ភ្នំពេញ៖ស្រីស្អាតសុខ ពិសី បានបង្ហាញភាពស្និតស្នាលគ្នាជាមួយលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ដូចអំឡុងពេលនាងចាប់ដៃជាមួយលោកខែម ប៊ុនថៃ ដែរ ប៉ុន្ដែនាងត្រូវគូស្នេហ៍ដែលគេង្ស័យថាជាថៅកែសាន់ដេលោកឡាយ សុខចំរើន បានបើកសិទ្ធិឲ្យលេងសិល្បៈតាមចិត្ត មិនចេះហួងហែងពិសី ម្ដងណាឡើយ។ចំណុចទាំងនេះហើយគេជឿរថាធ្វើឲ្យពិសី មិនចាប់អារម្មណ៍ក្នុងការជ្រើសរើសគូស្នេហ៍ជាមន្រ្ដីធំដែលនាងនឹងក្លាយទៅជាជំទាវដោយងាយ ព្រោះនាងមានជម្រើសស្នេហ៍ច្រើននោះទេ ប៉ុន្ដែពិសី ចង់បានគូស្នេហ៍ជាអ្នកដែលដឹងពីអាជីពសិល្បៈនាងច្បាស់លាស់ទើបបានជានាងសម្រេចចិត្តសាងស្នេហ៍ដោយបេះដូង ហើយមិនចង់ដេកចាយលុយតែប៉ៈបុរសជាអ្នកមិនយល់ច្បាស់លាស់ពីការងារសិល្បៈរបស់នាងឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់ពិសី ថែមទាំងហ៊ានថតសម្ដែងជាមួយនាយចឺម ដែលត្រូវបានគេចាត់ទុកថាជាតារាពូកែញ៉ែស្រីស្អាតៗក្នុងសិល្បៈឡើងចង់ពាយនោះទៀតផង ខណៈដែលលោកមេសា បែជាស្លូត និងសុភាពពេលប៉ៈរៀមច្បងសាច់សខ្ចីរូបនេះ ព្រោះថាឥទ្ធិពលរបស់ពិសី នៅសាន់ដេពេលនេះមិនចាញ់ឱក សុគន្ធកញ្ញា នៅហង្សមាសឡើយ។

សុខ ពិសី បានថតសម្ដែងរឿង”អាឡេវ ចូលក្រុង”ដែលចាប់ដៃជាមួយលោកឆាយ វីរៈយុទ្ធ ហើយភាពយន្ដនេះថតចប់ជាច្រើនឆ្នាំមកហើយតែនៅមិនទាន់ឃើញដាក់បញ្ចាំងក្នុងរោងកុនឡើយ។តែសម្រាប់ពិសី នាងនៅតែជាតួឯកទាំងបទចម្រៀងនិងភាពយន្ដរបស់សាន់ដេជាច្រើនឆ្នាំតទៅទៀតពោលគឺចង់ចេញបទអ្វីផលិតកម្មនឹងតម្រូវតាមចិត្តនាងទាំងអស់ បើទោះជាពេលនេះនាងនៅតែពន្យាពេលសារភាពស្នេហ៍ជាមួយលោកឡាយ សុខចំរើន និងគ្មានដំណឹងចូលរោងការក្ដី។

ក្រៅពីសុខ ពិសី តារាដែលត្រូវគូស្នេហ៍បើកដៃឲ្យលេងសិល្បៈតាមចិត្តចង់មានដូចជាមាស សុខសោភា ,ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើម។តារាដែលជិតដិតពិសី បានបង្ហើបឲ្យដឹងថាអ្នកចម្រៀងវ័យ៣២ឆ្នាំរូបនេះនឹងមិនអាចគេចផុតពីការសារភាពស្នេហ៍នាពេលខាងមុខនេះទេ ព្រោះថាបើនាងនៅតែលាក់មុខម្ចាស់ចិត្តបែបនេះទៀតនោះប្រុសតាមរំខាន នឹងកើនឡើង ខណៈដែលនារីដែលចង់ឲ្យដៃថៅកែសាន់ដេក៍មិនខ្លាចនាងដែរ ហេតុនេះគេជឿរថាពិសី នឹងជ្រើសផ្លូវការប្ដីជាចំហដូចឱក សុគន្ធកញ្ញា ជាមិនខាន៕

