Monday, September 23, 2024
Homeតារាខ្មែរស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ៖ គ្មានដំណឹងដឹកដៃគូ្រ​ពេទ្យ​ចូលរោងការ

ស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន ៖ គ្មានដំណឹងដឹកដៃគូ្រ​ពេទ្យ​ចូលរោងការ

ភ្នំពេញ៖ជាង៤ខែមកហើយដែលស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញមុខសង្សារថ្មី​ជានិស្សិត​ពេ​ទ្យ​ ខណៈដែល​ពួក​គេបានសាងស្នេហ៍ជាមួយគ្នាតាំងពីឆ្នាំ២០២០ ម្លេះ។ច្បាស់ណាស់​ថាការ​លាត​ត្រដាងរឿងស្នេហ៍ថ្មីរបស់ស្រី​ស្រស់ច័ន្ទនីរ័ត្ន នាពេលនេះគឺដើម្បីទប់ស្កាត់រឿងគេថានាង​ស្អាត​ប៉ុណ្ណឹងដែរតែបែជាអភ័ព្វ​ស្នេហ៍ប្រេះឆាជាបន្ដ​បន្ទាប់ហើយរឿងដែលច័ន្ទនីរ័ត្ន កាន់តែពិ​បាក​​ប្រ​ឈម​នោះគឺប្រុសរូបសង្ហារលោកសេង មង្គល ដែលកៀកកើយ​គ្នាជាមួយនាង​នោះ​ទើ​ប​​​តែបាន១ផ្សេងបារីសោះក៍បុរសសាច់ដុំធំៗនោះងាក​ទៅស្នេហ៍ស្និតអ្នកមេម៉ាយថៅកែ​ពេជ្រ ម្នាក់ចោល​នាង​ទៅវិញ…។

ច័ន្ទនីរ័ត្ន គ្មានជម្រើសផ្សេងក្រៅពីត្រូវបង្ខំចិត្តបញ្ចេញមុខលោក​គ្រូ​ពេទ្យដើម្បី​ស្ដារមុខមាត់មកវិញនោះ​ទេតែរឿង​ដែលចម្លែកនាងបែជានៅតែ​តាមដាន​លោក​មង្គល ជាង​សង្សារ​​ថ្មីរបស់ខ្លួនដែលទំនងអាចជាការពិបាកសម្រេច​ចិត្តក្នុងការជ្រើសរើសម្នាក់​ក្នុង​ចំណោមបុរសសង្ហារទាំង២ ទើបFanខ្លះបានព្រមានច័ន្ទនីរ័ត្ន ជាមនថាប្រយ័ត្នប្រ​យ៉ែង​​ព្រោះ​ខ្លួន​១​មិន​អាចជិះទូក២បានឡើយ។

 គូរកត់សម្គាល់ថាហ៊ិន ច័ន្ទនីរ័ត្ន ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដី​ធំៗ​មួយចំនួន តែនាង​ហាក់​​មិនចាប់អារម្មណ៍​ក្នុងការធ្វើជាជំទាវលាក់មុខជាថ្នូរលុយ ឡាន និង​វីឡារដូចតារាមួយចំនួនឡើយ។ពិធី​ការិនីធ្មេញចំពើសរូបនេះធ្លាប់ប្រេះឆាស្នេហ៍ជាញឹកញាប់ពោ​លគឺមិនក្រោម៤សារនោះទេ ប៉ុន្ដែនាងក៍មិនដែល​ឈឺ​ចាប់ដូចការចែកផ្លូវគ្នា​ជាមួយ​លោក​មង្គល ឡើយរហូតនាងធ្លោយចេញសារថាចង់តែទៅលោត​ទឹកសម្លាប់​ខ្លួន​លើស្ពានជ្រោយ​ចង្វា ឲ្យងាប់ពេលឃើញវីដេអូលោកសេង(មង្គល)កៀកកើយគ្នា​ជាមួយអ្នកមេម៉ាយរូបនោះ​ទៀត​ផង។

អ្វីដែលគូរឲ្យសរសើរនោះលោកគ្រូពេទ្យដែលជាសង្សារថ្មី​របស់នាងក៍មិនចេះអន់​ចិត្ត​ឬប្រ​ចណ្ឌហួងហែងនាង​ជាមួយលោកមង្គល ឡើយ។ដោយឡែកសម្រាប់តារាជិតដិតនីរ័ត្ន វិញពួក​គេសុទ្ធតែបានដឹងច្បាស់ថា​ពិធីការនី​តូច​តន់​រូបនេះមិនមែនសាងស្នេហ៍​មើលឃើញ​លុយ​ជាធំនោះទេ ពោ​ល​គឺ​ប្រុស​ដែលអាចយកបានបេះ​ដូងនាង​ទាល់​តែមានរូបរាងសង្ហារ​ហើយក្មេងទៀតទើប​នាងបេតី​។យ៉ាងណាគេចាំមើលថាច័ន្ទនីរ័ត្ន អាចរក្សារស្នេហ៍​ថ្មី​ជាមួយ​លោក​គ្រូពេទ្យវ័យក្មេង​បានដែរ​ឬ​អត់ ព្រោះនាងធ្លាប់បង្ហើបថាចង់រៀបការនៅអាយុ៣០ឆ្នាំ តែពេល​នេះ​ជិតឈានចូល៣២ឆ្នាំទៅ​ហើ​យ តែនីរ័ត្ន នៅតែគ្មានសញ្ញា​គ្រងឈុតកូនក្រមុំ​មែន​ទែនដដែល៕

RELATED ARTICLES