Monday, September 23, 2024
Homeតារាខ្មែរវណ្ណដា -ដេវីត៖ មិនព្រមចាប់ដៃ ខណៈFan កាន់តែ​តឹង​សសៃក

វណ្ណដា -ដេវីត៖ មិនព្រមចាប់ដៃ ខណៈFan កាន់តែ​តឹង​សសៃក

ភ្នំពេញ៖ដូចការព្រាងទុករបស់អ្នកដឹកនាំការប្រគុំតន្រ្ដីសម្រាប់កម្មវិធីបិតកីឡាជាតិលើកទី៣មែនថានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ថាតារាចម្រៀងរ៉េប និងHip Hop ល្បីឈ្មោះ​២ដួងគឺ​លោ​ក​ម៉ាន់ វណ្ណដា និងងួន ចាន់ដេវីត ត្រូវ​ជួបគ្នាលើឆាកគ្នាលើឆាកតន្រ្ដីតែមួយដែលទីបំផុត​អ្នក​ចម្រៀ​ងដែលច្រៀងDiss Track ឌឺដងដៀមដាម​គ្នា​ខ្លាំង​ទាំង​ពីរពិតជាគេចមិន​ផុតពីការតទល់​គ្នា​ឡើយ ខណៈដែលវណ្ណដា ច្រៀងបទ”Time To Rise “ហើយដេវីត សម្ដែងបទ​”វីរៈនារី”ដែល​ជា​បទម្ចាស់ដើមនាងទេព បូព្រឹក្ស ភរិយារបស់លោក។តាមរយៈរូបភាពជាច្រើនពីFan ដែល​បាន​ទៅ​ទស្សនាផ្ទាល់នោះគេឃើញពេលវណ្ណដា ច្រៀងសម្ដែងបទ”Time To Rise”ដែលមាន​លោក​ព្រឹទ្ធាចារ្យចាប៉ី​ដង​វែងលោកតាគង់ ណៃ និងភរិយា អង្គុយកណ្ដាលឆាកនោះដេវីត បា​ន​ឈមើលនិងតាមមដានវណ្ណដា ដោយយក​ចិត្តទុកដាក់បំផុត។ចំណែកនៅបន្ទប់តុបតែង​ខ្លួន​វិញ​​​គេឃើញមានការចែកចាយ(Share)តែរូបវណ្ណដា និងឱក សុ​គន្ធកញ្ញា ថតរូបជាមួយគ្នា​ដែល​មើលទៅ​សិស្សច្បងនិងសិស្សប្អូនគោរពគ្នាទៅវិញទៅមកនិង​បង្ហាញពី​ការស្រ​លា​ញ់​សិល្បៈ​ដូចគ្នាដែលនោះមើលទៅគឺផុសចេញពីបេះដូងពិតៗតែម្ដង។

ប៉ុន្ដែគេមិនឃើញវណ្ណដា និងដេវីត ថតរូបជាមួយគ្នាឬចាប់ដៃគ្នាទាំងនៅក្នុងបន្ទប់ផ្លាស់​សម្លៀកបំពាក់​និងនៅ​ឆាក​តន្រ្ដី​កណ្ដាលពហុកីឡាដ្ឋានមរតកតេជោ នោះឡើយ ទើបរឿងនេះនៅតែត្រូវបានគេលើកឡើងថា​តារា​រ៉េបទាំងពីរនៅតែមើមុខគ្នាមិនត្រង់ដដែល ហេតុនេះជម្លោះសង្រ្គាមពាក្យសំដីបទ​រ៉េប​ដែ​លវ៉ៃប្រហារគ្នាទៅវិញ​ទៅមកនោះនឹងមិនទាន់បញ្ចប់ឡើយដរាបណាវណ្ណដា និងដេវីត ​មិន​ព្រម​បង្ហាញ​ភាពស្និតស្នាលជាមួយគ្នា​តាម​រយៈការថត​រូបនិងចាប់ដៃគ្នាដូចតារាទូទៅ​ដែលពួក​គេរាប់អានគ្នានោះ។

 ចំណែកFan របស់វណ្ណដា និងដេវីត​ ដែលទស្សនាផ្ទាល់នៅថ្ងៃនោះក៍ពិបាកបែង​ចែក​ថាមួយណាមាន​សន្ទុះច្រើន​ជាងដែរ ព្រោះថាពេលIdol របស់ពួកគេចេញមកសម្លេងហ៊ោនិង​ទះ​ដៃហាក់ប្រហាក់ប្រហែលគ្នាបើ​ទោះជាមាន​អ្នកខ្លះពេលឃើញតារាដែលខ្លួនមិនចូលចិត្ត​ព្យាយាមងាកមុខចេញពេលឃើញ​អ្នកចម្រៀងរូបនោះកំពុងកាន់​ក្បាលមីក្រូ រហូតមានអ្នក​ខ្លះ​បានដើរ​ចេញពីស្ដាតក្ដី។

តែអ្វីដែលគូរឲ្យកត់សម្គាល់សម្រាប់Fan របស់វណ្ណដា ដែល​មិនបាន​ទៅ​ទស្ស​​នា​ដោយ​ផ្ទាល់និងមើល​តាមទូរ​សព័្ទពេលដែលឃើញតារា​ចម្រៀង​រូបនេះចេញច្រៀង​តែ​ត្រូវក្រុម​ហ៊ុនស្មាតលែងLive នោះពួកគេមានប្រតិ​កម្ម​ខឹងសម្បារលើក្រុមហ៊ុន​មួយនេះ​ដែល​ជាអ្នករៀបចំកម្មវិធីបើទោះជាមាន​ការបកស្រាយពីអ្នកយល់ពីរឿង​នេះ​ថាមកពីវណ្ណដា ជាតារា​របស់Cell card និងដេវីត ជាតារារបស់ស្មាតក្ដី។អ្នកដែលតាមដានការច្រៀងសម្ដែង​របស់​វណ្ណ​ដា -ដេវីត ហាក់ខកចិត្តព្រោះព្រឹត្តិការណ៍ដ៍កម្រដែលតារាទាំងពីរមិន​ងាយនិងជួបគ្នានៅលើ​ឆា​ក​តន្រ្ដីតែមួយ​បែបនេះតែពេលពួកគេប៉ៈគ្នានៅឆាកតែ១ហើយនៅតែមិនអាច​បន្សាប​កម្ដៅ​ជា​មួយគ្នាបានដដែល តែផ្ទុយទៅ​វិញ​ក្រុមFan បែជាកាន់តែតឹងសសៃ​កដាក់គ្នា​ថែមទៀត​ទៅ​វិញ។

 គូរបញ្ជាក់ថាវណ្ណដា និងដេវីត ត្រូវបានគេមើលឃើញថាអ្នកចម្រៀងHip Hop  ទាំងពីរ​ដួងមានសន្ទុះឡើង​ខ្លាំង​នៅ​ចុងឆ្នាំ២០២២ នេះពិសេសក្រោយពួកគេច្រៀងDiss Track ដាក់​គ្នាទៅវិញទៅមកកាលពីពេលថ្មី​នេះដោយ​វណ្ណដា វ៉ៃប្រហារចំៗទៅលើដេវីត បទ”J+OII” ខ​ណៈ​​ដេវីត វាយបកវិញបទ”ចុមអាអូនអត់ដេក”។ការបោះពួយ​ទៅមុខ​របស់វណ្ណដា-ដេវីត នាពេល​នេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើង​ថាស្របពេលដែលតារាល្បី២ដួង​គឺលោក​ព្រាប សុ​វត្ថិ និងខេមរៈ សិរីមន្ដ ចុខ្សោយព្រមគ្នាតែម្ដង ទើបពេលខ្លះគេពិបាកបែងចែកថាតើ​តារារ៉េប​ទាំង២ដួង​១ណាខ្លាំងជាង?

អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារវាង​វណ្ណ​ដា និងដេវីត ល្អម្យាងៗ​ម្នាក់​គឺ​ខ្លាំង​ដូចគ្នាមិនអាចថាមួយណាលេខ១​និងលេខ២បានទេ​។ចំណែកពេជ្រ សោភា ដែលធ្លាប់ច្រៀងរ៉េប​ជា​មួយដេវីត នោះក៍យល់ឃើញថាវណ្ណដា និងដេវីត​ល្អដូចគ្នាដែរ តែនាងថាមិនហ៊ានថាអ្នកណាខ្លាំងជាងឡើយ។ថ្វីត្បិតតែមានការ​លើកឡើងពីអ្នក​ជំនាញ​សិល្បៈថារវាងវណ្ណដា និងដេវីត ពិបាកបែងចែក១ណាល្អជាងក្ដី ប៉ុន្ដែ​តាមអ្នករៀបចំប្រគុំតន្រ្ដីម្នាក់​បង្ហើបថា​តម្លៃ​ខ្លួនរបស់វណ្ណដា និងដេវីត ខុសគ្នាឆ្ងាយ៕

RELATED ARTICLES