ភ្នំពេញ៖ការបាត់បង់ព្រាប សុវត្ថិ របស់ហង្សមាសកាលពីខែសីហាឆ្នាំ២០២០ ដែលធ្លាក់ទៅកណ្ដាប់ដៃGalaxy នោះត្រូវបានគេមើលឃើញថាទោះជាផលិតកម្មធំនេះបានជ្រើសរើសបានតារាចម្រៀងម្ចាស់ពានជាបន្ដបន្ទាប់តាមរយៈការតំណើរការកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកដោយទិញសិទ្ធិ(License) ពីបរទេសជិត១០ឆ្នាំមកហើយក្ដី ប៉ុន្ដែពេលនេះ គេនៅតែមិនទាន់ឃើញតារាណាម្នាក់អាចជំនួសលោកសុវត្ថិ បានឡើយ។ដោយឡែកថ្មីៗនេះហង្សមាសបានបញ្ចប់កិច្ចសន្យារយៈពេល៥ឆ្នាំជាមួយលោកខែម ប៊ុនថៃ (ខេមរៈ សិរីមន្ដ)ទៀត ទើបធ្វើឲ្យអ្នកជំនាញសិល្បៈបានព្រមានថាបើហង្សមាសបាត់ទាំងព្រាប សុវត្ថិ និងសិរីមន្ដ នោះច្បាស់ជាប្រឈម”រងារ”តែម្ដង។ប៉ុន្ដែអ្នកខ្លះលើកឡើងថាបច្ចុប្បន្នហង្សមាសមានតារាក្នុងដៃស្ទើតែ៨០%នៃចំនួនតារាល្បីៗសរុបទាំងអស់ទៅហើយ ហេតុនេះអត់១គេនឹងលើកម្នាក់ទៀតឲ្យឡើងជំនួសបានភ្លាម។
តើតារាណាម្នាក់ទៅដែលថៅកែហង្សមាសនឹងលើកឲ្យឡើងជំនួសលោកខែម ប៊ុនថៃ ?

តាមព័តមានថាក្នុងចំណោមម្ចាស់ពានប្រុសៗទាំងឡាយនៅហង្សមាសតារាដែលអាចជំនួសលោកខែម ប៊ុនថៃ បានហាក់ដូចជាពិបាកប៉ុន្ដែក្នុងនោះគេមើលឃើញថានី រតនា,លីម តិចម៉េងនិងថែល ថៃ ពួកគេមានសម្ថភាពល្អម្យាងៗម្នាក់ខណៈដែលតារាប្រុសផ្សេងៗទៀតរបស់ផលិតកម្មធំនេះដែលជ្រើសបានពីការប្រលងមានដូចជាលោកគ្រី ថៃពៅ(ម្ចាស់ពានCambodian Idol រដូវកាលទី៣),អតីតបេក្ខភាពCambodian Idol រដូវកាលទី៤ទាំង៣រូបគឺ៖ថុល សុភិទិ ,នាង ដាវីន,ស៊ឹម ច័ន្ទពន្លឺ,ចាន់ សុបញ្ញា(ម្ចាស់ពានX Factor រដូវកាលទី១) និងសួ វិចិត្រ (ម្ចាស់ពានBeat The Best រដូវកាលទី១)នោះហាក់មិនសូវមានសង្ឃឹមខ្ពស់ឡើយ។
១៖នី រតនាៈតារាចម្រៀងនី ម៉ាប់ ហៅនី រតនា ម្ចាស់ពានCambodian Idol រដូវកាលទី១រូបនេះត្រូវបានទស្សនិកជនទទួលស្គាល់នូវសម្ថភាពនិងប្រជាប្រិយភាពរបស់គេ បើទោះជាពេលនេះរតនា មានប្រពន្ធនិងកូន១ទៅហើយក្ដី។រតនា អាចច្រៀងបានជាច្រើនទម្រង់ តែមិនសូវលេចធ្លោខ្លាំងឡើយ ពិសេសក្រោយល្បីបានតែ១ប្រាវក៍ប្រញ៉ាប់ការប្រពន្ធភ្លែតនោះ ហើយពេលនេះលោកម៉ាប់ក្លាយទៅជាតារាមានរថយន្ដជិះថ្លៃៗព្រោះត្រូវប៉ាន់ភរិយាជាអ្នកលក់Online ដ៍កាក់កប។

២៖ថែល ថៃៈម្ចាស់ពានThe Voice Cambodia រដូវកាលទី២ រូបនេះមានសម្ថភាពច្រៀងបទលោកខែម ប៊នថៃ បានស្ទើតែមិនចាញ់ម្ចាស់ដើមឡើយ។តែលោកថៃ បែជាស្ងប់ស្ងាត់ ស្ទើតែគ្មានឱកាសបានច្រៀងឆាមឆាកធំៗដូចតារាថ្មីៗទៅទៀត។ថែល ថៃ មិនសូវមានជីវភាពធូធានោះទេ ហើយលោកត្រូវបានទស្សនិកជនចូលចិត្តព្រោះអត្តចឬកស្លូវបូតសុភាពរាបសារ។

៣៖លីម តិចម៉េងៈម្ចាស់ពានCambodian Idol រដូវកាលទី៤ រូបនេះមានប្រជាប្រិយភាពខ្លាំងព្រោះតែមានអ្នកគាំទ្រច្រើន។ប៉ុន្ដែគេនៅមិនទាន់ដឹងថាតិចម៉េង ល្បីតែ១ឆាវក៍ស្ងាត់ដូចម្ចាស់ពានមុនៗឬយ៉ាងណានោះទេ ខណៈដែលលោកត្រូវបានគេស្គាល់និងគាំទ្រតាមរយៈលោកច្រៀងបទល្បីៗរបស់រៀមច្បង ច្រើនជាងពេលចេញបទផ្ទាល់ខ្លួន។

អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាក្រៅពីម្ចាស់ពានដែលរើសបានហង្សមាសក៍សម្លឹងមើលតារាខាងក្រៅរូបណាដែលអាចជំនួសទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានតែតារាខ្លាំងបែបនេះមិនងាយរកទេ។លោកថាទោះជាតារារូបណាចេញឬចូលហង្សមាសក៍ផលិតកម្មធំនេះនៅតែមានតារាល្បីៗច្រើនជាងផលិតកម្មផ្សេងៗដែរនាពេលបប្ចុប្បន្ន ព្រោះជាក្រុមហ៊ុនកម្សាន្ដដ៍ធំជាងគេ។គ្រូភ្លេងរូបនោះបាននិយាយដូចមុនថាពីមុនហង្សមាសមានអ្នកនិពន្ធ៥នាក់ជួយតារាល្បីម្នាក់គឺត្រូវតែល្បី តែឥឡូវតារា៥នាក់អ្នកនិពន្ធម្នាក់ជួយតើឲ្យល្បីដូចចិត្តម៉េចទៅ?លោកថាតារាហង្សមាសកុំពឹងលើផលិតកម្មទាំងស្រុងព្រោះបទវិលជុំម្ដងគេម្ដងយើង អីចឹងត្រូវធ្វើបទខ្លួនឯងខ្លះទៅព្រោះបើបទល្អថៅកែបើកឲ្យចេញតើ អីចឹងយើងជួយខ្លួនឯងសិនទើបគេព្រមជួយយើង៕