Monday, September 23, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ថៅកែបើកផ្លូវឲ្យ២ច្រក

ពេជ្រ សូលីកា ៖ថៅកែបើកផ្លូវឲ្យ២ច្រក

ភ្នំពេញ៖ការវិលត្រឡប់មកចូលហង្សមាសជាលើកទី២របស់នាងពេជ្រ សូលីកា នាពេលនេះថៅ​កែ​ហាក់ផ្ដល់​ទំនុកចិត្តលើនាងខ្លាំងជាងមុនហើយអ្នកមេម៉ាយកូន១​ស្រួយដូចដូងដុតរូប​នេះ​មាន​ឱកាសធ្វើឲ្យទីផ្សារ​សិល្បៈ​របស់នាងប្រែប្រួលបានដល់ទៅ២​ច្រកនោះគឺទី១៖តំណែងជាតួ​ឯក​ភាពយន្ដ និងទី២៖ការពង្រឹងទីផ្សារចម្រៀង​ដោយចាប់ដៃគូថ្មីលោកថុល សុភិទិ ។

គេ​សង្កេ​ត​ឃើញថាស្រីពេជ្រ ហៅសូលីកា ជាដៃគូដ៍សាកសមជាមួយលោកនីកូ ក្នុងការសម្ដែងភាព​យន្ដ​ហើយ​អ្នកដឹកនាំនៅហង្សមាសសុទ្ធតែសរសើរពីទេពកោស​ល្យសិល្បៈរបស់នាងក្នុងការ​សម្ដែងរឿង តែនាងច្រៀងជា​មួយ​នីកូ នៅហង្សមាសមិនសូវជោគជ័យដូចកាលនៅM ឡើយ។​ប៉ុ​​ន្ដែពេលនាងងាកមកចាប់ដៃជាមួយ​អតីត​បេ​ក្ខភាពCambodian Idol រដូវកាលទី៤ ធ្វើឲ្យទី​ផ្សារ​​ចម្រៀង​របស់នាងមានការប្រែប្រួលចេញច្រៀងសម្ដែងច្រើន​ជាងមុន ចំពេលដែលនាង​និង​អតីត​គូដណ្ដឹងលោកគឹម ហាន បានចែកផ្លូវគ្នាអស់៥ខែ។សូលីកា អាចរកប្រាក់​ចំណូ​ល​​បាន​ច្រើន​ដូចតារាល្បីៗផ្សេងទៀតនៅហង្សមាសនារដូវក្ដៅនេះរហូតមានអ្នកខ្លះ​ថានាង​ឡើង​កូដ​ក្រោ​យ​បែកគូដណ្ដឹងនិងប៉ៈប្រុសក្មេងភិទិ នេះឯង។តែអ្វីដែលគេសរសើរទោះជាពេលនេះ​សូលី​កា កំពុងរងវិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងយ៉ាងណាក៍រូបនាងនៅតែអាចឈនៅ​នៅលើឆាកតន្រ្ដីបាន​ជា​ធម្មតា ព្រោះតាំងចិត្តថាត្រូវរក​លុយចិញ្ចឹម​កូនផង ប្អូនផង។

 គូរបញ្ជាក់ថាពេជ្រ សូលីកា បានបរាជ័យគម្រោងនាងចង់ដឹកដៃលោកគឹម ហាន អា​ណិ​ក​ជនខ្មែរមកពីអូស្រា្ដលី​រៀប​ការ​កាលពីឆ្នាំ២០២១ ដោយសារតែពេលនោះកូវីដផ្ទុះខ្លាំងពេក ហើយនៅខែកក្កដា ឆ្នាំ២០២២ នាងបានចែក​ផ្លូវគ្នា​ជាមួយលោកហាន ស្របពេល​ម្ដាយនាង​ត្រូវ​​តុលាការផ្ដាន្ទាទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ រឿង​សម្លា​ប់​ដៃគូស្នេហាភេទដូចគ្នា​។អតី​ត​តារា​Rock និងM រូបនេះធ្វើខ្លួនជានារីដ៍រឹងមាំហើយការតុបតែងខ្លួនរបស់នាង​នៅ​តែ​ឡូយឆាយគ្រប់ពេលវេលាដូចកាលនៅលីវដែរទើបទីផ្សារសិលក្បៈរបស់នាងនៅតែរក្សារបានដូចពេលនេះ។

អ្វីដែលគូរឲ្យកត់សម្គាល់នោះសូលីកា ជាមេម៉ាយរស់នៅហ៊ឺហា និងជិះរថយន្ដ​ទំនើបៗ ហេតុនេះហើយ​គេជឿរថា​បុរសមិនតិចនាក់ទេទាំង​ក្នុងនិងក្រៅ​ស្រុក​ដែលរងចាំ​ព្យា​បាលដំបៅបេះដូងអ្នកមេម៉ាយរូ​បស្រស់នេះ។សម្រាប់​មហាជនរងចាំមើល​ថាតើតារា​មេ​ម៉ាយ​នៅហង្សមាសទាំង២ដួងគឺពេជ្រ សូលីកា និងសុខ ស្រីនាង ម្នាក់ណា​រៀប​ការ​ប្ដីថ្មីមុន ខណៈ​ដែលថ្មីៗនេះប៉ាច គីមមួយ និងពេជ្រ សោភា សុទ្ធតែបានភ្ជាប់ពាក្យជាមយគូស្នេហ៍​ថ្មីរៀង​ៗ​ខ្លួន​នឹងត្រៀមរៀបការនៅឆ្នាំ២០២៣ ខាងមុខនេះហើយ៕

RELATED ARTICLES