Monday, September 23, 2024
Homeតារាខ្មែរសុគន្ធ និសា ៖សង្ស័យពពោះកូនទី១

សុគន្ធ និសា ៖សង្ស័យពពោះកូនទី១

ភ្នំពេញ៖សុគន្ធ និសា បានបញ្ចេញរូបភាពនាងនិងអ្នកនាងចាន់ កែវនិមល នៅមន្ទីរសម្ភពមួយ ខណៈដែលកែវ​និមល ត្រូវសម្រាលកូនប្រុសទី២នៅខែធ្នូនេះហើយ ប៉ុន្ដែនិសា ដែលស្លៀក​ពាក់​​បែ​បរលុងៗទៅជួបគ្នា​ដោយចៃ​ដន្យជាមួយនិមល ត្រូវបានគេសង្ស័យថានាង​អាចទៅពិនិ​ត្យ​​អេកូដែលនាងកំពុងសង្ស័យខ្លួនឯងមានកូនដំបូង។ដោយឃើញនិសា ហាក់ចាញ់កូន​បែ​បនេះFan របស់នាងម្នាក់ឈ្មោះPovpov Sanmangka បានខមិនថាចង់ឃើញ​ញមុខកូន​និសា ទើបភ្លាមៗនោះតារាហង្សមាសរូបនេះឆ្លើយតបវិញថានាងបានត្រៀមខ្លួនរួចហើយ។

 គូរបញ្ជាក់ថាកាលពីចុងខែសីហា ឆ្នាំ២០២២ សុគន្ធ និសា បានប្រាប់អ្នកយកព័ត​មាន​យើងថានាងរៀបគម្រោង​យក​កូនដំបូងនៅឆ្នាំនេះហើយ ប៉ុន្ដែថាលទ្ធផលយ៉ាងណា​នោះនាង​មិន​ហ៊ាននិយាយទុកជាមុននោះទេ ព្រោះ​រូបនាងក៍ចាំអ៊ុតដូចFan នាងដែរ។ការតាំងចិត្តបែប​នេះ​របស់និសា ក្រោយពីនាងបានលុបចោល​គម្រោងយកកូន​ដំបូងកាលពីឆ្នាំ២០២១ ព្រោះតែ​នៅដើមខែមីនា ឆ្នាំនោះនាងកើតកូវីដហើយត្រូវការថែ​ទាំនិងប៉ូវសុខភាពឲ្យបាន​ល្អ​ឡើងវិញ​ប្រើ​ពេលដល់ទៅ១ឆ្នាំឯណ្ណោះហើយទើបតែពេលនេះ​សុខភាពនាងបានល្អប្រកតី​ឡើងវិញ​ទើបលែង​បង្អង់យូរឿងយកកូនទៀត គឺមានតែរៀបគម្រោងពពោះនៅឆ្នាំនេះតែម្ដង​។

ប៉ុន្ដែ​គេ​កត់សម្គាល់ថាអំឡុងពេលដែលនិសា ត្រូវយកកូននេះនាងបែជាមមាញឹកការងារសិល្បៈ​លើ​ស​ដើម​ទៅ​វិញពិសេសគឺការវិលត្រឡប់មកវិញក្នុងនាមជាJudge សម្រាប់តំណែងThe Voice Kids Cambodia រដូវកាលទី៣ ក៍ដូចជារូបនាងចេញច្រៀងនៅតាមConcerts ធំៗនិងច្រៀង​តាម​ពិធី​មង្គលការធំៗជាបន្ដបន្ទាប់។គេចាប់អារម្មណ៍​ថានិសា ច្រើនតែស្លៀកពាក់បែបរលុងៗ​បន្ដិច​មុន​ពេលនាងចូលពេទ្យសម្ភពមួយកាលពេលថ្មីៗនេះ ខណៈ​ដែល​Fan ជាច្រើនរួម​ទាំងតា​រា​រួម​អាជីពផងបានជូនពរឲ្យនាងឆាប់មានកូនដូចក្ដី​ប្រាថ្នាដើម្បីឲ្យចំណងស្នេហា​នាង​កាន់តែរឹងមាំថែមទៀត។

  សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិជនខ្មែរមកពីរដ្ឋBoston ស​ហ​រដ្ឋ​អា​មេ​រិកកាល​ពីថ្ងៃ​ទី១ ខែធ្នូឆ្នាំ២០១៧ ដែលមុននេះនាងទើបប្រារពខួបអាពាហ៍ ពិ​ពា​ហ៍​គម្រប់៥ឆ្នាំផងដែរ ហើយសារដែលអ្នក​នៅ​ជុំវិញខ្លួននាងជូពរតារាវ័យ៣៩ឆ្នាំ​រូបនេះគឺពួកគេ​ចង់​​ឃើញនាងទទួលបានកូនទី១បានដូចបំណងព្រោះក្រុម​គ្រួ​សារនាងទាំងសងខាងចង់​ឲ្យនិ​សា យកកូនតាំងពីនាងរៀបការហើយភ្លាមៗម្លេះ។តែនិសា ធ្លាប់វាចាថានាង​ខុស​ពី​ឱក សុ​គន្ធ​កញ្ញា ដែលការហើយត្រូវតែយកកូន ព្រោះនាងនិងស្វាមីបានពិភាក្សាគ្នាថាចង់បានកូន​ទៅ​តាម​គម្រោងការណ៍ពោលគឺយកតាមឆ្នាំណាដែលត្រូវយកឲ្យបានច្បាស់លាស់។

ដោយ​ឡែក​ប្រភពពីតារាជិតដិតនិសា បានបង្ហើបថាអ្នកនាងប៊ុន សុគន្ធា នៅតែចង់ផ្ដល់កំណើតឲ្យកូន​របស់​នាង​កើតលើទឹកដីអាមេរិកដដែល ព្រោះសម្រាលភ្លាមបានសញ្ជាតិអាមេតរិកភ្លែត ។ប៉ុ​ន្ដែមូលហេតុដែលនាងមិនអាច​លើកពេលរឿងយកកូនតទៅទៀតបានព្រោះថាអាយុនាងនិងស្វាមីក៍កាន់តែច្រើនហើយបារម្ភខ្លាចដូចមាស សុខ​សោភា ដែលពន្យាពេលយកកូនច្រើន​ឆ្នាំ​ពេក ស្រាប់តែឥឡូវកំពុងតែភ័យរឿងខ្លាច​អត់មានកូនជារៀងរហូត​តែ​ម្ដង ទើបពេលនេះនិសា ត្រូវតែយកកូនមុនផែនការណ៍កំណត់។

 ក្រៅពីសុគន្ធ និសា តារាមានប្ដីជាច្រើនឆ្នាំតែមិនមានកូនមានដូចជាអ្នកនាងអឿន ស្រី​មុំ,​មាស សុខសោភា,ស៊ឹម សូលិកា (ប្ដីថ្មីអេង រិទ្ធី) ,កែវ ពិសី និងកែវ សីហា ជាដើម។​សម្រាប់​និសា នាងធ្លាប់អះអាង​ថាទោះជា​ពេល​នាង​មាន​កូនក៍មិនពឹងលើប្រាក់ចំណូល​ពីស្វាមីទាំង​ស្រុង​ដែរ ពោលគឺនាង​​មាន​​​​​មុខ​របរក្រៅ​ពីសិល្បៈមួយចំនួនហើយ​ត្រូវពង្រឹងថែមទៀត​។នាងថា​បន្ទាប់ពីរៀបការរួច​ស្វាមី​ចង់ឲ្យនាងឈប់ពីអាជីពសិល្បៈទាំងស្រុង ប៉ុន្ដែនាង​លើក​ហេតុផល​ស្រ​លាញ់​និង​តស៊ូ​ក្នុង​វិស័យនេះជាង១០ឆ្នាំទើបដល់ចំណុចនេះ មិនអាចបញ្ឈប់​បានជាដាច់​ខាតទើប​ស្វាមីយល់​ព្រមឲ្យនាងលេងសិល្បៈតាមចិត្តចង់ដូចសព្វថ្ងៃ៕

RELATED ARTICLES