជនបានលើកឡើង​ថាប្រសិន​បើលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានជួបគ្នាជាលើកទី២​នៅ​ទ្រ​នុំ​តែ១នោះ​ប្រាកដ​ជា​ឡើងកម្ដៅសារជាថ្មីជាមិនខានហើយពេលនោះគេពិបាក​នឹងសន្និដ្ឋានបានថាតារា​ទាំង​ពីរអាចចាប់ដៃគ្នាធ្វើការជាមួយគ្នាបានព្រោះថា”ភ្នំ១ ខ្លា២”ពិបាករស់នៅសុខស្រួល។

 យ៉ាងណាកាលពីថ្ងៃទី២៦ វិច្ឆកា លោកខេមរៈ ភារុណ ដែលជាបងប្រុសរបស់លោក​ខេម​រៈ សិរីមន្ដ បានប្រាប់​”នគរធំ”​ថាទាំងរូបលោកនិងសិរីមន្ដ គឺពិតជាផុតកុងត្រាជាមួយ​ហង្ស​មាសមែន ប៉ុន្ដែពេលនេះមិនទាន់បានចុះកុង​ត្រាថ្មីនៅផលិតកម្មណាទេក្នុងនោះរួមទាំងGalaxy ផង ដោយលោកថានៅទ្រឹងមួយរយៈសិន។ដោយឡែក​លោក​ខេមរៈ សិរីមន្ដ វិញដែល​ធ្លាប់​ត្រូវបានគេសង្ស័យថាលោកចូលGalaxy កាលពីខែកក្កដា ឆ្នាំ២០២២ នោះបាន​ប្រាប់​អ្នកយក​ព័តមាន​យើងនាពេលនោះថារឿងអនាគត គ្មានអ្នកណាដឹងថា​មានរឿងអ្វីកើតឡើយ​។លោក​ប៊ុន​ថៃ បាន​សារភាពថាការរាប់អានរវាងលោកនិងលោកណាវ៉ាត្រា គឺពិតជាស្និតស្នាល​គ្នាខ្លាំង​ណាស់ហើយលើសពី​បងប្អូន​ទៅទៀត…។

 សម្រាប់លោកឧកញ៉ាព្រា​ប សុវត្ថិ វិញថ្វីត្បិតកេរ្ដិ៍ឈ្មោះរបស់លោកតាំងពី​ចេញពី​ហ​ង្ស​​​មាសចូលGalaxy នោះ​មិនសូវខ្លាំងដូចមុនក្ដី តែលោកស្នាយ នៅតែជាតួឯកនិងជាតារា​ប្រុ​ស​នាំមុខគេរបស់ផលិតកម្មមួយនេះ។លោក​បានប្រាប់អ្នក​កាសែតមុននេះថាទោះជាលោក​ក្លាយ​ទៅជាអ្វីក៍នៅតែបន្ដអាជីពចម្រៀងនិងជំនួញឲ្យស្មើគ្នាតែម្ដង ហើយមិនត្រឹមតែ​មិនភ្លេច​សិ​ល្បៈ​នោះទេ ប៉ុន្ដែលោកក៍នៅមានចិត្តចង់ថតជាភាពយន្ដថែម​ទៀតផងនៅ​ពេលវេ​លា​ដ៍​សម​ស្រប​ខាងមុខនេះ បន្ទាប់ពីលោកធ្លាប់បានលេងភាពយន្ដខ្នាតធំបាន២រឿងគឺ”នេសាទ ក្រពើ”​និង​រឿង​”ធ្លាប់ស្រលាញ់ខ្ញុំទេ ?”។

  ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជា”សេដ្នី”ម្នាក់ក្នុងសិល្បៈព្រោះមនុ​ស្ស​ជំនិត​ឧក​ញ៉ា​រូបនេះ​ទម្លាយរឿង​ប្រាប់​អ្នកកាសែតថាលោក​មានទ្រព្យសរុបខ្ទង់៣០លានដុល្លារកាលពី​ខែ​កញ្ញា​ឆ្នាំ២០២០ ខណៈ​ដែល​លោកខែម ប៊ុនថៃ មិនដែលលាតត្រដាងពីចំនួនទឹក​លុយ​របស់​ខ្លួនឡើយ តែគេដឹងថា​តារាកូន៣រូបនោះក៍មានលុយ​ចាយមិនអស់​ដែរ។ទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ស្ងាត់ពី​អាជីពចម្រៀងដូចគ្នាតាំងពីតារាសិស្សច្បងសិស្សប្អូន​រូបនេះ​ឡើ​ង​​ជាឧកញ៉ាមក ខណៈនៅ​ចុង​ឆ្នាំ២០២២ នេះគ្រប់គ្នាមើលឃើញថាតារាដែលមានសន្ទុះ​ឡើង​គឺអ្នកចម្រៀងHip Hop លោ​ក​ម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត ។គេជឿរថាប្រសិនបើព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ជួបគ្នា​ម្ដង​ទៀត​មែន​នោះប្រាកដជាការប្រកួតប្រជែងបទចម្រៀង​និង​ខ្លាំង​ក្លាជាងតារាទាំងពីរលក់​ដី​ឡូតិ៍នៅពេលនេះជាមិនខាន​ព្រោះបើម្នាក់ណាមានបទល្បីចេញ គឺដាច់ខាតម្នាក់ទៀតត្រូវតែ​ចេញទប់​ទល់​ភ្លាមៗ ហេតុនេះហើយពេលនោះ​កម្ដៅច្បាស់ជា​ឡើ​ង​ខ្លាំង​ជាងវណ្ណដា-ដេវីត នាពេលនេះ ទៅទៀតដែលពេលនោះការឈ្នះចាញ់ប្រាកដ​ជានឹងពិ​បាកបែងចែកសារជាថ្មី៕

RELATED ARTICLES