ភ្នំពេញ៖នៅឆ្នាំ២០២២ នេះពិធីការិនីដែលស្ថិតក្នុងចំណោមអ្នករកប្រាក់ចំណូលច្រើននោះគឺនាងថន លក្ខិណា ព្រោះស្រីស្រស់រូបនេះលេចមុខតាមបណ្ដារកម្មវិធីធំៗក្នុងនាមជាMC នោះជាបន្ដបន្ទាប់ទើបធ្វើឲ្យនាងឡើងកូដស្រឺតៗតែម្ដងដោយកើនទាំងប្រាក់ចំណូលនិងកេរ្ដិ៍ឈ្មោះ។យ៉ាងណាកេកត់សម្គាល់ថាមូលហេតុដែលថន លក្ខិណា ស្ទុះឡើងនាពេលនេះក្រោយពីនាងឆក់បានតំណែងធំធ្វើជាពិធីការិនីកម្មវិធីCambodian Idol រដូវកាលទី៤ ជំនួសអ្នកនាងចាន់ កែវនិមល ទើបធ្វើឲ្យអតីតតារាសម្ដែងរូបនេះឈានមកលំដាប់ពិធីការិនីជូរមុខតែម្ដង ស្របពេលដែលកែវនិមល ក៍ត្រូវផ្អាកដើម្បីសម្រាលលូនប្រុសទៀតទើបលក្ខិណា រ៉ាប់រងការងារជំនួសរៀមច្បងកាន់តែច្រើនទាំងនៅក្នុងនិងក្រៅហង្សមាស។

ថន លក្ខិណា មិនដែលផ្ដល់សម្ភាសន៍ដល់អ្នកកាសែតឡើយនាពេលចុងក្រោយនេះ ក្រោយពីមានសារព័តមានមួយចំនួនផ្សព្វផ្សាយថានាងត្រូវកីឡាករបាល់ទាត់កែវ សុខផេង ដែលត្រូវគេសង្ស័យថាជាសង្សារនាងនោះការប្រពន្ធចោលកាលពីថ្ងៃទី១វិច្ឆិកា២០២២ ។យ៉ាងណាតារាដែលត្រូវបានគេចាត់ទុកថាមានទ្រព្យច្រើនព្រោះមានផ្ទះវីឡារផ្ទាល់ខ្លួន និងជិះរថយន្ដទំនើបផ្លាស់ប្ដូរជាបន្ដបន្ទាប់នោះមិនដែលបង្ហាញអារម្មណ៍បែបខូចចិត្តព្រោះរឿងស្នេហាម្ដងណាឡើយហើយនាងជាតារាម្នាក់ដែលពូកែលាក់សង្សារជាង១០ឆ្នាំមកហើយ បើទោះជាធ្លាប់មានព័តមានថាថៅកែបរទេសលុយក្រាស់ម្នាក់លង់ស្នេហ៍នាងជាច្រើនឆ្នាំក្ដី ប៉ុន្ដែលក្ខិណា ធ្លាប់វាចាថានាងគ្មានបំណងយកស្វាមីជាជនជាតិបរទេសដូចបងស្រីនាងថន តារា នោះទេ ព្រោះចិត្តនាងចង់”ជួញជិត ប្រសើរជាងជួញឆ្ងាយ”។

សូមបញ្ជាក់ថាថន លកិ្ខណា បានកែពង្រួបបបូរមាត់ពីធំមកតូចស្ដើងហើយនាងត្រូវបានគេសង្ស័យថាបានធ្វើច្រមុះ និងចាក់ចង្កាផងដែរ តែតារាពូកែបិតមុខសង្សាររូបនេះមិនដែលហ៊ានសារភាពរឿងកែសម្ផស្សដូចនាងតន់ ច័ន្ទសីម៉ា ម្ដងណាឡើយ។ក្រៅពីថន លក្ខិណា តារាសម្ដែងដែលវិត្តន៍ខ្លួនមកជាពិធីការិនីមានដូចជានាងសោម ស្រីនាថ,ម៉ៃយ៉ា ,ណូម័រ ,ហេង ផាន់ណា,ហ៊ិន ច័ន្ទនីរ័ត្ន,សុខ សោម៉ាវត្តីនិងស៊ីន យូប៊ីន ជាដើម។ចំពោះលកិ្ខណា វិញតាមព័តមានថានាងនៅមិនទាន់បំពេញបំណងធំមួយទៀតរបស់ខ្លួននោះគឺការទិញរថយន្ដLexus Lx 570 តម្លៃជាង២០ម៉ឺនដុល្លារ ជិះឲ្យផ្អើលមេឃ៕

