Sunday, September 22, 2024
Homeតារាខ្មែរខាត់ សុឃីម ៖នាំប្ដីទៅវត្ត ថ្ងៃខួបស្នេហ៍១០ឆ្នាំ

ខាត់ សុឃីម ៖នាំប្ដីទៅវត្ត ថ្ងៃខួបស្នេហ៍១០ឆ្នាំ

ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានប្រារពចំណងស្នេហាជាមួយស្វាមីលោកអ៊ិន សុបញ្ញា ហៅ​ផាណូ រយៈ​ពេល​១០ឆ្នាំកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយនាងនិងប្ដីបាន​យកចង្ហាន់​ទៅ​ប្រ​គេនព្រះសង្ឃនៅវត្តមួយ ហើយអ្នក​នាងថាក្ដីសុខបំផុតរបស់មនុស្សស្រីគឺ​នៅពេលដែល​ខ្លួន​បានក្លាយទៅជាម្ដាយគេ មានដៃគូពូកែយល់ចិត្ត និង​ជួយទុក្ខធុរៈ។សុឃីម ថាលោកប្ដី​ដែល​​ជះភាព​សង្ហារខ្លាំង គឺជាប្ដីដែលមានទំនួលខុសត្រូវខ្ពស់បំផុតក្នុងគ្រួ​សារ។អ្នក​នាង​ថែម​ទាំងសួរថាតើ១០ឆ្នាំ មានប៉ុន្មានដងទៅ?

  ខាត់ សុឃីម បានរៀបការជាមួយលោកអ៊ិន សុបញ្ញា ហៅផាណូ កាលពីថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១២ ដែលការ​រក្សារ​ស្នេហាបានគង់វង្ស១០ឆ្នាំមកនេះអ្នកទាំងពីរ​បានចំណងដៃកូនស្រី១​ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជិត១០ឆ្នាំ។ចំ​ណងស្នេហាសុឃីម-ផាណូ ១ទសវត្សន៍មកនេះ​អ្នក​ទាំងពីរមិនធ្លាប់ជួបបញ្ហារង្គោះរង្គើរខ្លាំងឡើយ ព្រោះសុឃីម ត្រូវបាននារីៗជាច្រើនដឹងថានាង​កា​ច ហេតុនេះនាងនាងមិនហ៊ានចែចង់ស្វាមីនាងទេ។ប៉ុន្ដែគូឲ្យ​ស្ដាយ​គម្រោង​សុឃីម ចង់យក​កូនម្នាក់ទៀតថែមនោះពេលនេះត្រូវបានលុបចោលទៅវិញ ព្រោះអ្នកនាងថា​សម័យនេះបើ​មាន​កូនហើយ ខ្វះការអប់រំឲ្យកូនបានដិតដល់នោះមិនល្អទេ ហេតុនេះហើយដោយសារ​តែ​ខ្លាច​​គ្មានពេល​វេលា​គ្រប់​គ្រាន់មើលថែរកូនទើបអ្នកនាងសម្រេចចិតុ្តមិនយកកកូនទី៣វិញ។

  គូរបញ្ជាក់ថារយៈពេលចុងក្រោយនេះខាត់ សុឃីម មានទុក្ខសោកជាងភាពរីករាយ​ព្រោះ​កា​ល​ពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២២ ប្អូនប្រុសរបស់នាងលោកខាត់ ចំរើន បានទទួល​មរណភាព​ក្នុង​អាយុ៤០ឆ្នាំ ខណៈដែល​ឪពុក​នាង​លោ​ក​លាវ ខាត់ បានស្លាប់កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២០ ។តែអ្វីដែលគូរឲ្យសរសើរពេលនេះសុឃីម បានក្រោក​ឈឡើង​វិញបាន​យ៉ា​ងរឹងមាំដោយទិញបានរថយន្ដទំនើបLexus Lx 570 ជិះយ៉ាងកាលីពហើយនាងក្លាយ​ទៅ​ជា​ម្ចាស់ផលិតផលមួយផងដែរ ស្របពេលការចាប់ដៃលោកផាណូ រយៈពេល១០ឆ្នាំកន្លងមក​នេះសុ​ឃីម បាន​ធ្លាក់​ខ្លួនតែម្ដងគត់នោះគឺកាលពីខែកញ្ញា ឆ្នាំ២០២១ ដោយសារ​តែនាងចាញ់​បោក​ឧក​ញ៉ាម្នាក់​អស់លុយជិត​១លាន​ដុល្លារ។ប៉ុន្ដែពេលនេះសុឃីម ដែលធ្លាប់ត្រូវបាន​គេ​សើចចំអក​ថា​នាងឆ្លាត​ប៉ុណ្ណឹងដែរនៅតែគេ​បោកបាន​ទៀត​នោះ ចាប់ផ្ដើមពាក់គ្រឿង​មាស​ពេជ្រធំៗជ្រែកខ្លួន ដើម្បីទប់​ទល់អ្នក​ថានាងធ្លាក់ខ្លួន ហើយថ្មីៗនេះនាង​ថែមទាំង​ប្រកាសលក់​ដីនៅក្បែភ្នំ​ប្រសិទ្ធតម្លៃដល់​ទៅជាង​៨០ម៉ឺនដុល្លារទៀតផង៕

RELATED ARTICLES