ភ្នំពេញ៖អតីតសង្សារទី៣នាយចឺម ស្រីស្អាតហ្វា ហ្វា ហៅស្រីយី ត្រូវបានគេចែកចាយ(Share)ឈុតស្នេហាស្រើបស្រាលរបស់នាងអោបថើបគ្នារោលរាលខ្លាំងជាមួយតារាសម្ដែងប្រុសម្នាក់រហូតមានអ្នកចូលទៅខមិនថាពេលនេះភាពយន្ដខ្មែរមិនចាញ់រឿងជប៉ុននោះទេ។ការដែលហ្វា ហ្វា ធ្វើឲ្យប្រុសៗជាច្រើនបែកញើសក្ដៅសាច់ដោយសារតែស្នាដៃរបស់នាងបែបនេះក្រោយស្រីស្រស់សម្ដែងរឿង”ល្ងង់+ល្ងង់”របស់ផលិតកម្មsastrafilm ដែលមានឈុត១នាងស្លៀកសំពត់ខ្លីដោះអាវខាងក្រៅនៅសល់តែអាវវែនតាហើយត្រូវតួប្រុសចូលទៅអោបថើបបឺតមាត់និងរាងកាយឡើងវក់វី…។

ហ្វេសបុកឈ្មោះZenju បានខមិនខាងក្រោមវីដេអូនោះថា”ទីបំផុតស្រុកយើងអភិវឌ្ឍន៍វិស័យរឿងស៊ិចហើយ”។ហ្វេសបុកឈ្មោះVan Da ខមិនថា”អាហ្នឹងរឿងស្របច្បាប់មែន?”។ហ្វេសបុកឈ្មោះChhai Lin ខមិនថា”កោតសង្សារតួស្រីឲ្យថតដែរ”។

ដោយឃើញមានការរិះគន់ច្រើននៅលើបណ្ដាញសង្គមទើបអតីតសង្សារនាយចឺម គឺស្រីស្អាតហ្វា ហ្វា បានចេញសារដោយស្នើរសុំឲ្យអ្នកទស្សនារឿងនោះសូមឲ្យមើលឲ្យពេញសិនទៅ ចាំបញ្ចេញមតិ ហើយនាងថាព្រមទទួលទាំងមតិវិជ្ជមាន និងអវិជ្ជមាន ដើម្បីស្ថាបនា។

ដោយឡែកនៅលើហ្វេសបុករបស់លោក Sanan Sithadin ដែលជាទាហានខ្មែរអាមេរិកនិងជាសង្សារថ្មីរបស់ហ្វា ហ្វា គេមិនឃើញលោកមានប្រតិកម្មចំពោះស្រីយី ដែលហ៊ានលេងឈុតរោលរាលបណ្ដោយឲ្យតួប្រុសអោបថើបកន្លែងសំខាន់ផ្អើលអស់អ្នកលេងបណ្ដាញសង្គមឡើយ។សម្រាប់ហ្វា ហ្វា វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងនិងលោកSithadin នឹងជួបគ្នាផ្ទាល់នៅខែមេសា ឆ្នាំ២០២៣ ខាងមុខនេះហើយដែលពេលនោះម្ចាស់ចិត្តថ្មីរបស់នាងនឹងចុះមកខ្មែរជួបនាងក្រោយនាងនិងសង្សារបានទាក់ទងគ្នាតាមបណ្ដាញសង្គមជាង១ឆ្នាំមក។

សូមបញ្ជាក់ថាហ្វា ហ្វា បានចែកផ្លូវគ្នាយ៉ាងស្ងប់ស្ងាត់ជាមួយនាយចឺម ហើយទាំងសងខាងមិនប្រាប់ពីហេតុផលដែលពួកគេមិនអាចបន្ដស្នេហាបានតទៅទៀតឡើយ ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះពេលនេះពួកគេរាប់អានគ្នាធម្មតា។ក្រោយបែកនាយចឺម ស្រីយី បានសារភាពថានាងបានកែសម្រស់ដើមទ្រូងទើបធ្វើឲ្យពេលនេះគល់សុដន់នាងកាន់តែគូឲ្យក្នក់ក្នាញ់តែគូរឲ្យស្ដាយស្រីស្អាតបានជ្រើស្នេហ៍ថ្មី”ជួញាឆ្ងាយ ប្រសើរជាងជួញជិត”៕
