Sunday, September 22, 2024
Homeតារាខ្មែរកែវ កល្យាណ ៖ត្រៀមរៀបការកូនស្រី

កែវ កល្យាណ ៖ត្រៀមរៀបការកូនស្រី

ភ្នំពេញ៖អ្នកនាងកែវ កល្យាណ បានត្រៀមខ្លួនរៀបការកូនស្រីនាងឈ្មោះកែវ ឡាវីញ ដែលជា​តារាសម្ដែង​ម្នាក់​កំពុងលេចធ្លោនោះនៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ ខាងមុខនេះហើយ។អ្នកនាង​បានរំលឹកដល់ភ្ញៀវទាំងឡាយ​ដែល​នាងបានអញ្ជើញជាច្រើនថ្ងៃនោះថាសូមកុំឲ្យភ្លេចថ្ងៃពិសេសរបស់កូនស្រីនាង ហើយការដាស់តឿនបែបនេះ​ដោ​យ​សារតែនាងបានហៅភ្ញៀវជា​ច្រើន​ថ្ងៃមុនពេក ទើបខ្លាចភ្ញៀវខ្លះមិនចាំ។

ក្នុងជំនួបជាមួយអ្នកយកព័តមាន”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី១២ ធ្នូ អ្នកនាងកែវ កល្យាណ បានឲ្យដឹង​ថា​មង្គល​ការ​កូនរបស់​នាងធ្វើនៅទីតាំងនៅឈូកមាស​(ខណ្ឌ​សែន​​សុខ)ហើយ​ទាំងរូបនាងនិងដណ្លងនាង​បាន​ហៅ​ភ្ញៀវ​សរុបខ្ទង់ជាង៩០តុ។​អ្នកនាង​កល្យា​ណ មិនប្រាប់ថាកូនស្រីនាងនិងកូនប្រសារស្រលាញ់គ្នាប៉ុន្មាន​ឆ្នាំទើបដឹង​ដៃគ្នារៀបការ​នោះ​ទេ ព្រោះខ្លាចនិយាយទៅខុស តែនាងថាឆ្នាំនេះឡាវីញ អាយុ២៣ឆ្នាំ ចំណែកកូនប្រសារ​អ្នក​នាងអាយុ២៥ឆ្នាំ ហើយជាអ្នកជំនាញខាងIT ។

  ឆ្លើយតបសំណួរថាតើអ្នកនាងកែវ​ កល្យាណ មានបារម្ភថាកូនស្រីកំពុងតែឡើងកូដ​ភ្លាម​​ហើយរៀបការភ្លែត​បែប​នេះអាចប្រឈមធ្លាក់កូដវិញឬអត់នោះ​អតីតតារាសម្ដែងទស​វត្សន៍ទី៨០ និង៩០ រូបនេះថានាមិនបានគតិត​ដូច្នេះ​ទេ ហើយក្រោយការរួចឡាវីញ ​សម្រា​ក​តែ១សប្ដាហ៍ប៉ុណ្ណោះគេនឹងវិលចូលថតភាពយន្ដ​ថ្មីនៅហង្សមាស​​ ហើយ​អ្នកនាងនៅតែគាំទ្រឬនៅពីក្រោយកូនស្រីក្នុងការលេងសិល្បៈដូចមុន។

 គូរបញ្ជាក់ថាកូនស្រីច្បងរបស់អ្នកនាងកែវ កល្យាណ បានបង្ហាញភាពលេច​ធ្លោក្នុង​ភាព​​យន្ដរឿង”រសជាតិអ្នក​មាន​” បើទោះជាការសម្ដែងនោះធ្វើឲ្យFan មានការយល់ច្រឡំថា​នាងនិងកញ្ញាយ៉ា សុផាន់ម៉ៃ មានទំនាក់ទំនងគ្នា​ពិសេសមែនទែន ទាំងក្នុងនិងក្រៅឆាកក្ដី ប៉ុន្ដែ​ការ​សម្រេច​ចិត្តចូលរោងការរបស់កញ្ញាឡាវីញ នាពេលនេះ​បញ្ជា​ក់​​ឲ្យគ្រប់គ្នាលែង​យល់​ច្រឡំ​ពីទំ​នាក់ទំនងនាងជាមួយសុផាន់ម៉ៃ តទៅទៀត។ស្រីស្អាតឡាវីញ នេះត្រូវបានអ្នក​ដឹកនាំ​រឿង​ខ្លះបង្ហើបថានាងមានសម្ថភាពសម្ដែងល្អអាចស្នងតំណែង​ម្ដាយនាងបាន​ប្រសិនបើប្រ​ឡូក​​សិល្បៈ​ឲ្យ​ពេញទំហ៊ឹងនោះ ខណៈដែលអ្នកនាងកល្យាណ ធ្លាប់ប្រាប់ថាមូលហេតុដែល​នាង​ឲ្យកូនស្រីលេងសិល្បៈ ព្រោះ​នាងចង់ឲ្យឡាវីញ ចូលរួមលើកស្ទួយវិស្ស័យសិល្បៈ​ទី៧​របស់​ខ្មែរយើង។ដោយឡែកថ្មីៗនេះដែរឡាវីញ ទើប​បញ្ចប់ថតភាពយន្ដបុរណឲ្យហង្សមាស គឺរឿង”ម្ចាស់​កី​តម្បាញ” ខណៈដែលពេលរៀបការរួចនាងនឹងថតរឿង​សម័យម្ដងឲ្យផលិត​កម្ម​ខាង​លើនេះ។

 អ្នកនាងកែវ​ លក្យាណ ថានាងមិនចាំរឿងបានហៅភ្ញៀវជាតារាមានចំនួនប៉ុន្មាន​នាក់​នោះទេ តែ​ការហៅអ្នកសិ​ល្បៈ​ដូចគ្នានោះគឺចោះៗប៉ុណ្ណោះ បើទោះជានេះជាកម្មវិធី​មង្គល​ការ​កូន​របស់​នាងលើកដំបូងក្ដី។ដោយឡែក​សម្រា​ប់អ្នកសិល្បៈរួម​ជំនាន់ពួកគេបានសាទរ​អ្នក​នាង​កល្យាណ ដែលពេលនេះមានកូនដល់វ័យការ ហើយ​មិន​យូទេអ្នកនាងនឹងមាន​ចៅព​ជា​មិន​ខាន​។​អ្វីដែល​កាន់​តែគូរឲ្យចាប់អារម្មណ៍នោះគេថាអនាគតស្វាមីរបស់ឡាវីញ នោះទេ​ដែល​មានសំណាងដណ្ដើម​បានបេះដូងនាងព្រោះតាមព័តមានថាស្រីស្អាត​រូបនេះមាន​ជម្រើ​ស​ស្នេហ៍​ច្រើន តែទីបំផុតនាងនៅតែជ្រើសមនុស្សប្រុសដែលនាងស្រលាញ់ចេញពីបេះដូង ទើប​សម្រេច​ចិត្តបញ្ចប់​ភាព​នៅ​លីវត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ៕

RELATED ARTICLES