Monday, September 23, 2024
Homeតារាខ្មែរយ៉ាន់ ស្រីពេជ្រ ៖ភ្ជាប់ពាក្យជាមួយប្រុសសង្ហារ

យ៉ាន់ ស្រីពេជ្រ ៖ភ្ជាប់ពាក្យជាមួយប្រុសសង្ហារ

ភ្នំពេញ៖តារាបង្ហាញម៉ូដ,សម្ដែង និងជាពិធិការិនីនាងយ៉ាន់ ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយ​បុ​រស​រូបសង្ហារ​ម្នាក់ឈ្មោះលឿង ឆាយ នៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២២ ដែលមានតារារួមអាជីពជា​ច្រើនទៅសាទរ ខណៈ​ដែល​មានព័តមានថាមង្គលការរបស់ស្រីពេជ្រ និងគូដណ្ដឹងអាចនឹង​រៀបចំនៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយ។ប្រភពបានឲ្យដឹងថាអនាគតស្វាមីរបស់​ស្រី​ពេ​ជ្រ គឺជាកូនអ្នកមានទ្រព្យស្ដុកម្នាក់។

យ៉ាងណាមិនអាចទាក់ទងសុំការបំភ្លឺពីយ៉ាន់ ស្រីពេជ្រ បានទេនៅថ្ងៃនាងភ្ជាប់ពាក្យ​នោះ​​ព្រោះ​ទូរស័ព្ទតេ​មិន​ចូល។ប៉ុន្ដែតាមព័តមានថាស្រីពេជ្រ និងបុរសនោះស្រលាញ់គ្នាជា​ច្រើន​ឆ្នាំមកហើយ តែពេលនេះពួក​គេទើប​ដឹកដៃគ្នាភ្ជាប់ពាក្យ នឹងត្រៀមរៀបការដោយសារតែ​មើល​​ឃើញ​ថាស្ថានភាពកូវីដកាន់តែថមថយ​ដែលអាច​ឲ្យពួក​គេធ្វើ​ពិធីជប់លៀងធំ​បាន។មិត្ត​ភក្ដិអ្នកសិល្បៈរបស់ស្រីពេជ្រ ដែល​ទៅចូលរួមថ្ងៃពិសេសរបស់​នាងនោះ​ពួកគេសរ​សើរ​ថា​តា​រាសម្ដែងរូបនេះរកបានគូដណ្ដឹងជាប្រុសស្អាតរូបសង្ហារសាកសមជា​មួយនាងហើយពួក​គេបានជម្រុញឲ្យនាងឆាប់ដឹកដៃជាមួយម្ចាស់ចិត្តថ្មីក្រាបផ្ទឹមឆាប់ៗកុំទុកយូនាំតែជូផ្អូម…។

 តាមព័តមានថាមុនប្រគល់បេះដូងទៅឲ្យម្ចាស់ចិត្តថ្មីនេះយ៉ាន់ ស្រីពេជ្រ ធ្លាប់ប្រេះឆា​ស្នេ​ហ៍​ចាស់​ម្ដងរួចទៅហើយ ដែលប្រភពខ្លះថានាងជាអ្នកមេម៉ាយកូន១​ទៀតផង។តែ​មិន​​ទាន់មានការបំភ្លឺពីរូបនាងផ្ទាល់ជុំវិញ​ការលេចឭទាំង​នោះឡើយ​។យ៉ាងណាគេកត់សម្គាល់​ថានេះជាតារាទី៣ហើយដែលបានភ្ជាប់ពាក្យនៅឆ្នាំ២០២២ នឹងត្រៀម​រៀប​ការនៅឆ្នាំ​២០​២៣ ខាង​មុខនេះក្នុងនោះមានដូចជាអ្នកនាងប៉ាច គីមមួយ ភ្ជាប់ពាក្យជាមួយលោកសយ រត​នៈ កា​ល​ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ខណៈដែលពេជ្រ សោភា ភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺក្នុងចំណោមតារាស្រីស្រស់ទាំង៣ដួង​នេះ​គឺមានតែស្រីពេជ្រ ម្នាក់ទេដែលជ្រើសគូ​ស្នេហ៍ជាអ្នកនៅក្រៅរង្វង់សិល្បៈ ខណៈដែល​គីមមួយ និងសោភា យកប្ដីជាតារាដូចគ្នានិង​សុទ្ធតែមានអាយុ​ក្មេង​ជាងខ្លួន។

 ទស្សនិកជនរងចាំមើលថាតើយ៉ាន់ ស្រីពេជ្រ ,ប៉ាច គីមមួយ​ និងពេជ្រ សោភា មួយ​ណា​​រៀបការនឹងរៀបការ​ប្ដី​មុននៅឆ្នាំ២០២៣ ?

RELATED ARTICLES