Monday, November 11, 2024
Homeតារាខ្មែរសឿ សុធារ៉ា ៖វិលមកថតភាពយន្ដវិញ ខណៈលោករដ្ឋ​មន្រ្ដីក្រ​សួង​ព័តមាន ឲ្យវីឡារ​ទោល​១

សឿ សុធារ៉ា ៖វិលមកថតភាពយន្ដវិញ ខណៈលោករដ្ឋ​មន្រ្ដីក្រ​សួង​ព័តមាន ឲ្យវីឡារ​ទោល​១

ភ្នំពេញ៖អ្នកនាងសឿ សុធារ៉ា បានបង្ហាញអារម្មណ៍រីករាយក្រោយត្រូវឯកឧត្តមខៀវ កញ្ញារិទ្ធ រដ្ឋ​មន្រ្ដីក្រសួង​ព័ត​មានបានផ្ដល់វីឡារទោល១ខ្នងដល់នាងដែលផ្ទះនោះមានតម្លៃ២ម៉ឺនដុល្លារ ព្រោះ​តែ​លោករដ្ឋមន្រ្ដី​អាណិត​នាងកំ​ពុងតែ​មានជីវភាពខ្វះខាត ។សុធារ៉ា បានលើកម្រាម​ដៃ​ដប់​សំ​ពះ​​ថ្លែងអំណរគុណលោករដ្ឋ​មន្រ្ដីហើយ​នាង​ចេញ​សារដោយរំភើបនិង​ចាត់ទុកឯកឧត្តម​និង​ភរិយាជាឪពុកម្ដាយរបស់នាងទៀតផង ស្របពេលអំ​ណោយ១នេះ​នាង​ចាត់ទុកថាជា​ការ​ផ្ដល់ជម្រកឲ្យនាងនិងកូនៗបានសាងជីវិតរស់រានឡើងវិញ។ជាមួយគ្នានេះដែរសុធារ៉ា បាន​សន្យា​​​​ថារូប​នាងក៍ដូចជាកូនៗនឹងខិតខំបម្រើរសិល្បៈសារជាថ្មី​ឲ្យអស់ពីកំលាំងកាយចិត្ត​តែ​ម្ដង។

 អ្នកសិល្បករជាច្រើនបានសម្ដែងការសាទរចំពោះសឿ សុធារ៉ា ដែលត្រូវបានលោករដ្ឋ​មន្រ្ដី​ក្រសួង​ព័តមានផ្ដល់​ជម្រកថ្មីឲ្យនាងនាពេលនេះហើយពួកគេ​បានលើកទឹកចិត្តនាងឲ្យបន្ដ​អាជីពសិល្បៈជាមួយកូន​ស្រីច្បងដោយ​កុំ​បាក់ទឹកចិត្ត។ចំណែកលោកកៅ សីហា ដែលជាអ្នក​ដឹក​នាំសម្ដែងភាពយន្ដនៅហង្សមាស​វិញបានថ្លែងថា​អ្នក​នាង​សុធារ៉ា និងកូនស្រីនិងលេចមុខ​សម្ដែងរួមគ្នាក្នុងរឿង”ម្ចាស់កីតម្បាញ”ក្រោមការដឹកនាំរបស់លោក​ហើយ​នេះជារឿងទី២របស់នាង បន្ទាប់ពីនាងវិលចូលសិល្បៈសារជាថ្មីឡើងវិញ ក្រោយបាត់មុខអស់ជាង១០ឆ្នាំ។

  សូមបញ្ជាក់ថាសឿ សុធារ៉ា បានជំពាក់បំណុលគេច្រើនម៉ឺនដុល្លារទាក់ទងការលេង​តុង​ទីន ,ប្រាក់ចំណូល​ពីសិ​ល្បៈ​របស់នាងបានធ្លាក់ចុះ ហើយនាងបានក្លាយទៅ​ជាវង្វេងវង្វាន់​ស្មា​រតី​​ខ្លាំង​រហូតសឹងតែពេលខ្លះបាត់​បង់ការ​ចងចាំទៀតផងបន្ទាប់ពីម្ដាយនាងឧបាសិកាណោ សុ​ខន បានទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ។សុធារ៉ា ដែ​ល​បានចែកផ្លូវគ្នាជាមួយលោកសាពួន មីដាដា ទៅហើយនោះបានបានរ៉ាប់​រង​កូន​​ប្រុសស្រី​ទាំងពីរ ខណៈដែលមុននេះនាងដេកបន្ទោកសេរ៉ូមនៅក្រៅរបងមន្ទី​ពេទ្យមួយគូរឲ្យសង្វេក​ទើប​លោ​កមីដាដា ផ្ញើរសារដាស់តឿននាងថាឲ្យហូបគ្រប់ ដេកគ្រប់ ហាត់កីឡា សំអាតចិត្ត តាំង​សមាធិ និង​ព្រម​ទទួល​គ្រប់យ៉ាង … ព្រះពុទ្ធ អង្គបានត្រាស់សម្តែងថា   សីល សមាធិ បញ្ញា ព្រោះគ្រូពេទ្យមិន​អាចជួយនាង​បាន​ច្រើន​ឡើយ។

អ្វីដែលគូរឲ្យកត់សម្គាល់អតីតស្វាមី​សុធារ៉ា ហាក់មិនចង់ឲ្យកូនស្រី​ច្បង​រប​ស់​​លោកឈ្មោះសាពួន តារា​ពិមាន ចូលសិល្បៈនោះទេ​ដោយ​លោកឲ្យយោបល់កូនថាត្រូវយក ព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ជាទីពឹងទីរលឹក រលាស់​ខ្លួន​ចេញ​ពី​លោកីយ៍នេះ ទៅរកនិពាន្វជាត្រើយសុខ…៕

RELATED ARTICLES